“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖
អំពី អាពូអាប់ទុលរ៉ោះម៉ាន អាប់ទុលឡោះ ពិន អ៊ូមើរ ពិន អាល់ខត្តប رضي الله عنهما បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ ធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។
«بُنِيَ الإِسْلَامُ عَلَى خَمْسٍ: شَهَادَةِ أَنْ لَا إلَهَ إلَّا اللَّهُ وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، وَإِقَامِ الصَّلَاةِ، وَإِيتَاءِ الزَّكَاةِ، وَحَجِّ الْبَيْتِ، وَصَوْمِ رَمَضَانَ».
ណាពី ﷺ លោកបានប្រៀបប្រដូចសាសនាអ៊ីស្លាមទៅនឹងសំណង់អគារដ៏រឹងមាំមួយដែលមានសសរគ្រឹះប្រាំដើមដែលទ្រទ្រង់អគារនោះ ហើយចំណុចពិសេសផ្សេងៗទៀតនៃសាសនាអ៊ីស្លាម គឺជាផ្នែកបន្ថែមនៃអគារនោះ។ សសរគ្រឹះទីមួយ៖ ពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ៖ “لا إله إلا الله محمد رسول الله” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ)។ ទាំងពីរនេះ គឺជាសសរគ្រឹះតែមួយ មិនអាចបំបែកចេញពីគ្នាបានឡើយ។ ខ្ញុំបម្រើរបស់អល់ឡោះត្រូវប្រកាស ពោលពាក្យទាំងពីរនេះដោយទទួលស្គាល់នូវភាពជាម្ចាស់តែមួយរបស់អល់ឡោះ និងភាពសក្តិសមរបស់ទ្រង់ក្នុងការគោរពសក្ការៈតែមួយគត់ ពុំមែនអ្នកផ្សេងក្រៅពីទ្រង់ឡើយ និងអនុវត្តនូវអ្វីដែលពាក្យនេះទាមទារ ហើយត្រូវមានជំនឿលើសាររបស់ណាពីមូហាំម៉ាត់ ﷺ និងដើរតាមលោក។ សសរគ្រឹះទីពីរ៖ ការប្រតិបត្តិសឡាត៖ សំដៅលើសឡាតទាំងប្រាំពេលដែលជាកាតព្វកិច្ចត្រូវប្រតិបត្តិក្នុងមួយថ្ងៃមួយយប់ នោះគឺ សឡាតស៊ូពុស(ពេលទៀបភ្លឺ) សឡាតហ្ស៊ូហូរ(ពេលថ្ងៃត្រង់) សឡាតអាសើរ(ពេលរសៀល) សឡាតម៉ាហ្រ្គឹប(ក្រោយពេលថ្ងៃលិច) និងសឡាតអ៊ីស្ហា(ពេលយប់) ដោយត្រូវបំពេញតាមលក្ខខណ្ឌ គោលគ្រឹះ(រូកុន) និងប្រការចាំបាច់(ប្រការវ៉ាជិប)របស់វា។ សសរគ្រឹះទីបី៖ ការបរិច្ចាគហ្សាកាត់៖ វាជាការគោរពសក្ការៈផ្នែកទ្រព្យសម្បត្តិដែលចាំបាច់ត្រូវធ្វើលើទ្រព្យសម្បត្តិណាដែលដល់ចំនួនកំណត់តាមច្បាប់កំណត់ ហើយត្រូវផ្ដល់វាដល់អ្នកដែលមានសិទ្ធិទទួល។ សសរគ្រឹះទីបួន៖ ការធ្វើធម្មយាត្រាហាជ្ជី៖ វាជាការធ្វើដំណើរទៅកាន់ក្រុងម៉ាក្កះដើម្បីបំពេញកិច្ចធម្មយាត្រាក្នុងបំណងគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់។ សសរគ្រឹះទីប្រាំ៖ ការបួសក្នុងខែរ៉ម៉ាហ្ទន៖ វាជាការតមអាហារ ភេសជ្ជៈ និងប្រការទាំងឡាយណាដែលនាំឲ្យខូចបួស ដោយភ្ជាប់នឹងការនៀតគោពសក្ការៈចំពោះអល់ឡោះ ចាប់ពីហ្វាជើររះ(សេតារុណ) រហូតដល់ថ្ងៃលិច។
ពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ គឺមានទំនាក់ទំនងគ្នាដោយមិនអាចខ្វះមួយណាបានឡើយ។ ដូច្នេះហើយទើបគេចាត់ទុកវាជាសសរគ្រឹះតែមួយ។
ពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ គឺជាគ្រឹះនៃសាសនាអ៊ីស្លាម។ ហេតុនេះ គេមិនទទួលយកនូវពាក្យសម្តីឬទង្វើណាមួយនោះឡើយ លើកលែងតែមានវា។
សហេស អាល់ពូខរី (1/ 11) (8).
