ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារបានឆ្អែតពីរពេលក្នុងមួយថ្ងៃឡើយ លើកលែងតែអាហារមួយពេលក្នុងចំណោមនោះ គឺផ្លែល្មើ។
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖
ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារបានឆ្អែតពីរពេលក្នុងមួយថ្ងៃឡើយ លើកលែងតែអាហារមួយពេលក្នុងចំណោមនោះ គឺផ្លែល្មើ។
مَا أَكَلَ آلُ مُحَمَّدٍ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَكْلَتَيْنِ فِي يَوْمٍ إِلَّا إِحْدَاهُمَا تَمْرٌ.
អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها បានប្រាប់ថា ពិតប្រាកដណាស់ ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារពីរពេលបានឆ្អែតក្នុងថ្ងៃតែមួយឡើយ លើកលែងតែអាហារមួយពេលក្នុងចំណោមអាហារពីរពេលនោះ គឺជាផ្លែល្មើ។
បង្ហាញពីការដាក់ខ្លួនរបស់ណាពី ﷺ និងក្រុមគ្រួសាររបស់លោក ដោយពេលខ្លះ ក្នុងមួយថ្ងៃ ពួកលោកមានអាហារសម្រាប់ទទួលទានត្រឹមតែមួយពេលប៉ុណ្ណោះ។
ផ្លែល្មើជាអាហារដែលងាយស្រួលរកជាងគេសម្រាប់ពួកលោកជាងអាហារដទៃ។
ឧត្តមភាពនៃការលះបង់លោកិយ និងភាពគ្រប់គ្រាន់នឹងជីវភាពរស់នៅដ៏តិចតួច ព្រោះវាជា ឥរិយាបថរបស់បណ្តាព្យាការី និងរបៀបរស់នៅរបស់បណ្តាអ្នកនាំសារជំនាន់មុន។
ការទទួលទានអាហារពីរពេលក្នុងមួយថ្ងៃ គឺជាប្រការដែលគេអនុញ្ញាត ហើយក៏ជាទម្លាក់របស់ពួកអារ៉ាប់ដែលគេដឹងជាទូទៅផងដែរ ដោយពួកគេទទួលទានអាហារពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ គឺអាហារពេលព្រឹក និងអាហារពេលយប់។
សហេស អាល់ពូខរី (8/ 97) (6455).
សហេស មូស្លីម (4/ 2282) (2971).
បន្ថែមទៀត (1)
فتح الباري لابن حجر (11/ 292).