Skip to content

“ជនមូស្លីមគ្រប់រូបមានកាតព្វកិច្ចត្រូវងូតទឹករៀងរាល់ប្រាំពីរថ្ងៃម្តង ដោយត្រូវងូតលើក្បាល និង ដងខ្លួនរបស់គេ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ជនមូស្លីមគ្រប់រូបមានកាតព្វកិច្ចត្រូវងូតទឹករៀងរាល់ប្រាំពីរថ្ងៃម្តង ដោយត្រូវងូតលើក្បាល និង ដងខ្លួនរបស់គេ”។

«حَقٌّ عَلَى كُلِّ مُسْلِمٍ أَنْ يَغْتَسِلَ فِي كُلِّ سَبْعَةِ أَيَّامٍ يَوْمًا، يَغْسِلُ فِيهِ رَأْسَهُ وَجَسَدَهُ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ចាំបាច់លើជនមូស្លីមគ្រប់រូបដែលគ្រប់អាយុ និងមានសតិបញ្ញា ត្រូវងូតទឹករៀងរាល់ប្រាំពីរថ្ងៃម្តង ដោយត្រូវងូតលើក្បាល និងដងខ្លួនដើម្បីជាការជម្រះសម្អាត និងរក្សាអនាម័យ។ ហើយថ្ងៃដែលល្អប្រសើរជាងគេដែលត្រូវងូតនោះ គឺថ្ងៃសុក្រ ដូចដែលសេចក្តីរាយការណ៍មួយចំនួនបានលើកឡើង។ ហើយការងូតទឹកនៅថ្ងៃសុក្រមុនទៅសឡាតជុមអាត់ គឺជាស៊ូណិតមូអឹក្កាត់។ ទោះបីជាគេបានងូតទឹកកាលពីថ្ងៃព្រហស្បតិ៍ក៏ដោយ។ ភ័ស្តុតាងដែលបង្វែរច្បាប់នេះ(ការងូតទឹកនៅថ្ងៃសុក្រ)ចេញពីច្បាប់ជាកាតព្វកិច្ចទៅជាស៊ូណិត គឺសេចក្តីថ្លែងការណ៍របស់អ្នកស្រីអាអ៊ីស្ហះ៖ "មនុស្សកាលមុនធ្វើការខ្លួនឯង នៅពេលពួកគេទៅសឡាតថ្ងៃសុក្រ ពួកគេទៅទាំងសភាពបែបនោះ ដូច្នេះក៏មានគេនិយាយថា៖ "ប្រសិនបើពួកអ្នកបានងូតទឹក។" និងនៅក្នុងសេចក្តីរាយករណ៍ផ្សេងទៀត "ពួកគេមានមិនល្អ" ពោលគឺក្លិនញើស។ ទោះយ៉ាងណាក៏ដោយ ក៏គេបាននិយាយទៅកាន់ពួកគេថា៖ «ប្រសិនបើពួកអ្នកបានងូតទឹក»។ ដោយអ្នកផ្សេងទៀតទំនងជាធ្វើបែបនេះ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ការយកចិត្តទុកដាក់របស់សាសនាឥស្លាមចំពោះអនាម័យ និងភាពជ្រះស្អាត។

ការងូតទឹកនៅថ្ងៃសុក្រដើម្បីសឡាតជុមអាត់ គឺជាស៊ូណិតមូអឹក្កាត់(ស៊ូណិតដែលគេទាមទារខ្លាំងបំផុត)។

ក្នុងហាទីស្ហ គឺមានរំលឹកពីការងូតទឹកលើក្បាល បើទោះជានិយាយត្រឹមងូតលើខ្លួនប្រាណក៏គ្រប់គ្រាន់ដែរ។ តែនេះគឺក្នុងបំណងបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះរឿងនេះ។

ចាំបាច់ត្រូវងូតទឹកចំពោះអ្នកដែលឃើញមានក្លិនអាក្រក់លើខ្លួនដែលអាចប៉ះពាល់ដល់អ្នកដទៃ។

ថ្ងៃដែលគេសង្កត់ធ្ងន់ក្នុងការងូតទឹកជាងគេ គឺថ្ងៃសុក្រ ព្រោះតែឧត្តមភាពនៃថ្ងៃនេះ។

ឯកសារយោង

សហេស អាល់ពូខរី (2/ 5) (897).

(2/ 7) (903).

សហេស មូស្លីម (2/ 582) (849).

បន្ថែមទៀត (3)

عمدة القاري شرح صحيح البخاري (6/ 193).

إرشاد الساري لشرح صحيح البخاري (2/ 169).

التيسير بشرح الجامع الصغير للمناوي (1/951).