Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

4 នៃ 839 កាត

លុបតម្រង
ពិតណាស់ មានបុរសអារ៉ាប់ជនបទម្នាក់បានមកជួបណាពី ﷺ ហើយនិយាយថា៖ សូមលោកបង្ហាញខ្ញុំពីទង្វើមួយដែលប្រសិនបើខ្ញុំធ្វើវា នោះខ្ញុំនឹងបានចូលឋានសួគ៌។ លោកបានមានប្រសាសន៍ថា៖ “អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះដោយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ហើយត្រូវប្រតិបត្តិសឡាតដែលជាកាតព្វកិច្ច ត្រូវបរិច្ចាគហ្សាកាត់ដែលជាកាតព្វកិច្ច និងត្រូវបួសក្នុងខែរ៉ម៉ាហ្ទន”។ បុរសនោះបាននិយាយថា៖ សូមស្បថនឹងអ្នកដែលជីវិតខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃទ្រង់! ខ្ញុំនឹងមិនបន្ថែមលើសពីនេះទេ។ នៅពេលដែលបុរសនោះចេញទៅ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលចង់មើលទៅកាន់បុរសម្នាក់ក្នុងចំណោមអ្នកឋានសួគ៌ ចូរឱ្យគេមើលទៅកាន់បុរសនេះចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“សូមអល់ឡោះផ្តល់ពន្លឺដល់អ្នកដែលបានឮអ្វីមួយពីយើង ហើយផ្សព្វផ្សាយវាដូចដែលខ្លួនបានឮ។ ជួនកាលអ្នកដែលត្រូវគេផ្សព្វផ្សាយអាចយល់ជាងអ្នកដែលបានឮផ្ទាល់ទៅទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ជនណាដែលសិក្សាចំណេះដឹងណាមួយក្នុងចំណោមចំណេះដឹងដែលគេសិក្សាវាដើម្បីស្វែងរកការពេញចិត្ដពីអល់ឡោះ ប៉ុន្ដែរូបគេបែរជាសិក្សាវាដោយគ្មានបំណងអ្វីក្រៅពីចង់បានទ្រព្យសម្បត្ដិលោកិយទៅវិញនោះ រូបគេនឹងមិនបានធំក្លិនឋានសួគ៌ឡើយនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ជាការពិតណាស់ ណាពី ﷺ លោកបានចេញមកជួបពួកយើង ហើយពួកយើងបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងបានដឹងហើយពីរបៀបឲ្យសាឡាមទៅចំពោះលោក។ ចុះតើពួកយើងត្រូវសឡាវ៉ាតទៅចំពោះលោកយ៉ាងដូចម្តេច? លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកពោលថា៖ اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا صَلَّيْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ، اللَّهُمَّ بَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا بَارَكْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសឡាតលើណាពីមូហាំម៉ាត់ និងក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ដូចដែលទ្រង់បានសឡាវ៉ាតលើក្រុមគ្រួសាររបស់ណាពីអ៊ីព្រហ៊ីមផង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាប្រទានពរជ័យដល់ណាពីមូហាំម៉ាត់ និងក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ដូចដែលទ្រង់បានប្រទានពរជ័យដល់ក្រុមគ្រួសាររបស់ណាពីអ៊ីព្រហ៊ីមផង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម