Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

6 នៃ 839 កាត

លុបតម្រង
“លក្ខណៈពីរយ៉ាងនៅក្នុងខ្លួនមនុស្សដែលជាទង្វើរបស់ពួកគ្មានជំនឿ គឺការដៀលពូជ និងការយំទួញសោកចំពោះសព”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ភាពខុសគ្នារវាងអ្នកអ៊ីស្លាម និងអំពើស្ហ៊ីរិក ហើយនិងភាពគ្មានជំនឿ គឺការបោះបង់សឡាត”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បុរសណាដែលចោទប្រកាន់បុរសម្នាក់ទៀតថា ជាជនទុច្ចរិត ឬជាអ្នកគ្មានជំនឿ(កាហ្វៀរ) ពាក្យនោះនឹងវិលត្រឡប់មករកជននោះវិញ ប្រសិនបើអ្នកដែលជននោះចោទមិនមានលក្ខណៈដូច្នោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ភាពខុសគ្នារវាងពួកយើង និងពួកគេ(អ្នកគ្មានជំនឿ) គឺការសឡាត។ ហេតុនេះ ជនណាបោះបង់សឡាត គេពិតជាក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកបានសឡាតស៊ូពុសធ្វើជាអ៊ីម៉ាំពួកយើងនៅឯហ៊ូទៃពីយ៉ះបន្ទាប់ពីភ្លៀងធ្លាក់នៅពេលយប់។ នៅពេលសឡាតចប់ លោកបានបែរមកកាន់មនុស្ស ហើយបានមានប្រសាសន៍ថា៖ “តើពួកអ្នកដឹងឬទេថា ម្ចាស់របស់ពួកអ្នកបានមានបន្ទូលអ្វីខ្លះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ “គឺទ្រង់បានមានបន្ទូលថា៖ នៅពេលព្រឹកឈានមកដល់ មានខ្ញុំបម្រើរបស់យើងមួយចំនួនមានជំនឿចំពោះយើង និងមួយចំនួនទៀតគ្មានជំនឿ។ ចំពោះអ្នកដែលនិយាយថា៖ ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយក្ដីសប្បុរសរបស់អល់ឡោះ និងក្តីមេត្ដាករុណារបស់ទ្រង់នោះ គឺជាអ្នកមានជំនឿមកចំពោះយើង ហើយគ្មានជំនឿចំពោះផ្កាយនានា។ ចំណែកឯអ្នកដែលនិយាយថា៖ ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយសារផ្កាយនេះ ផ្កាយនោះ គឺជាអ្នកគ្មានជំនឿចំពោះយើង ហើយមានជំនឿចំពោះផ្កាយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! កាលពីក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) អ៊ិពនូជុទ្ទអាន ធ្លាប់ជាអ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិត និងផ្តល់អាហារដល់ជនក្រីក្រ។ ដូច្នេះ តើទង្វើទាំងនោះផ្តល់ផលប្រយោជន៍ដល់គាត់ដែរឬទេ? លោកបានឆ្លើយថា៖ “គ្មានផ្តល់ផលប្រយោជន៍ដល់គាត់ឡើយ ពីព្រោះថា គ្មានថ្ងៃណាមួយដែលគាត់ពោលថា៖ “رَبِّ اغْفِرْ لِي خَطِيئَتِي يَوْمَ الدِّينِ” (បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះកំហុសឆ្គងរបស់ខ្ញុំនៅថ្ងៃជំនុំជម្រះផងចុះ) នោះឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម