Skip to content

“ប្រសិនបើកូនចៅអាហ្ទាំមានទ្រព្យសម្បត្តិពេញជ្រលងភ្នំពីរ គេប្រាកដជាចង់បានពេញជ្រលងភ្នំបី

អំពី អាណាស رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ប្រសិនបើកូនចៅអាហ្ទាំមានទ្រព្យសម្បត្តិពេញជ្រលងភ្នំពីរ គេប្រាកដជាចង់បានពេញជ្រលងភ្នំបី។ ហើយគ្មានអ្វីអាចបំពេញពោះកូនចៅអាហ្ទាំបានឡើយ លើកលែងតែដីប៉ុណ្ណោះ។ ហើយអល់ឡោះទ្រង់ទទួលយកការសារភាពកំហុសចំពោះជនណាដែលបានសារភាពកំហុស”។

«لَوْ كَانَ لِابْنِ آدَمَ وَادِيَانِ مِنْ مَالٍ لَابْتَغَى وَادِيًا ثَالِثًا، وَلَا يَمْلَأُ جَوْفَ ابْنِ آدَمَ إِلَّا التُّرَابُ، وَيَتُوبُ اللهُ عَلَى مَنْ تَابَ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ បើទោះបីជាកូនចៅអាហ្ទាំ(មនុស្សលោក)មានជ្រលងភ្នំមួយដែលពោរពេញដោយមាសក៏ដោយ ក៏គេប្រាកដជាមានមហិច្ចតាចង់បានពីរជ្រលងភ្នំទៀតដែរ។ ពិតប្រាកដណាស់ មនុស្សលោកនៅតែព្យាយាមចង់បានទ្រព្យសម្បត្តិលោកិយ រហូតដល់ខ្លួនស្លាប់ ហើយពោះរបស់គេត្រូវបានបំពេញដោយដីនៅក្នុងផ្នូរ។

មេរៀនដែលទាញបានពីហាទីស្ហ

ការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់មនុស្សលើការប្រមូលទ្រព្យសម្បត្តិ ក៏ដូចជាប្រការផ្សេងៗទៀតដែលជាគ្រឿងលម្អនៃលោកិយ។

អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះជាការរិះគន់ចំពោះការព្យាយាមយកចិត្តទុកដាក់នឹងលោកិយ ចង់បានអ្វីច្រើនៗ និងស្រឡាញ់ពេញចិត្តការរស់នៅក្នុងលោកិយ។

អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុសចំពោះជនណាដែលបានសារភាពកំហុសពីលក្ខណៈមិនល្អទាំងឡាយ។

អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបានបង្ហាញថា ភាគច្រើននៃកូនចៅអាហ្ទាំគឺតែងតែព្យាយាមយកចិត្តទុកដាក់នឹងលោកិយ។ ដូច្នេះហើយ ទើបត្រូវបានបញ្ជាក់បន្ថែមដោយប្រសាសន៍របស់ណាពី ﷺ ថា៖ “ហើយអល់ឡោះទ្រង់ទទួលយកការសារភាពកំហុសចំពោះជនណាដែលបានសារភាពកំហុស”។

ឯកសារយោង

សហេស អាល់ពូខរី (8/ 93) (6439).

សហេស មូស្លីម (2/ 725) (1048).

(1/ 148).

បន្ថែមទៀត (5)

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (1/ 54).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 76).

المعجم الوسيط.