Skip to content

“ជាការពិតណាស់ រូបខ្ញុំមិនត្រូវបានគេតែងតាំងមកជាអ្នកប្រទេចផ្តាសានោះឡើយ។ តាមពិត រូបខ្ញុំត្រូវបានគេតែងតាំងមកដើម្បីជាក្តីមេត្តាករុណាប៉ុណ្ណោះ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ មានគេនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកបួងសួងឲ្យពួកពហុទេពនិយម(មុស្ហរីគីន)វិនាសផងចុះ។ លោកបានមានប្រសាសន៍ថា៖

“ជាការពិតណាស់ រូបខ្ញុំមិនត្រូវបានគេតែងតាំងមកជាអ្នកប្រទេចផ្តាសានោះឡើយ។ តាមពិត រូបខ្ញុំត្រូវបានគេតែងតាំងមកដើម្បីជាក្តីមេត្តាករុណាប៉ុណ្ណោះ”។

«إِنِّي لَمْ أُبْعَثْ لَعَّانًا، وَإِنَّمَا بُعِثْتُ رَحْمَةً».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

មានគេស្នើសុំណាពី ﷺ ឲ្យបួងសួងពីអល់ឡោះជាម្ចាស់សុំឲ្យពួកពហុទេពនិយមវិនាសអន្តរាយ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ ជាការពិតណាស់ រូបខ្ញុំមិនត្រូវបានអល់ឡោះតែងតាំង និងបញ្ជូនមកធ្វើជាអ្នកប្រទេចផ្តាសា បួងសួងឲ្យមនុស្សវិនាសអន្តរាយ សុំឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះ និងឲ្យពួកគេលែងទទួលបាននូវប្រការល្អនោះឡើយ។ ពិតណាស់ រូបខ្ញុំមិនត្រូវបានគេតែងតាំងមកដើម្បីធ្វើរឿងទាំងនេះឡើយ។ តាមពិត រូបខ្ញុំត្រូវបានគេតែងតាំងមកដើម្បីជាមូលហេតុនាំមកនូវប្រការល្អ ព្រមទាំងជាក្តីមេត្តាចំពោះមនុស្សទូទៅ និងសម្រាប់អ្នកមានជំនឿទាំងឡាយជាពិសេស។

មេរៀនដែលទាញបានពីហាទីស្ហ

បញ្ជាក់ពីភាពពេញលេញនៃសីលធម៌របស់ណាពី ﷺ។

សារៈសំខាន់នៃការសម្អាតខ្លួនឲ្យបរិសុទ្ធចាកផុតពីការជេរប្រមាថ និងដាក់បណ្តាសា ជាការអនុវត្តតាមគំរូណាពី ﷺ។

ហាទីស្ហនេះហាមឃាត់ពីការដាក់បណ្តាសា។

ជំរុញឲ្យមានក្តីមេត្តាករុណាចំពោះមនុស្ស។

ឯកសារយោង

សហេស មូស្លីម (4/ 2006) (2599).

បន្ថែមទៀត (2)

المفهم لما أشكل من تلخيص كتاب مسلم (6/ 582).

البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (40/ 683).