البراء بن مالك بن النضر بن ضمضم
الإسم
អាល់ហ្ពារ៉ក កូន ម៉ាលិក កូន អាន់ណាឌៀរ កូន ឌុមឌុម
اسم الشهرة
អាល់ហ្ពារ៉ក កូន ម៉ាលិក (សូមអល់ឡោះប្រទានការពេញចិត្តចំពោះលោក)
نبذة مختصرة
អាល់ហ្ពារ៉ក កូន ម៉ាលិក កូន អាន់ណាឌៀរ កូន ឌុមឌុម ជាសហាហ្ពាត់ដ៏ឧត្តុង្គឧត្តមម្នាក់ ក៏ជាអ្នកមានគុណធម៌ និងជាវីរបុរសដ៏ក្លាហានម្នាក់។ លោកបានសម្លាប់អ្នកប្រឆាំងសាសនា(មូស្ហរីគីន)ដោយដាវចំនួន ១០០ នាក់ក្នុងការប្រយុទ្ធតែម្នាក់ឯង មិនរាប់បញ្ចូលអ្នកដែលលោកបានចូលរួមក្នុងការសម្លាប់។ នៅសមរភូមិយ៉ាម៉ាម៉ះ ពួកមូស្លីមបានវាយលុកទៅលើមូស្ហរីគីន រហូតបង្ខំឱ្យពួកគេចូលទៅក្នុងសួនច្បារមួយ ដែលនៅទីនោះមានម៉ូសៃលីម៉ាស់ សត្រូវរបស់អល់ឡោះ។ អាល់ហ្ពារ៉ក បាននិយាយថា៖ «ឱបងប្អូនមូស្លីមទាំងឡាយ! ចូរលើកបោះខ្ញុំទៅលើពួកគេ!» ពួកគេក៏បានលើកលោកឡើង រហូតដល់លោកឈានជើងទៅលើជញ្ជាំង ហើយលោតចូលទៅប្រយុទ្ធជាមួយពួកគេនៅមាត់សួនច្បារនោះ រហូតបានបើកផ្លូវឱ្យពួកមូស្លីមចូល។ ពួកមូស្លីមបានចូលទៅ ហើយអល់ឡោះបានធ្វើឱ្យម៉ូសៃលីម៉ាត្រូវសម្លាប់។ លោកបានទទួលមរណភាពនៅឆ្នាំ ២០ ម.ស ។