“ជួនកាលមនុស្សខ្លះសក់កន្ទ្រើងសុទ្ធតែដីត្រូវគេដេញចេញពីមុខផ្ទះ ប្រសិនបើជននោះបួងសួងសុំពីអល់ឡោះ នោះទ្រង់ប្រាកដជានឹងទទួលយក”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ជួនកាលមនុស្សខ្លះសក់កន្ទ្រើងសុទ្ធតែដីត្រូវគេដេញចេញពីមុខផ្ទះ ប្រសិនបើជននោះបួងសួងសុំពីអល់ឡោះ នោះទ្រង់ប្រាកដជានឹងទទួលយក”។
«رُبَّ أَشْعَثَ مَدْفُوعٍ بِالْأَبْوَابِ لَوْ أَقْسَمَ عَلَى اللهِ لَأَبَرَّهُ».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ក្នុងចំណោមមនុស្សលោក មានអ្នកខ្លះសក់កន្ទ្រីងកន្ទ្រើង មិនដែលលាបប្រេង និងមិនសូវបានងូតទឹក ហើយក៏គ្មានឋានៈអ្វីនៅចំពោះមនុស្សលោកនោះដែរ ហើយត្រូវបានគេដេញចេញពីមុខផ្ទះ ជាការបន្ទាបបន្ថោកដល់ជននោះ។ ក៏ប៉ុន្តែប្រសិនបើជននោះស្បថថាឲ្យអ្វីមួយកើតឡើង អល់ឡោះជាម្ចាស់នឹងធ្វើឲ្យរឿងនោះកើត ជាការលើកតម្កើងដល់ជននោះតាមរយៈការឆ្លើយតបចំពោះការស្នើសុំរបស់គេ និងការពារដើម្បីកុំឲ្យបំពានលើពាក្យសម្បថរបស់ពួកគេ។ នោះក៏ព្រោះតែឧត្តមភាព និងឋានៈរបស់ជននោះចំពោះអល់ឡោះជាម្ចាស់។
អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅលើរូបរាងខាងក្រៅរបស់ខ្ញុំបម្រើទ្រង់ឡើយ។ ក៏ប៉ុន្តែទ្រង់មើលទៅកាន់ដួងចិត្ត និងទង្វើរបស់ពួកគេប៉ុណ្ណោះ។
ចាំបាច់លើមនុស្សត្រូវយកចិត្តទុកដាក់ចំពោះទង្វើរបស់ខ្លួន និងភាពជ្រះស្អាតនៃដួងចិត្តរបស់ខ្លួនច្រើនជាងការយកចិត្តទុកដាក់ចំពោះរូបរាងកាយ និងសម្លៀកបំពាក់។
ការឱនលំទោន និងដាក់ខ្លួនចំពោះអល់ឡោះជាមូលហេតុមួយក្នុងការទទួលបានការឆ្លើយតបចំពោះការបួងសួង។ ហេតុនេះហើយទើបអល់ឡោះជាម្ចាស់នឹងបំពេញពាក្យសម្បថរបស់អ្នកគោរពកោតខ្លាច និងធ្វើល្អដោយលាកបាំង។
បញ្ជាក់ពីការអប់រំរបស់ណាពី ﷺ ចំពោះមនុស្សលោកដើម្បីកុំឲ្យពួកគេមើលងាយគ្នាទៅវិញទៅមក។
សហេស មូស្លីម (4/ 2024) (2622).
បន្ថែមទៀត (7)
كنوز رياض الصالحين.
لمجموعة من الباحثين (5/ 48).
بهجة الناظرين.
لسليم الهلالي (1/ 344).
نزهة المتقين.
لمجموعة من الباحثين (1/ 268) شرح رياض الصالحين.
لابن عثيمين (3/ 63).