សហេស មូស្លីម (1/ 45) (16).
បន្ថែមទៀត (8)
و(1/ 88) (82).
فتح الباري لابن رجب (1/ 22).
جامع العلوم والحكم (1/147).
شرح الأربعين لابن العطّار (ص 62).
شرح الأربعين النووية لعبد الكريم الخضير (ص 87).
فتح القوي المتين في شرح الأربعين للعباد (ص 29).
شرح الأربعين النووية لصالح آل الشيخ (ص 91 - 95).
التحفة الربانية لإسماعيل الأنصاري (ص 12).
បានដកស្រង់ក្នុងសៀវភៅ
16 សៀវភៅបន្ថែមទៀត (16)
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهمالصلاة التي علمها النبي ﷺ الصحابة رضي الله عنهم«بُنِيَ الْإِسْلَامُ عَلَى خَمْسٍ...»،
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهم«بُنِيَ الْإِسْلَامُ عَلَى خَمْسٍ...»،
- خطب تعظيم قدر الصلاة"بُنِيَ الإِسْلاَمُ عَلَى خَمْسٍ: شَهَادَةِ أَنْ لاَ إِلَهَ إِلَّا اللَّهُ وَأَنَّ مُحَمَّدًا رَسُولُ اللَّهِ، وَإِقَامِ الصَّلاَةِ، وَإِيتَاءِ الزَّكَاةِ، وَالحَجِّ، وَصَوْمِ رَمَضَانَ"
- رسالتان موجزتان في الزكاة والصيامفي بحوث هامة حول الزكاة«بُنِيَ الإِسْلَامُ عَلَى خَمْسٍ: شَهَادَةِ أَنْ لَا إِلَهَ إِلَّا اللهُ وَأَنَّ مُحَمَّدًا رَسُولُ اللهِ، وَإِقَامِ الصَّلَاةِ، وَإِيتَاءِ الزَّكَاةِ، وَصَوْمِ رَمَضَانَ، وَحَجِّ البَيْتِ»[1]،
- رسالتان موجزتان في الزكاة والصيامفي فضل صيام رمضان وقيامه «بُنِيَ الإِسْلَامُ عَلَى خَمْسٍ: شَهَادَةِ أَنْ لَا إِلَهَ إِلَّا اللهُ وَأَنَّ مُحَمَّدًا رَسُولُ اللهِ، وَإِقَامِ الصَّلَاةِ، وَإِيتَاءِ الزَّكَاةِ، وَصَوْمِ رَمَضَانَ، وَحَجِّ البَيْتِ»[6].
- فصول في الصيام والتراويح والزكاة«بُنِيَ الْإِسْلَامُ عَلَى خَمْسٍ: شَهَادَةِ أَنْ لَا إِلَهَ إِلَّا اللهُ وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، وَإِقَامِ الصَّلَاةِ، وَإِيتَاءِ الزَّكَاةِ، وَحَجِّ الْبَيْتِ، وَصَوْمِ رَمَضَانَ»
- قاموس الكبائر موسوعة الكبائر - المجموعة الأولى«بُنِيَ الإِسْلَامُ عَلَى خَمْسٍ: شَهَادَةِ أَنْ لَا إِلَهَ إِلَّا اللَّهُ وَأَنَّ مُحَمَّدًا رَسُولُ اللَّهِ، وَإِقَامِ الصَّلَاةِ، وَإِيتَاءِ الزَّكَاةِ، وَالحَجِّ، وَصَوْمِ رَمَضَانَ» [174].
