Skip to content

“សឡាតនៅក្នុងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតណាហ្ពាវី)មួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតផ្សេងមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មប៉ុណ្ណោះ(ដែលទទួលបានផលបុណ្យលើសនេះ)”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“សឡាតនៅក្នុងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតណាហ្ពាវី)មួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតផ្សេងមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មប៉ុណ្ណោះ(ដែលទទួលបានផលបុណ្យលើសនេះ)”។

«صَلَاةٌ فِي مَسْجِدِي هَذَا خَيْرٌ مِنْ أَلْفِ صَلَاةٍ فِيمَا سِوَاهُ إِلَّا الْمَسْجِدَ الْحَرَامَ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ពីឧត្តមភាពនៃការសឡាតក្នុងម៉ាស្ជិតរបស់លោក(ម៉ាស្ជិតណាហ្ពាវី នៅក្រុងម៉ាទីណះ)ថា ជាការពិតណាស់ ការប្រតិបត្តិសឡាតនៅក្នុងម៉ាស្ជិតនេះចំនួនមួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតដទៃទៀតទាំងអស់នៅលើផែនដីចំនួនមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មនៅក្នុងក្រុងម៉ាក្កះប៉ុណ្ណោះដែលល្អប្រសើរជាងសឡាតនៅក្នុងម៉ាស្ជិតរបស់លោក។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ផលបុណ្យទ្វេដងចំពោះការសឡាតនៅក្នុងម៉ាស្ជិតអាល់ហារ៉ម និងម៉ាស្ជិតណាហ្ពាវី។

សឡាតនៅក្នុងម៉ាស្ជិតហារ៉មមួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតដទៃទៀតទាំងអស់នៅលើផែនដីចំនួនមួយរយពាន់ដង។

ឯកសារយោង

សហេស អាល់ពូខរី (2/ 60) (1190).

សហេស មូស្លីម (2/ 1012) (1394).

បន្ថែមទៀត (2)

فتح الباري (3/67).

البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (24/ 684).