Skip to content

“បុគ្គលណាបួសនៅក្នុងខែរ៉ម៉ាហ្ទនដោយមានជំនឿ និងរំពឹងផលបុណ្យពីអល់ឡោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។

អំពី អាពូហ៊ូរ៉យរ៉ោះ រទអ អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“បុគ្គលណាបួសនៅក្នុងខែរ៉ម៉ាហ្ទនដោយមានជំនឿ និងរំពឹងផលបុណ្យពីអល់ឡោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។

«مَنْ صَامَ رَمَضَانَ إِيمَانًا وَاحْتِسَابًا غُفِرَ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ»

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី សអវ លោកបានប្រាប់យើងថា ជាការពិតណាស់ ជនណាដែលបួសខែរ៉ម៉ាហ្ទនប្រកបដោយមានជំនឿចំពោះអល់ឡោះ ជឿជាក់ពីភាពជាកាតព្វកិច្ចនៃការបួស និងអ្វីដែលអល់ឡោះបានត្រៀមទុកសម្រាប់អ្នកបួសទាំងឡាយនៃផលបុណ្យដ៏ធំធេង និងក្នុងបំណងចង់បានការពេញចិត្តពីអល់ឡោះជាម្ចាស់ ពុំមែនចង់ឲ្យគេដឹងឮ(កោតសរសើរ)ទេនោះ គេនឹងឲ្យអភ័យទោសឲ្យជននោះចំពោះបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ឧត្តមភាពនៃការមានចិត្តជ្រះថ្លា(អៀខ្លើស) និងសារៈសំខាន់របស់វាចំពោះការបួសខែរ៉ម៉ាហ្ទន ក៏ដូចជាចំពោះទង្វើកុសលផ្សេងៗទៀត។

ឯកសារយោង

សហេស អាល់ពូខរី (1/ 16) (38).

សហេស មូស្លីម (1/ 523) (760).

បន្ថែមទៀត (8)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 361).

نزهة المتقين شرح رياض الصالحين.

لمصطفى الخِن وغيره (2/ 868).

كنوز رياض الصالحين.

لمجموعة من الباحثين (15/ 40).

شرح رياض الصالحين.

لابن عثيمين (5/ 270).