Skip to content

“ពិតប្រាកដណាស់ ក្នុងចំណោមសញ្ញានៃថ្ងៃបរលោក គឺ ចំណេះដឹងត្រូវបានគេដកយក ភាពល្ងង់ខ្លៅ អំពើហ្ស៊ីណា និងការផឹកស្រាមានកាន់តែច្រើន។ ចំណែកឯបុរសមានកាន់តែតិច ខណៈដែលស្រ្តីមានកាន់តែច្រើន រហូតដល់ស្ត្រីហាសិបនាក់ គឺស្ថិតនៅក្រោមការមើលថែរបស់បុរសតែម្នាក់ប៉ុណ្ណោះ”។

អំពី អាណាស رضي الله عنه បាននិយាយថា៖ ខ្ញុំនឹងនិយាយប្រាប់ពួកអ្នកនូវហាទីស្ហមួយដែលខ្ញុំបានឮវាពីរ៉ស៊ូលុលឡោះ ﷺ ដែលគ្មាននរណាម្នាក់និយាយអំពីវាប្រាប់ដល់ពួកអ្នកក្រៅពីខ្ញុំឡើយ។ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ពិតប្រាកដណាស់ ក្នុងចំណោមសញ្ញានៃថ្ងៃបរលោក គឺ ចំណេះដឹងត្រូវបានគេដកយក ភាពល្ងង់ខ្លៅ អំពើហ្ស៊ីណា និងការផឹកស្រាមានកាន់តែច្រើន។ ចំណែកឯបុរសមានកាន់តែតិច ខណៈដែលស្រ្តីមានកាន់តែច្រើន រហូតដល់ស្ត្រីហាសិបនាក់ គឺស្ថិតនៅក្រោមការមើលថែរបស់បុរសតែម្នាក់ប៉ុណ្ណោះ”។

«إِنَّ مِنْ أَشْرَاطِ السَّاعَةِ أَنْ يُرْفَعَ العِلْمُ، وَيَكْثُرَ الجَهْلُ، وَيَكْثُرَ الزِّنَا، وَيَكْثُرَ شُرْبُ الخَمْرِ، وَيَقِلَّ الرِّجَالُ، وَيَكْثُرَ النِّسَاءُ حَتَّى يَكُونَ لِخَمْسِينَ امْرَأَةً القَيِّمُ الوَاحِدُ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ពិតប្រាកដណាស់ ក្នុងចំណោមសញ្ញាដែលបញ្ជាក់ថាថ្ងៃបរលោកជិតឈានមកដល់នោះ គឺចំណេះដឹងផ្នែកច្បាប់ឥស្លាមត្រូវបានគេដកយកទៅវិញតាមរយៈការស្លាប់របស់អ្នកចេះដឹងឥស្លាម។ ជាលទ្ធផល គឺធ្វើឲ្យភាពល្ងង់ខ្លៅមានកាន់តែច្រើន និងសុសសាយ អំពើហ្ស៊ីណានិងអំពើអសីលធម៌ផ្សេងៗកាន់តែរីកសុសសាយ ហើយការផឹកស្រាមានកាន់តែច្រើន។ រីឯចំនួនបុរសមានកាន់តែតិចទៅៗ ខណៈដែលចំនួនស្ត្រីមានកាន់តែច្រើនឡើងៗ រហូតដល់ស្ត្រីចំនួនហាសិបនាក់គឺស្ថិតក្រោមការគ្រប់គ្រងនិងមើលថែពីសំណាក់បុរសតែម្នាក់ប៉ុណ្ណោះ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

បញ្ជាក់ពីសញ្ញាមួយចំនួននៃថ្ងៃបរលោក។

ការដឹងពីពេលវេលាជាក់លាក់នៃថ្ងៃបរលោកស្ថិតក្នុងចំណោមប្រការអាថ៌កំបាំងដែលមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលដឹង។

ជំរុញឲ្យសិក្សាស្វែងយល់ពីចំណេះដឹងឥស្លាមមុននឹងវាត្រូវបាត់បង់។

ឯកសារយោង

សហេស អាល់ពូខរី (7/ 37) (5231).

សហេស មូស្លីម (4/ 2056) (2671).

បន្ថែមទៀត (2)

فتح الباري لابن حجر (9/ 330).

عمدة القاري شرح صحيح البخاري (20/ 213).