Skip to content

“ចូរពួកអ្នកទទួលទានអាហាររបស់ពួកអ្នករួមគ្នា ហើយរំលឹកនាមរបស់អល់ឡោះ នោះគេនឹងផ្ដល់ពរជ័យដល់ពួកអ្នកចំពោះអាហារនោះ”។

អំពី វ៉ះស្ហ៊ី ពិន ហើរព៍ رضي الله عنه ថា៖

ពិតណាស់ ពួកគេបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងទទួលទាន តែមិនចេះឆ្អែតសោះ។ លោកបានមានប្រសាសន៍ថា៖ “ប្រហែលជាពួកអ្នកទទួលទានរៀងៗខ្លួនហើយមែនទេ?” ពួកគេបានឆ្លើយថា៖ បាទ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកទទួលទានអាហាររបស់ពួកអ្នករួមគ្នា ហើយរំលឹកនាមរបស់អល់ឡោះ នោះគេនឹងផ្ដល់ពរជ័យដល់ពួកអ្នកចំពោះអាហារនោះ”។

أَنَّهُمْ قَالُوا: يَا رَسُولَ اللَّهِ، إِنَّا نَأْكُلُ وَلَا نَشْبَعُ، قَالَ: «فَلَعَلَّكُمْ تَأْكُلُونَ مُتَفَرِّقِينَ؟» قَالُوا: نَعَمْ. قَالَ: «فَاجْتَمِعُوا عَلَى طَعَامِكُمْ، وَاذْكُرُوا اسْمَ اللَّهِ عَلَيْهِ، يُبَارَكْ لَكُمْ فِيهِ».

រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ហាទីស្ហហាសាន់
ពន្យល់

មានសហាហ្ពាត់មួយចំនួនរបស់ណាពី ﷺ បាននិយាយថា៖ ពួកយើងទទួលទានអាហារ តែមិនចេះឆ្អែតសោះ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ទៅកាន់ពួកគេថា៖ ប្រហែលជាម្នាក់ៗនៃពួកអ្នកទទួលទានអាហាររៀងៗខ្លួនហើយមែនទេ? ពួកគេបានឆ្លើយថា៖ បាទ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ ចូរពួកអ្នកទទួលទានអាហាររួមគ្នា និងកុំទទួលទានអាហារម្នាក់ៗឯង រៀងៗខ្លួន ហើយត្រូវរំលឹកនាមរបស់អល់ឡោះនៅពេលចាប់ផ្តើមទទួលទានដោយសូត្រថា៖ “بسم الله” នោះគេនឹងផ្ដល់ពរជ័យដល់ពួកអ្នកចំពោះអាហារនោះ និងធ្វើឲ្យពួកអ្នកឆ្អែតជាមិនខាន។

មេរៀនដែលទាញបានពីហាទីស្ហ

ការទទួលទានអាហាររួមគ្នា និងរំលឹកនាមអល់ឡោះ(សូត្រ بسم الله)នៅពេលទទួលទាន គឺជាមូលហេតុទទួលបានពរជ័យក្នុងអាហារ និងធ្វើឲ្យទទួលទានឆ្អែត។

ការបែកបាក់គ្នា គឺសុទ្ធតែអាក្រក់ ហើយការរួបរួមគ្នា គឺសុទ្ធតែល្អ។

ជំរុញឲ្យទទួលទានអាហាររួមគ្នា និងរំលឹកនាមអល់ឡោះ(សូត្រ بسم الله)នៅពេលទទួលទាន។

អាស្ស៊ិនទី បាននិយាយថា៖ តាមរយៈការប្រមូលផ្តុំគ្នា(ទទួលទានអាហាររួមគ្នា) គឺធ្វើឲ្យពរជ័យចុះមកក្នុងអាហារ ហើយតាមរយៈការរំលឹកនាមអល់ឡោះ គឺរារាំងស្ហៃតនមិនឲ្យទៅដល់អាហារនោះ។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (5/ 588) (3764).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (4/ 418) (3286).

មុសណាត់អះម៉ាត់ (25/ 485) (16078).

បន្ថែមទៀត (6)

شرح رياض الصالحين.

لابن عثيمين (4/ 217).

نزهة المتقين بشرح رياض الصالحين.

لمجموعة من الباحثين (1/ 607).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 59).