“ចូរកុំបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងកុំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ជនណាដែលបង្កគ្រោះថ្នាក់(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ ហើយជនណាដែលបង្កការលំបាក(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងបង្កការលំបាកដល់គេវិញដូចគ្នា”។
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរកុំបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងកុំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ជនណាដែលបង្កគ្រោះថ្នាក់(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ ហើយជនណាដែលបង្កការលំបាក(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងបង្កការលំបាកដល់គេវិញដូចគ្នា”។
«لَا ضَرَرَ وَلَا ضِرَارَ، مَنْ ضَارَّ ضَرَّهُ اللَّهُ، وَمَنْ شَاقَّ شَقَّ اللَّهُ عَلَيْهِ».
ណាពី ﷺ លោកបានបញ្ជាក់ថា ពិតប្រាកដណាស់ ចាំបាច់លើបុគ្គលគ្រប់រូបត្រូវការពារគ្រោះថ្នាក់គ្រប់ប្រភេទ និងគ្រប់រូបភាពទាំងអស់ទាំងពីខ្លួនឯង និងពីអ្នកដទៃ។ ដូចនេះ មិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់បង្កនូវគ្រោះថ្នាក់ណាមួយមកលើខ្លួនឯង ឬទៅលើអ្នកដទៃនោះឡើយ។ ហើយគេក៏មិនអនុញ្ញាតឲ្យតបតចំពោះប្រការគ្រោះថ្នាក់ដោយប្រការគ្រោះថ្នាក់នោះដែរ ព្រោះថាប្រការគ្រោះថ្នាក់ គឺមិនអាចលុបបំបាត់ដោយប្រការគ្រោះថ្នាក់នោះឡើយ លើកលែងតែក្នុងទម្រង់នៃច្បាប់គីសស្សដែលមិនហួសដែនកំណត់។ បន្ទាប់មក ណាពី ﷺ បានព្រមានពីការប្រឈមនឹងគ្រោះថ្នាក់ចំពោះអ្នកដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយនិងការប្រឈមនឹងការលំបាកចំពោះអ្នកដែលបង្កការលំបាកដល់អ្នកដទៃ។
...:
ហាមឃាត់ចំពោះការតបតទៅលើអ្នកបំពានលើសពីអ្វីដែលគេបានបំពានមកលើខ្លួន។
អល់ឡោះជាម្ចាស់មិនបង្គាប់ប្រើខ្ញុំបម្រើរបស់ទ្រង់ឲ្យធ្វើអ្វីមួយដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯងឡើយ។
ហាមឃាត់ពីការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ មិនថាតាមរយៈពាក្យសម្តី ការប្រព្រឹត្ត ឬការមិនប្រព្រឹត្តនោះឡើយ។
ការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។ ដូចនេះ ជនណាដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ ហើយជនណាដែលបង្កការលំបាកដល់អ្នកដទៃ អល់ឡោះជាម្ចាស់ក៏នឹងបង្កការលំបាកដល់គេវិញដូចគ្នា។
ក្នុងចំណោមគោលការណ៍នៃច្បាប់ឥស្លាមគឺ “គ្រោះថ្នាក់ គឺត្រូវលុបបំបាត់”។ ដូចនេះ ច្បាប់បញ្ញត្តិឥស្លាមមិនអនុញ្ញាតឲ្យមានគ្រោះថ្នាក់ឡើយ ហើយក៏បដិសេធអំពើដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃដែរ។
ស៊ូណាន់ អាត់ទើរូគុតនី (4/ 51) (3079).
បន្ថែមទៀត (5)
التحفة الربانية في شرح الأربعين حديثًا النووية (ص74).
شرح الأربعين النووية.
لابن عثيمين (ص325).
فتح القوي المتين في شرح الأربعين وتتمة الخمسين.
للعباد (ص112).