Skip to content

جبير بن مطعم بن عدي بن نوفل

الإسم

ជូពែរ កូន មុតអ៊ីម កូន អាទី កូន នូហ្វាល

اسم الشهرة

ជូពែរ កូន មុតអ៊ីម (សូមអល់ឡោះប្រទានការពេញចិត្តចំពោះលោក)

نبذة مختصرة

ជូពែរ កូន មុតអ៊ីម កូន អាទី កូន នូហ្វាល កូន អាប់ទុល ម៉ាណាហ្វ អាល់គូរ៉ស៊ី អាន់នូហ្វាលី ជាសហាហ្ពាត់ដ៏ឧត្តុង្គឧត្តមម្នាក់ និងជាម្នាក់ក្នុងចំណោមអ្នកជាន់ខ្ពស់នៃកុលសម្ព័ន្ធគូរ៉ស្ហ ព្រមទាំងជាអ្នកប្រាជ្ញខាងពូជអំបូរ(វង្សត្រកូល)។ គាត់បានមកជួបព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក) ដើម្បីសុំលោះអ្នកទោសសមរភូមិហ្ពាទើរ។ លោកបានឮព្យាការីមូហាំម៉ាត់សូត្រសូរ៉ោះ «អាត់តួរ» ក្នុងពេលសឡាតម៉ាហ្គ្រិប ហើយគាត់បាននិយាយថា៖ «នោះជាពេលដំបូងដែលអ៊ីស្លាមបានចូលមកក្នុងចិត្តខ្ញុំ»។ ព្យាការី (សូមសុខសន្តិភាព និងពរជ័យកើតមានលើលោក) បានមានប្រសាសន៍ថា៖ «ប្រសិនបើមុតអ៊ីម កូន អាទី នៅមានជីវិត ហើយបានសុំខ្ញុំអំពីអ្នកទោសទាំងនេះ ខ្ញុំនឹងប្រគល់ពួកគេឱ្យលោក» (សំដៅលើអ្នកទោសសង្គ្រាមហ្ពាទើរ)។ ហាទីសនេះត្រូវបានរាយការណ៍ដោយអ៊ីមុាំអាល់ពូខរី។ ជូពែរ បានចូលកាន់សាសនាអ៊ីស្លាមនៅចន្លោះពេលនៃកិច្ចព្រមព្រៀងអាល់ហ៊ូទៃពីយ៉ាស់ និងការរំដោះយកទីក្រុងម៉ាក្កះ។ លោកបានទទួលមរណភាពក្នុងសម័យខលីហ្វះមូអាវីយ៉ះ នៅឆ្នាំ ៥៩ ម.ស។

المراجع

បន្ថែមទៀត (1)
البداية والنهاية (11/ 216) الكنى والأسماء للإمام مسلم (2/ 717) مشاهير علماء الأمصار (ص: 32) معرفة الصحابة لأبي نعيم (2/ 518) الاستيعاب في معرفة الأصحاب (1/ 232) الأعلام للزركلي (2/112)