Skip to content

“ពួកយើងជាប្រជាជាតិចុងក្រោយគេបង្អស់ តែជាប្រជាជាតិដែលគេជំនំជម្រះមុនគេ(នៅថ្ងៃបរលោក)។

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ពួកយើងជាប្រជាជាតិចុងក្រោយគេបង្អស់ តែជាប្រជាជាតិដែលគេជំនំជម្រះមុនគេ(នៅថ្ងៃបរលោក)។ គេសួរថា៖ តើប្រជាជាតិអនក្ខរជន និងណាពីរបស់ប្រជាជាតិនោះនៅឯណា? ពិតណាស់ ពួកយើងជាប្រជាជាតិចុងក្រោយគេ តែនាំមុខគេ”។

«نَحْنُ آخِرُ الأُمَمِ، وَأَوَّلُ مَنْ يُحَاسَبُ، يُقَالُ: أَيْنَ الأُمَّةُ الأُمِّيَّةُ وَنَبِيُّهَا؟ فَنَحْنُ الآخِرُونَ الأَوَّلُونَ».

រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ប្រជាជាតិរបស់លោក គឺជាប្រជាជាតិចុងក្រោយគេបង្អស់ដែលមានវត្តមាន(នៅលើផែនដី) តែជាប្រជាជាតិដែលនឹងត្រូវគេជំនំជម្រះមុនគេបង្អស់នៅថ្ងៃបរលោក។ នៅថ្ងៃបរលោក មានគេសួរថា៖ តើប្រជាជាតិអនក្ខរជន និងណាពីរបស់ប្រជាជាតិនោះនៅឯណា? គេហៅបែបនេះដោយភ្ជាប់ទៅនឹងអនក្ខរភាពរបស់ណាពី ﷺ ដែលលោកជាមនុស្សមិនចេះអាន និងមិនចេះសរសេរ។ ពេលនោះ ពួកគេត្រូវបានគេហៅទៅជំនុំជម្រះមុនគេបង្អស់។ ដូចនេះ ពួកយើងជាប្រជាជាតិជំនាន់ចុងក្រោយគេ តែជាប្រជាជាតិដំបូងគេដែលនឹងត្រូវគេជំនុំជម្រះនៅថ្ងៃបរលោក និងជាប្រជាជាតិដែលបានចូលឋានសួគ៌មុនគេផងដែរ។

មេរៀនដែលទាញបានពីហាទីស្ហ

បញ្ជាក់ពីឧត្តមភាពរបស់ប្រជាជាតិនេះលើប្រជាជាតិមុនៗ។

ឯកសារយោង
បន្ថែមទៀត (3)

حاشية السندي على سنن ابن ماجه (2/575).

ذخيرة العقبى في شرح المجتبى (16/52).

مرشد ذوي الحجا والحاجة إلى سنن ابن ماجه (26/241).