Skip to content

នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ ទទួលមរណភាព លោកមិនបានបន្សល់ទុកនូវមួយទៀរហាំ ឬមួយទីណើរ ឬទាសាទាសី ឬក៏អ្វីមួយនោះឡើយ លើកលែងតែសេះទេសពណ៌សរបស់លោក អាវុធ ហើយនិងដីមួយកន្លែងដែលលោកដាក់វាជាទ្រព្យបរិច្ចាគប៉ុណ្ណោះ។

អំពី អាំរ៍ ពិន អាល់ហារីស ដែលជាបងប្អូនថ្លៃរបស់រ៉ស៊ូលុលឡោះ ﷺ ជាបងប្អូនប្រុសរបស់អ៊ុមមុលមុមីនីន ជូវ៉ៃរីយ៉ះ ពិនទី អាល់ហារីស رضي الله عنهم បាននិយាយថា៖

នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ ទទួលមរណភាព លោកមិនបានបន្សល់ទុកនូវមួយទៀរហាំ ឬមួយទីណើរ ឬទាសាទាសី ឬក៏អ្វីមួយនោះឡើយ លើកលែងតែសេះទេសពណ៌សរបស់លោក អាវុធ ហើយនិងដីមួយកន្លែងដែលលោកដាក់វាជាទ្រព្យបរិច្ចាគប៉ុណ្ណោះ។

مَا تَرَكَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عِنْدَ مَوْتِهِ دِرْهَمًا وَلاَ دِينَارًا وَلاَ عَبْدًا وَلاَ أَمَةً وَلاَ شَيْئًا، إِلَّا بَغْلَتَهُ البَيْضَاءَ، وَسِلاَحَهُ، وَأَرْضًا جَعَلَهَا صَدَقَةً.

រាយការណ៍ដោយ អាល់ពូខរី
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានទទួលមរណភាពទៅដោយមិនបានបន្សល់ទុកមួយទៀរហាំនៃប្រាក់ ឬមួយទីណើរនៃមាស ឬទាសាទាសី ឬពពែ ឬសត្វអូដ្ឋ ឬក៏ទ្រព្យសម្បត្តិអ្វីមួយនោះឡើយ លើកលែងតែសេះទេសពណ៌សរបស់លោកដែលលោកធ្លាប់ជិះ អាវុធដែលលោកធ្លាប់កាន់ ហើយនិងដីមួយកន្លែងដែលលោកដាក់ជាសម្បត្តិរួម(វ៉ាកាហ្វ)ក្នុងពេលដែលលោកនៅមានសុខភាពល្អសម្រាប់អ្នកដំណើរដាច់ស្បៀងទាំងឡាយប៉ុណ្ណោះ។

មេរៀនដែលទាញបានពីហាទីស្ហ

បណ្តាណាពីទាំងឡាយ គេមិនទទួលមរតកពីពួកគាត់ឡើយ។

បញ្ជាក់ពីអ្វីដែលណាពី ﷺ លោកបានបន្សល់ទុកក្រោយមរណភាពរបស់លោក។

ណាពី ﷺ លោកបានទទួលមរណភាពដោយមិនបានបន្សល់ទុកអ្វីមួយដែលសំខាន់សម្រាប់ខ្លួនលោកឡើយ ព្រោះតែចិត្តទូលាយ និងក្តីសប្បុរសរបស់លោក។

អាល់កៀរម៉ានី បាននិយាយថា៖ ចំពោះឃ្លា “លោកដាក់វាជាទ្រព្យបរិច្ចាគ” គឺសំដៅលើទ្រព្យទាំងបី ពោលគឺសេះទេស អាវុធ និងដី ពុំមែនសំដៅតែលើដីប៉ុណ្ណោះនោះទេ។

ពាក្យ “الختن” មានន័យថា បងប្អូនប្រុសរបស់ប្រពន្ធ(បងប្អូនថ្លៃប្រុស)។

ឯកសារយោង

សហេស អាល់ពូខរី (4/ 2) (2739).

បន្ថែមទៀត (3)

النهاية في غريب الحديث والأثر (254).

فتح الباري لابن حجر (5/ 360).

عمدة القاري شرح صحيح البخاري (14/ 31).