Skip to content

អំពីស៊ុណ្ណះ នៅពេលដែលអ្នកអាហ្សានបានសូត្រក្នុងពេលអាហ្សានស៊ូពុសថា៖ “حَيَّ عَلَى الْفَلَاحِ” រួច គឺត្រូវសូត្រថា៖ “الصَّلَاةُ خَيْرٌ مِنَ النَّوْمِ”។

អំពី អាណាស رضي الله عنه បាននិយាយថា៖

អំពីស៊ុណ្ណះ នៅពេលដែលអ្នកអាហ្សានបានសូត្រក្នុងពេលអាហ្សានស៊ូពុសថា៖ “حَيَّ عَلَى الْفَلَاحِ” រួច គឺត្រូវសូត្រថា៖ “الصَّلَاةُ خَيْرٌ مِنَ النَّوْمِ”។

مِنَ السُّنَّةِ إِذَا قَالَ الْمُؤَذِّنُ فِي أَذَانِ الْفَجْرِ حَيَّ عَلَى الْفَلَاحِ، قَالَ: الصَّلَاةُ خَيْرٌ مِنَ النَّوْمِ.

រាយការណ៍ដោយ អ៊ិពនូឃូហ្សៃម៉ះ អាត់ទើរូគុតនី និងអាល់ពៃហាគី
ហាទីស្ហសហេស
ពន្យល់

អាណាស ពិន ម៉ាលិក رضي الله عنه បានប្រាប់ថា ក្នុងចំណោមប្រការដែលណាពី ﷺ លោកបានទទួលស្គាល់នៅក្នុងស៊ុណ្ណះរបស់លោក គឺចំពោះសឡាតស៊ូពុស បន្ទាប់ពីអ្នកអាហ្សានបានសូត្រថា៖ “حَيَّ عَلَى الْفَلَاحِ” រួច អ្នកអាហ្សាននោះត្រូវសូត្រថា៖ “الصَّلَاةُ خَيْرٌ مِنَ النَّوْمِ”។

មេរៀនដែលទាញបានពីហាទីស្ហ

ពាក្យសម្តីរបស់អាណាស៖ “អំពីស៊ុណ្ណះ” ពោលគឺស៊ុណ្ណះណាពី ﷺ។ ដោយវាគឺជាសេចក្តីសម្រេចចុងក្រោយ ពោលគឺមានន័យថា វាត្រូវបានអនុម័តដោយណាពី ﷺ ។

ចំពោះអាហ្សានស៊ូពុស បន្ទាប់ពីសូត្រថា៖ “حَيَّ عَلَى الْفَلَاحِ” រួច ស៊ូណិតចំពោះអ្នកអាហ្សានត្រូវសូត្រថា៖ “الصَّلَاةُ خَيْرٌ مِنَ النَّوْمِ” (មានន័យថា៖ សឡាត គឺប្រសើរជាងគេង) ចំនួនពីរដង ពីព្រោះពេលសឡាតស៊ូពុស គឺជាពេលដែលមនុស្សទូទៅគេង ហើយគេត្រូវក្រោកពីគេងទៅសឡាត។ ហេតុនេះហើយទើបគេកំណត់ឲ្យពោលដូចនេះចំពោះសឡាតស៊ូពុសខុសពីសឡាតផ្សេងទៀត។

ឯកសារយោង

សហេស អ៊ិពនូឃូហ្សៃម៉ះ (1/ 233) (386).

ស៊ូណាន់ អាត់ទើរូគុតនី (1/ 454) (944).

អាសស៊ូណាន់ អាល់គុបរ៉ របស់អ៊ីម៉ាំ អាល់ពៃហាគី (1/ 623) (1984).

បន្ថែមទៀត (6)

توضيح الأحكام مِن بلوغ المرام.

لعبد الله البسام (1/ 510).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (2/ 239).

فتاوى اللجنة الدائمة.

اللجنة الدائمة للبحوث العلمية والإفتاء (6/ 62).