أنس بن مالك بن النضر الأنصاري
الإسم
អាណាស កូន ម៉ាលិក កូន អាន់ណាឌៀរ អាល់អាន់សរី
اسم الشهرة
អាណាស កូន ម៉ាលិក (សូមអល់ឡោះប្រទានការពេញចិត្តចំពោះលោក)
نبذة مختصرة
អាពូ ហាំហ្សះ ឬ អាពូ សាម៉ាម៉ះ អាណាស កូន ម៉ាលិក កូន អាន់ណាឌៀរ កូន ឌុមឌុម អាល់អាន់សរី អាន់ណាជ្ជារី អាល់ខាហ្សរ៉ជី អាល់ហ្ពាសរី លោកជាសហាហ្ពាត់ដ៏ឧត្តុង្គឧត្តមម្នាក់ដែលកើតនៅឆ្នាំទី ១០ និងជាអ្នកបម្រើរបស់ព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក)។ លោកជាអ្នកដែលរាយការណ៍ហាទីស និងជាសហាហ្ពាត់ចុងក្រោយដែលបានទទួលមរណភាពនៅទីក្រុងពូសរ៉ោះ។ ព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក) បានទូអា(បួងសួង)ឲ្យលោកថា៖ « បពិត្រអល់ឡោះជាម្ចាស់! សូមប្រទានដល់លោកនូវទ្រព្យសម្បត្តិ និងកូនចៅដ៏ច្រើន ហើយសូមបញ្ចូលលោកចូលទៅក្នុងឋានសួគ៌ផង»។ លោកបានចូលរួមក្នុងសមរភូមិហ្ពាទើរ ជាមួយព្យាការីមូហាំម៉ាត់ ដោយធ្វើជាអ្នកបម្រើព្យាការីនៅពេលលោកនៅជាក្មេង។ នៅពេល អាពូហ្ពាកើរ (សូមអល់ឡោះប្រទានការពេញចិត្តចំពោះលោក) ក្លាយជាខលីហ្វះ(មេដឹកនាំ) លោកបានកោះហៅអាណាសបញ្ជូនទៅកាន់ហ្ពាស់រ៉ែនដើម្បីគ្រប់គ្រងការប្រមូលហ្សាកាត់។ ពេលពិគ្រោះជាមួយ លោក អ៊ូម៉ើរ (សូមអល់ឡោះប្រទានការពេញចិត្តចំពោះលោក) លោកបាននិយាយថា៖ «ចូរបញ្ជូនលោកទៅ ព្រោះលោកជាអ្នកឆ្លាតវៃ និងអាចសរសេរបាន»។ ដូច្នេះ លោកក៏ត្រូវបានគេបញ្ជូនទៅ។ អាណាសបានទទួលមរណភាពនៅឆ្នាំ៩៣ ម.ស។