“សឡាតនៅក្នុងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតណាហ្ពាវី)មួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតផ្សេងមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មប៉ុណ្ណោះ(ដែលទទួលបានផលបុណ្យលើសនេះ)”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“សឡាតនៅក្នុងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតណាហ្ពាវី)មួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតផ្សេងមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មប៉ុណ្ណោះ(ដែលទទួលបានផលបុណ្យលើសនេះ)”។
«صَلَاةٌ فِي مَسْجِدِي هَذَا خَيْرٌ مِنْ أَلْفِ صَلَاةٍ فِيمَا سِوَاهُ إِلَّا الْمَسْجِدَ الْحَرَامَ».
ណាពី ﷺ លោកបានបញ្ជាក់ពីឧត្តមភាពនៃការសឡាតក្នុងម៉ាស្ជិតរបស់លោក(ម៉ាស្ជិតណាហ្ពាវី នៅក្រុងម៉ាទីណះ)ថា ជាការពិតណាស់ ការប្រតិបត្តិសឡាតនៅក្នុងម៉ាស្ជិតនេះចំនួនមួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតដទៃទៀតទាំងអស់នៅលើផែនដីចំនួនមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មនៅក្នុងក្រុងម៉ាក្កះប៉ុណ្ណោះដែលល្អប្រសើរជាងសឡាតនៅក្នុងម៉ាស្ជិតរបស់លោក។
...:
ផលបុណ្យទ្វេដងចំពោះការសឡាតនៅក្នុងម៉ាស្ជិតអាល់ហារ៉ម និងម៉ាស្ជិតណាហ្ពាវី។
សឡាតនៅក្នុងម៉ាស្ជិតហារ៉មមួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតដទៃទៀតទាំងអស់នៅលើផែនដីចំនួនមួយរយពាន់ដង។
សហេស អាល់ពូខរី (2/ 60) (1190).
សហេស មូស្លីម (2/ 1012) (1394).
បន្ថែមទៀត (2)
فتح الباري (3/67).
البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (24/ 684).
បានដកស្រង់ក្នុងសៀវភៅ
4 សៀវភៅ- ការស្រាវជ្រាវបញ្ជាក់ និងការពន្យល់លម្អិតអំពីបញ្ហាជាច្រើននៃហាជ្ជី អំុរ៉ោះ និងហ្ស៊ីយ៉ារ៉ោះ(ការទស្សនកិច្ច) យោងតាមគម្ពីរគួរអាន និងសុណ្ណះالتحقيق والإيضاح لكثير من مسائل الحج والعمرة والزيارة - النسخة المعتمدة“សឡាតនៅក្នុងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតណាហ្ពាវី)ម្តង គឺល្អជាងសឡាតនៅម៉ាស្ជិតដទៃចំនួនមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មប៉ុណ្ណោះ”។ [109]
- ឧត្តមភាព និងសុជីវធម៌ចំពោះម៉ាស្ជិតអាន់ណាហ្ពាវី ព្រមទាំងក្បួនច្បាប់នៃការទស្សនកិច្ចផ្នូរណាពី ﷺ និងផ្នូរសហាហ្ពាត់ទាំងពីររបស់លោក kفضائل وآداب المسجد النبوي، وأحكام زيارة قبر النبي عليه الصلاة والسلام وقبري صاحبيه“សឡាតនៅក្នុងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតអាន់ណាហ្ពាវី)មួយដង គឺល្អជាងសឡាតនៅម៉ាស្ជិតដទៃចំនួនមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មប៉ុណ្ណោះ”។ [2]