Skip to content

“ពិតប្រាកដណាស់ ពួកអ្នករាល់គ្នាកំពុងតែសន្ទនាជាមួយនឹងព្រះជាម្ចាស់របស់ខ្លួន។ ហេតុនេះ ចូរពួកអ្នកកុំធ្វើឲ្យប៉ះពាល់(រំខាន)ដល់គ្នា

អំពី អាពូសាអ៊ីទ رضي الله عنه បាននិយាយថា៖

រ៉ស៊ូលុលឡោះ ﷺ លោកបានអៀកទីកាហ្វក្នុងម៉ាស្ជិត។ ពេលនោះ លោកបានឮពួកគេសូត្រឮៗ។ លោកក៏បានបើកវាំងនន ហើយមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ពួកអ្នករាល់គ្នាកំពុងតែសន្ទនាជាមួយនឹងព្រះជាម្ចាស់របស់ខ្លួន។ ហេតុនេះ ចូរពួកអ្នកកុំធ្វើឲ្យប៉ះពាល់(រំខាន)ដល់គ្នា និងកុំលើកសំឡេងលើគ្នាទៅវិញទៅមកនៅក្នុងការសូត្រ” ឬលោកមានប្រសាសន៍ថា៖ “នៅក្នុងការសឡាត”។

اعْتَكَفَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي المَسْجِدِ، فَسَمِعَهُمْ يَجْهَرُونَ بِالقِرَاءَةِ، فَكَشَفَ السِّتْرَ، فَقَالَ: «أَلَا إِنَّ كُلَّكُمْ مُنَاجٍ رَبَّهُ، فَلَا يُؤْذِيَنَّ بَعْضُكُمْ بَعْضًا، وَلَا يَرْفَعْ بَعْضُكُمْ عَلَى بَعْضٍ فِي القِرَاءَةِ»، أَوْ قَالَ: «فِي الصَّلَاةِ».

រាយការណ៍ដោយ អាពូហ្ទាវូទ
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានអៀកទីកាហ្វដើម្បីបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់ក្នុងតង់ខាងក្នុងម៉ាស្ជិតរបស់លោក។ ពេលនោះ ណាពី ﷺ លោកបានឮសហាហ្ពាត់របស់លោកសូត្រគម្ពីរគួរអានឮៗ ខ្លាំងៗដែលបង្កការរំខានដល់គ្នាទៅវិញទៅមក។ ពេលនោះ លោកបានបើកវាំងនន ហើយបានស្តីបន្ទោសចំពោះទង្វើបែបនេះដោយលោកបានមានប្រសាសន៍ថា៖ ពិតប្រាកដណាស់ ពួកអ្នករាល់គ្នាកំពុងតែសន្ទនាជាមួយនឹងព្រះជាម្ចាស់របស់ពួកអ្នកតាមរយៈការសូត្រគម្ពីរគួរអាន។ ហេតុនេះ ចូរពួកអ្នកកុំធ្វើឲ្យប៉ះពាល់(រំខាន)ដល់គ្នា និងកុំលើកសំឡេងលើគ្នាទៅវិញទៅមកនៅក្នុងការសូត្រ ឬនៅក្នុងការសឡាត។

មេរៀនដែលទាញបានពីហាទីស្ហ

ហាមឃាត់ពីការតម្លើងសំឡេងខ្លាំងៗនៅក្នុងការសូត្រគម្ពីរគួរអាន ប្រសិនបើការធ្វើដូចនេះធ្វើឲ្យប៉ះពាល់ដល់នរណាម្នាក់។

បង្ហាញពីការបង្រៀនរបស់ណាពី ﷺ ចំពោះសហាហ្ពាត់របស់លោកពីសុជីវធម៌នៃការសូត្រគម្ពីរគួរអាន។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (2/ 494) (1332).

បន្ថែមទៀត (4)

شرح سنن أبي داود للعباد (162/ 18).

شرح أبي داود للعيني (5/238).

شرح سنن ابي داود لابن رسلان (6/515).

ذخيرة العقبى (11/669).