“ឱអាអ៊ីស្ហះ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ទន់ភ្លន់ ទ្រង់ស្រលាញ់ភាពទន់ភ្លន់។ ហើយទ្រង់ផ្ដល់ឲ្យអ្នកដែលមានភាពទន់ភ្លន់នូវអ្វីដែលទ្រង់មិនផ្ដល់ដល់អ្នកហិង្សា និងអ្នកផេ្សងទៀត”។
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ដែលជាភរិយារបស់ណាពី ﷺ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ឱអាអ៊ីស្ហះ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ទន់ភ្លន់ ទ្រង់ស្រលាញ់ភាពទន់ភ្លន់។ ហើយទ្រង់ផ្ដល់ឲ្យអ្នកដែលមានភាពទន់ភ្លន់នូវអ្វីដែលទ្រង់មិនផ្ដល់ដល់អ្នកហិង្សា និងអ្នកផេ្សងទៀត”។
«يَا عَائِشَةُ إِنَّ اللهَ رَفِيقٌ يُحِبُّ الرِّفْقَ، وَيُعْطِي عَلَى الرِّفْقِ مَا لَا يُعْطِي عَلَى الْعُنْفِ، وَمَا لَا يُعْطِي عَلَى مَا سِوَاهُ».
ណាពី ﷺ លោកបានជំរុញ អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها ឲ្យមានភាពទន់ភ្លន់។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ទន់ភ្លន់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ទ្រង់ចង់ឲ្យពួកគេមានភាពងាយស្រួល ហើយមិនចង់ឲ្យពួកគេលំបាកឡើយ។ ហេតុនេះ ទ្រង់មិនដាក់បន្ទុកលើពួកគេហួសពីលទ្ធភាពរបស់ពួកគេឡើយ។ ហើយទ្រង់ពេញចិត្តឲ្យខ្ញុំបម្រើរបស់ទ្រង់មានភាពទន់ភ្លន់ និងជ្រើសយកអ្វីដែលផ្តល់ភាពងាយស្រួល។ ដូចនេះ គេមិនត្រូវធ្វើខ្លួនជាមនុស្សកោងកាច និងគ្រោតគ្រាតនោះឡើយ។ ជាការពិតណាស់ នៅក្នុងលោកិយនេះ អល់ឡោះជាម្ចាស់ទ្រង់ផ្ដល់ឲ្យអ្នកដែលមានភាពទន់ភ្លន់នូវការកោតសរសើរល្អៗ និងជួយឲ្យសម្រេចបាននូវអ្វីដែលគេត្រូវការ និងសម្របសម្រួលនូវគោលដៅរបស់គេ។ ហើយនៅថ្ងៃបរលោកវិញ ទ្រង់ផ្តល់ឲ្យគេនូផលបុណ្យយ៉ាងធំធេង ច្រើនជាងអ្វីដែលទ្រង់ផ្តល់ឲ្យអ្នកដែលហឹង្សា កោងកាច និងគ្រោតគ្រាត។ ភាពទន់ភ្លន់គឺនាំមកជាមួយនូវអ្វី(ដែលជារឿងល្អ) ដែលអ្វីផ្សេងមិនអាចមានឬទទួលបាននោះឡើយ។
ជំរុញមនុស្សឲ្យមានភាពទន់ភ្លន់ និងហាមឃាត់ពីភាពហិង្សា។
ឋានៈខ្ពង់ខ្ពស់នៃភាពទន់ភ្លន់ក្នុងចំណោមសុជីវធម៌ដែលល្អប្រពៃ។
អ្នកដែលមានភាពទន់ភ្លន់សក្តិសមនឹងទទួលបានការកោតសរសើរល្អៗ និងផលបុណ្យដ៏ប្រពៃពីអល់ឡោះជាម្ចាស់។
អាស្ស៊ិនទី បាននិយាយថា៖ ភាពហិង្សាផ្ទុយនឹងភាពទន់ភ្លន់ ពោលគឺ ជនណាដែលអំពាវនាវមនុស្សទៅកាន់ការចង្អុលបង្ហាញដោយភាពទន់ភ្លន់ គឺល្អជាងអ្នកដែលអំពាវនាវមនុស្សដោយភាពហិង្សា និងគ្រោតគ្រាត ប្រសិនបើស្ថានភាពនោះគឺអាចធ្វើបានទាំងពីរ(ទន់ភ្លន់ក៏បាន គ្រោតគ្រាតក៏បាន)។ តែប្រសិនបើមិនដូច្នោះទេ គឺត្រូវពិនិត្យមើលលើស្ថានភាពជាក់ស្តែង ហើយអល់ឡោះមហាដឹងបំផុតពីស្ថានភាពពិត។
សហេស មូស្លីម (4/ 2003) (2593).
បន្ថែមទៀត (4)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 683).
المنهاج شرح صحيح مسلم بن الحجاج.
للنووي (16/ 145).
បានដកស្រង់ក្នុងសៀវភៅ
9 សៀវភៅបន្ថែមទៀត (8)
- الله -جل جلاله- أنيس المحبين وملاذ القاصدين«إِنَّ اللهَ رَفِيقٌ يُحِبُّ الرِّفْقَ»
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالح“يا عائشة، إن الله رفيق يحب الرفق، ويعطي على الرفق ما لا يعطي على العنف، وما لا يعطي على ما سواه”.
- رسالة موجزة عن الإسلام كما جاء في القرآن الكريم والسنة النبوية (مشتملة على الأدلة)رِسَالَةٌُ مُوجَزَةٌُ عَنِ الْإِسْلَامِ كَمَا جَاءَ فِي الْقُرْآنِ الْكَرِيمِ وَالسَّنَةِ النَّبَوِيَّة-مشتملة على الأدلة -للحرمين-«يَا عَائِشَةُ إِنَّ اللهَ رَفِيقٌ يُحِبُّ الرِّفْقَ وَيُعْطِي عَلَى الرِّفْقِ مَا لَا يُعْطِي عَلَى العُنْفِ وَمَا لَا يُعْطِي عَلَى مَا سِوَاهُ» [40].
- رياض الصالحينرياض الصالحين مع فوائد وهدايات - 3«إنَّ اللهَ رَفِيقٌ يُحِبُّ الرِّفقَ، وَيُعْطِي عَلىٰ الرِّفْق ما لا يُعْطي عَلىٰ العُنفِ، وَمَا لا يُعْطي عَلىٰ ما سِواه».
- مشروع منهاج زادكزادك 2 طالب نهائي«إِنَّ اللهَ رَفِيقٌ يُحِبُّ الرِّفْقَ»
- نبراس طالب (2)نبراس طالب (2) «إِنَّ اللهَ رَفِيقٌ يُحِبُّ الرِّفْقَ، وَيُعْطِي عَلَى الرِّفْقِ مَا لاَ يُعْطِي عَلَى الْعُنْفِ، وَمَا لاَ يُعْطِي عَلَى مَا سِوَاهُ»:
- نبراس طالب (3)نبراس طالب 3«إِنَّ اللهَ رَفِيقٌ يُحِبُّ الرِّفْقَ، وَيُعْطِي عَلَى الرِّفْقِ مَا لَا يُعْطِي عَلَى الْعُنْفِ، وَمَا لَا يُعْطِي عَلَى مَا سِوَاهُ»
- نبراس طالب (5)1«إِنَّ اللهَ رَفِيقٌ يُحِبُّ الرِّفْقَ، وَيُعْطِي عَلَى الرِّفْقِ مَا لَا يُعْطِي عَلَى الْعُنْفِ، وَمَا لَا يُعْطِي عَلَى مَا سِوَاهُ»