Skip to content

“ភាពខុសគ្នារវាងពួកយើង និងពួកគេ(អ្នកគ្មានជំនឿ) គឺការសឡាត។ ហេតុនេះ ជនណាបោះបង់សឡាត គេពិតជាក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)”។

អំពី ពូរ៉យហ្ទះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ភាពខុសគ្នារវាងពួកយើង និងពួកគេ(អ្នកគ្មានជំនឿ) គឺការសឡាត។ ហេតុនេះ ជនណាបោះបង់សឡាត គេពិតជាក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)”។

«إِنَّ الْعَهْدَ الَّذِي بَيْنَنَا وَبَيْنَهُمُ الصَّلَاةُ، فَمَنْ تَرَكَهَا فَقَدْ كَفَرَ».

រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ភាពខុសគ្នារវាងអ្នកមូស្លីម និងអ្នកដទៃទៀតអំពីពួកគ្មានជំនឿ និងពួកពុតត្បុត គឺការសឡាត។ ហេតុនេះ ជនណាបោះបង់សឡាត គេពិតជាក្លាយជាអ្នកគ្មានជំនឿ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ឋានៈដ៏ធំធេងនៃសឡាត។ ពិតណាស់ វាជាការបែងចែករវាងអ្នកមានជំនឿ និងអ្នកគ្មានជំនឿ។

ការកំណត់ច្បាប់ឥស្លាមគឺអាស្រ័យលើស្ថានភាពខាងក្រៅរបស់មនុស្ស មិនមែនខាងក្នុងចិត្តរបស់គេឡើយ។

ឯកសារយោង

ស៊ូណាន់ អាន់ណាសាអ៊ី (1/ 231) (463).

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 365) (2621).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (2/ 181) (1079).

មុសណាត់អះម៉ាត់ (38/ 20) (22937).

បន្ថែមទៀត (2)

فيض القدير (4/ 395).

ذخيرة العقبى في شرح المجتبى (6/ 192) (6/ 193).