Skip to content

“ជនណាដែលមានសត្វ(គួរហ្ពាន)ត្រូវសំឡេះ នៅពេលដែលខ្នើតខែហ្ស៊ុលហ៊ិជ្ជះបានមកដល់ហើយនោះ ចូរកុំឲ្យគេដករោម និងក្រចកឡើយ រហូតដល់គេសំឡេះគួរហ្ពានរួច”។

អំពី អ៊ុមមូសាឡាម៉ះ អ៊ុមមុលមុមីនីន رضي الله عنها ជាភរិយារបស់ណាពី ﷺ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ជនណាដែលមានសត្វ(គួរហ្ពាន)ត្រូវសំឡេះ នៅពេលដែលខ្នើតខែហ្ស៊ុលហ៊ិជ្ជះបានមកដល់ហើយនោះ ចូរកុំឲ្យគេដករោម និងក្រចកឡើយ រហូតដល់គេសំឡេះគួរហ្ពានរួច”។

«مَنْ كَانَ لَهُ ذِبْحٌ يَذْبَحُهُ فَإِذَا أُهِلَّ هِلَالُ ذِي الْحِجَّةِ، فَلَا يَأْخُذَنَّ مِنْ شَعْرِهِ، وَلَا مِنْ أَظْفَارِهِ شَيْئًا حَتَّى يُضَحِّيَ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបង្គាប់ប្រើអ្នកដែលមានបំណងចង់ធ្វើគួរហ្ពាន គឺមិនត្រូវកាត់សក់ ដករោមក្លៀក ពុកមាត់ ឬផ្នែកផ្សេងៗទៀតនោះឡើយ ហើយក៏មិនឲ្យកាត់ក្រចកដៃ ឬក្រចកជើងណាមួយនោះដែរ នៅពេលណាដែលខ្នើតខែហ្ស៊ុលហ៊ិជ្ជះបានចូលមកដល់ហើយនោះ រហូតដល់រូបគេបានសំឡេះគួរហ្ពានរួចរាល់។

មេរៀនដែលទាញបានពីហាទីស្ហ

ចំពោះអ្នកដែលបាននៀតធ្វើគួរហ្ពានក្រោយពេលចូលដប់ថ្ងៃដំបូងនៃខែហ្ស៊ុលហ៊ិជ្ជះនោះ គឺត្រូវចាប់ផ្តើមរក្សាការហាមឃាត់នេះចាប់ពីពេលដែលខ្លួនបាននៀត រហូតដល់សំឡេះគួរហ្ពានរួច។

ប្រសិនបើគេមិនបានសំឡេះគួរហ្ពាននៅថ្ងៃទីមួយ(ថ្ងៃរ៉យ៉ាហាជ្ជី)ទេនោះ គេត្រូវរក្សាការហាមឃាត់នេះ រហូតដល់ពេលដែលគេសំឡេះគួរហ្ពានរួចនៅថ្ងៃណាមួយក្នុងចំណោមថ្ងៃតាស្ហរីក។

ឯកសារយោង

សហេស មូស្លីម (3/ 1566) (1977).

បន្ថែមទៀត (6)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (3/ 199).

شرح رياض الصالحين.

لابن عثيمين (6/ 450).

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (2/ 1165).