- قاموس الكبائر«بُنِيَ الإِسْلَامُ عَلَى خَمْسٍ: شَهَادَةِ أَنْ لَا إِلَهَ إِلَّا اللَّهُ وَأَنَّ مُحَمَّدًا رَسُولُ اللَّهِ، وَإِقَامِ الصَّلَاةِ، وَإِيتَاءِ الزَّكَاةِ، وَالحَجِّ، وَصَوْمِ رَمَضَانَ» [174].
- قاموس الكبائرموسوعة الكبائر - المجموعة الرابعة«بُنِيَ الْإِسْلَامُ عَلَى خَمْسٍ: شَهَادَةِ أَنْ لَا إِلَهَ إِلَّا اللَّهُ وَأَنَّ مُحَمَّدًا رَسُولُ اللَّهِ، وَإِقَامِ الصَّلَاةِ، وَإِيتَاءِ الزَّكَاةِ، وَالْحَجِّ، وَصَوْمِ رَمَضَانَ»[57].
- ما لا يسع المسلم جهله«بُنِيَ الإسْلَامُ عَلَى خَمْسٍ: شَهَادَةِ أنْ لَا إلَهَ إلَّا اللَّهُ وأنَّ مُحَمَّدًا رَسُولُ اللَّهِ، وَإقَامِ الصَّلَاةِ، وَإيتَاءِ الزَّكَاةِ، وَحَجِّ البَيْتِ، وصَوْمِ رَمَضَانَ»[1].
- مجموعة زاد الحديث (1)الحديث 1«بني الإسلام على خمس...»
- محاضرات تعظيم قدر الصلاةمحاضرات في تعظيم قدر الصلاة"بُنِيَ الإِسْلاَمُ عَلَى خَمْسٍ: شَهَادَةِ أَنْ لاَ إِلَهَ إِلَّا اللَّهُ وَأَنَّ مُحَمَّدًا رَسُولُ اللَّهِ، وَإِقَامِ الصَّلاَةِ، وَإِيتَاءِ الزَّكَاةِ، وَالحَجِّ، وَصَوْمِ رَمَضَانَ " [21]
- مشروع منهاج زادكزادك 2 طالب نهائي«بُنِيَ الْإِسْلَامُ عَلَى خَمْسٍ: شَهَادَةِ أَنْ لَا إِلَهَ إِلَّا اللهُ وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، وَإِقَامِ الصَّلَاةِ، وَإِيتَاءِ الزَّكَاةِ، وَحَجِّ الْبَيْتِ، وَصَوْمِ رَمَضَانَ»
- منهج إعداد الدعاةالمفردة الرابعة -أركان الإسلام"بني الإسلام على خمس: شهادة أن لا إله إلا الله وأن محمدًا رسول الله..."
- نبراس طالب (1)1«بُنِيَ الإِسْلَامُ عَلَى خَمْسٍ: شَهَادَةِ أَنْ لَا إِلَهَ إِلَّا اللهُ وأَنَّ مُحَمَّدًا رَسُولُ اللهِ، وَإِقَامِ الصَّلاَةِ، وَإِيتَاءِ الزَّكَاةِ، وَالحَجِّ، وَصَوْمِ رَمَضَانَ»
- نبراس طالب (2)نبراس طالب (2) «بُنِيَ الْإِسْلَامُ عَلَى خَمْسٍ: شَهَادَةِ أَنْ لَا إِلَهَ إِلَّا اللهُ وَأَنَّ مُحَمَّدًا رَسُولُ اللهِ، وَإِقَامِ الصَّلَاةِ، وإيتاءِ الزكاةِ، والحجِّ، وصوْمِ رمضانَ»