Skip to content

النعمان بن ثابت الكوفي الإمام

الإسم

អាន់នូកម៉ាន កូន សាពិត អាល់កូហ្វី អាល់អ៊ីម៉ាមី

اسم الشهرة

អាពូ ហានីហ្វះ

نبذة مختصرة

អាពូ ហានីហ្វះ អាន់នូកម៉ាន កូន សាពិត កូន ហ្ស៊ូត៏ អាល់កូហ្វី អាល់អ៊ីម៉ាមី និងជាអ្នកច្បាប់ហ្វីកោះដ៏ល្បីល្បាញនៅក្នុងសាសនាអ៊ីស្លា។ លោកជាមនុស្សប្រកបដោយភក្តីភាព និងការគោរពកោតខ្លាចអល់ឡោះ និងមានភាពម៉ឺងម៉ាត់ក្នុងការការពារក្រឹត្យក្រមរបស់អល់ឡោះ។ ទ្រព្យសម្បត្តិ និងភាពអស្ចារ្យនៃលោកិយត្រូវបានផ្តល់ជូនលោក ប៉ុន្តែលោកបានបដិសេធទាំងស្រុង។ លោកត្រូវបានគេវាយដំដើម្បីបង្ខំឱ្យទទួលយកតំណែងជាចៅក្រម ឬរតនាគារសាធារណៈរបស់មូស្លីម ប៉ុន្តែលោកបានបដិសេធ។ អ៊ីម៉ាំ អាសហ្ស៊ាហាពី បាននិយាយថា៖ «ជីវប្រវត្តិរបស់លោកគឺអាចសរសេរបានជាពីរភាគ (សូមអល់ឡោះប្រទានការសព្វព្រះហឫទ័យចំពោះលោក)»។ អ៊ីម៉ាំ អះម៉ាត់ បាននិយាយអំពីលោកថា៖ «អាពូ ហានីហ្វះ មានចំណេះដឹង មានភក្តីភាព មានការប្រុងប្រយ័ត្នខាងសាសនា មានការលះបង់ និងការផ្តល់អទិភាពដល់ជីវិតថ្ងៃបរលោក ដែលគ្មាននរណាម្នាក់អាចឈានដល់កម្រិតនោះបានឡើយ។ លោកត្រូវបានគេវាយនឹងរំពាត់ដើម្បីបង្ខំឱ្យទទួលតំណែងអភិបាលនៃម៉ាន់ស៊ូរ ប៉ុន្តែលោកមិនព្រមធ្វើទេ (សូមអល់ឡោះប្រទានការសព្វព្រះហឫទ័យចំពោះលោក)»។ អ៊ីម៉ាំ ស្ហាហ្វីអ៊ី បាននិយាយថា នៅពេល អ៊ីម៉ាំម៉ាលីក កូន អាណាស ត្រូវបានគេសួរថា៖ «តើអ្នកបានជួប អាពូ ហានីហ្វះ និងជជែកដេញដោលជាមួយលោកទេ?» លោកឆ្លើយថា៖ «បាទ ខ្ញុំបានជួបបុរសម្នាក់ដែលបើលោកសម្លឹងមើលសសរដែលធ្វើពីថ្មនេះ ហើយនិយាយថាវាធ្វើពីមាសនោះ លោកនឹងអាចបញ្ជាក់ភស្តុតាងរបស់លោកបាន»។ លោកបានទទួលមរណភាពនៅឆ្នាំ១៥០ ម.ស ។

المراجع

បន្ថែមទៀត (1)
تاريخ بغداد (15/444)، تهذيب الأسماء واللغات (2/216)، تاريخ الإسلام (3/990)، وفيات الأعيان (5/405)، الأعلام للزركلي (8/36).