Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

12 នៃ 839 កាត

លុបតម្រង
“ស្ត្រីមិនត្រូវធ្វើដំណើរក្នុងរយៈចម្ងាយដើរពីរថ្ងៃឡើយ លើកលែងតែមានស្វាមីរបស់នាង ឬម៉ះរ៉មរបស់នាង(សាច់ញាតិដែលមិនអាចរៀបការនឹងគ្នាបាន)ទៅជាមួយ។ ហើយគេមិនត្រូវបួសនៅថ្ងៃពីរនេះឡើយ គឺថ្ងៃរ៉យ៉ាហ្វិតត្រោះ និងថ្ងៃរ៉យ៉ាអ័ទហា និងមិនត្រូវសឡាត(ស៊ូណិត)ឡើយ បន្ទាប់ពីសឡាតស៊ូពុសរួច រហូតដល់ថ្ងៃរះ និងបន្ទាប់ពីសឡាតអាសើររួច រហូតដល់ថ្ងៃលិច។ ហើយគេមិនត្រូវព្យាយាមធ្វើដំណើរនោះឡើយ លើកលែងតែទៅកាន់ម៉ាស្ជិតបី គឺម៉ាស្ជិតអាល់ហារ៉ម ម៉ាស្ជិតអាល់អឹកស និងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតណាហ្ពាវី)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ ធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ស្ត្រីម្នាក់មកពីក្រុមអាន់សរដែលអ៊ិពនូអាប់ហ្ពាសដាក់ឈ្មោះឲ្យនាង ប៉ុន្តែខ្ញុំបានភ្លេចឈ្មោះនាងថា៖ “តើអ្វីទៅដែលរារាំងនាងមិនឲ្យទៅធ្វើហាជ្ជីជាមួយពួកយើង”? នាងបានឆ្លើយថា៖ ពួកយើងគ្មានអ្វីក្រៅពីសត្វអូដ្ឋពីរក្បាលប៉ុណ្ណោះ។ ប្តីរបស់ខ្ញុំនិងកូនប្រុសរបស់ខ្ញុំបានទៅធ្វើហាជ្ជីដោយជិះសត្វអូដ្ឋមួយទៅ ហើយទុកអូដ្ឋមួយក្បាលទៀតសម្រាប់ពួកយើងស្រោចស្រពដំណាំ។ លោកក៏បានមានប្រសាសន៍ថា៖ “នៅពេលដែលខែរ៉ម៉ាហ្ទនមកដល់ ចូរនាងធ្វើអ៊ុមរ៉ោះចុះ ព្រោះការធ្វើអ៊ុមរ៉ោះក្នុងខែនេះ ស្មើនឹងការធ្វើហាជ្ជី”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“គ្មានថ្ងៃណាមួយដែលការសាងទង្វើកុសលនៅក្នុងថ្ងៃនោះអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ពេញចិត្តជាងបណ្ដាថ្ងៃទាំងនេះឡើយ”(ពោលគឺដប់ថ្ងៃខាងដើមនៃខែហ្ស៊ុលហ៊ិជ្ជះ)។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូម្បីតែការតស៊ូក្នុងផ្លូវអល់ឡោះក៏ដោយឬ? លោកបានតបថា៖ “សូម្បីតែការតស៊ូក្នុងផ្លូវអល់ឡោះក៏ដោយ លើកលែងតែបុរសម្នាក់ចេញទៅទាំងខ្លួនប្រាណនិងទ្រព្យសម្បត្ដិរបស់ខ្លួន ហើយគ្មានអ្វីមួយសោះត្រឡប់មកវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងអាពូហ្ទាវូទ។ ចំណែកឯពាក្យពេចន៍ក្នុងហាទីស្ហ គឺនៅក្នុងសេចក្តីរាយការណ៍របស់អាពូហ្ទាវូទ
ឱរ៉ស៊ូលុលឡោះ! ពួកយើងយល់ឃើញថា ការតស៊ូ(ជីហាទ) គឺជាទង្វើដ៏ប្រសើរបំផុត។ ហេតុនេះ តើពួកយើង(ជាស្ត្រី)មិនតស៊ូទេឬ? លោកបានឆ្លើយថា៖ “ទេ សម្រាប់ពួកនាង ការតស៊ូ(ជីហាទ)ដ៏ប្រសើរបំផុត គឺការធ្វើហាជ្ជីដែលត្រូវបានគេទទួលយក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
ពិតណាស់ ពាក្យតាល់ពីយ៉ះរបស់រ៉ស៊ូលុលឡោះ ﷺ គឺ៖ “لَبَّيْكَ اللهُمَّ، لَبَّيْكَ، لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ”។ គាត់បាននិយាយថា៖ ហើយអាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បានបន្ថែមនៅក្នុងពាក្យតាល់ពីយ៉ះថា៖ “لَبَّيْكَ لَبَّيْكَ، وَسَعْدَيْكَ، وَالْخَيْرُ بِيَدَيْكَ، لَبَّيْكَ وَالرَّغْبَاءُ إِلَيْكَ وَالْعَمَلُ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលមានសត្វ(គួរហ្ពាន)ត្រូវសំឡេះ នៅពេលដែលខ្នើតខែហ្ស៊ុលហ៊ិជ្ជះបានមកដល់ហើយនោះ ចូរកុំឲ្យគេដករោម និងក្រចកឡើយ រហូតដល់គេសំឡេះគួរហ្ពានរួច”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ គាត់បានមកកាន់ថ្មខ្មៅ(ហាជើរុលអាស់វ៉ាត់) ហើយថើបវា រួចនិយាយថា៖ ពិតណាស់ខ្ញុំដឹងថា អ្នកគ្រាន់តែជាដុំថ្មដែលមិនអាចបង្កនូវគ្រោះថ្នាក់ ឬផ្តល់ជាប្រយោជន៍អ្វីបានឡើយ។ ប្រសិនបើខ្ញុំពិតជាមិនបានឃើញណាពី ﷺ ថើបអ្នកទេនោះ ខ្ញុំក៏នឹងមិនថើបអ្នកនោះដែរ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម