“នឹងមានក្រុមមួយក្នុងចំណោមប្រជាជាតិរបស់ខ្ញុំដែលតែងតែបន្តទទួលបានជ័យជម្នះ រហូតដល់កិច្ចការរបស់អល់ឡោះបានមកដល់ពួកគេ ខណៈដែលពួកគេនៅតែទទួលបានជ័យជម្នះ”។
អំពី អាល់មូហ្គីរ៉ោះ ពិន ស្ហួកហ្ពះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“នឹងមានក្រុមមួយក្នុងចំណោមប្រជាជាតិរបស់ខ្ញុំដែលតែងតែបន្តទទួលបានជ័យជម្នះ រហូតដល់កិច្ចការរបស់អល់ឡោះបានមកដល់ពួកគេ ខណៈដែលពួកគេនៅតែទទួលបានជ័យជម្នះ”។
«لاَ يَزَالُ طَائِفَةٌ مِنْ أُمَّتِي ظَاهِرِينَ، حَتَّى يَأْتِيَهُمْ أَمْرُ اللَّهِ وَهُمْ ظَاهِرُونَ».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នឹងមានក្រុមមួយក្នុងចំណោមប្រជាជាតិរបស់ខ្ញុំដែលតែងតែបន្តទទួលបានជ័យជម្នះ ហើយកម្ចាត់ពួកអ្នកទាំងឡាយដែលប្រឆាំងនឹងពួកគេ រហូតដល់បទបញ្ជារបស់អល់ឡោះបានមកដល់ ដោយដកយកជីវិតពួកគេនៅសម័យកាលចុងក្រោយនៃលោកិយមុននឹងថ្ងៃបរលោកបានមកដល់។
បញ្ជាក់ពីអច្ឆរិយភាពមួយរបស់ណាពី ﷺ ។ ជាការពិតណាស់ លក្ខណៈនេះនៅតែមានតាំងពីសម័យណាពី ﷺ រហូតដល់សព្វថ្ងៃ និងនៅតែបន្តមាន រហូតដល់កិច្ចការរបស់អល់ឡោះដូចដែលបានលើកឡើងក្នុងហាទីស្ហនេះបានមកដល់។
គុណតម្លៃនៃការប្រកាន់ខ្ជាប់នឹងសេចក្តីពិត និងអនុវត្តតាមវា ព្រមទាំងជំរុញលើរឿងនេះ។
ជ័យជម្នះនៃសាសនាមានពីរប្រភេទ គឺជ័យជម្នះតាមរយៈអំណះអំណាង និងការបញ្ជាក់ ហើយនិងជ័យជម្នះតាមរយៈកម្លាំង និងអាវុធ។ ចំពោះជ័យជម្នះដែលនៅគង់វង្សរហូត គឺជាជ័យជម្នះតាមរយៈអំណះអំណាង និងការបញ្ជាក់ ព្រោះថាអំណះអំណាងនៃអ៊ីស្លាម គឺគម្ពីរគួរអាន ច្បាស់លាស់ និងយកឈ្នះលើអ្វីៗផ្សេងទៀត។ ក៏ប៉ុន្តែប្រភេទទីពីរនៃជ័យជម្នះ គឺជ័យជម្នះតាមរយៈកម្លាំងនិងអាវុធ គឺវាអាស្រ័យទៅលើកម្រិតនៃជំនឿ និងការពង្រឹងអំណាចនៅលើផែនដី។
សហេស អាល់ពូខរី (9/ 101) (7311).
សហេស មូស្លីម (3/ 1523) (1921).
បន្ថែមទៀត (1)
البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (33/ 18).