ជនណាដែលចង្អុលបង្ហាញ(អ្នកដទៃ)លើប្រការល្អ គឺគេនឹងទទួលបានផលបុណ្យដូចអ្នកដែលបានធ្វើទង្វើនោះដែរ
អំពី អាពូម៉ាស្អ៊ូទ អាល់អាន់សរី رضي الله عنه បាននិយាយថា៖
មានបុរសម្នាក់បានទៅជួបណាពី ﷺ ហើយបាននិយាយថា៖ សត្វជំនិះរបស់ខ្ញុំបានងាប់ទៅហើយ ហេតុនេះ សូមលោកដឹកខ្ញុំផង។ រ៉ស៊ូលុលឡោះបានឆ្លើយថា៖ “ខ្ញុំគ្មានអ្វី(សម្រាប់ដឹកអ្នក)ឡើយ”។ ពេលនោះ មានបុរសម្នាក់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំនឹងបង្ហាញបុរសនោះទៅកាន់អ្នកដែលអាចដឹកគាត់បាន។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលចង្អុលបង្ហាញ(អ្នកដទៃ)លើប្រការល្អ គឺគេនឹងទទួលបានផលបុណ្យដូចអ្នកដែលបានធ្វើទង្វើនោះដែរ”។
جَاءَ رَجُلٌ إِلَى النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَقَالَ: إِنِّي أُبْدِعَ بِي فَاحْمِلْنِي، فَقَالَ: «مَا عِنْدِي»، فَقَالَ رَجُلٌ: يَا رَسُولَ اللهِ، أَنَا أَدُلُّهُ عَلَى مَنْ يَحْمِلُهُ، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «مَنْ دَلَّ عَلَى خَيْرٍ فَلَهُ مِثْلُ أَجْرِ فَاعِلِهِ».
មានបុរសម្នាក់បានទៅជួបណាពី ﷺ ហើយនិយាយថា ជាការពិតណាស់ សត្វជំនិះរបស់ខ្ញុំបានងាប់ទៅហើយ។ ហេតុនេះ សូមលោកផ្តល់ឲ្យខ្ញុំនូវសត្វជំនិះមួយដែលអាចនាំខ្ញុំទៅដល់គោលដៅផង។ ពេលនោះ ណាពី ﷺ លោកបានសុំការអធ្យាស្រ័យចំពោះបុរសនោះ ព្រោះលោកគ្មានអ្វីមួយដែលអាចដឹកគាត់បានឡើយ។ ខណៈនោះ មានបុរសម្នាក់ទៀតដែលមានវត្តមាននៅទីនោះដែរបាននិយាយថា៖ ៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំនឹងបង្ហាញបុរសនោះទៅកាន់អ្នកដែលអាចដឹកគាត់បាន។ រ៉ស៊ូលុលឡោះ ﷺ ក៏បានប្រាប់បុរសនោះថា ពិតណាស់ គាត់នឹងរួមចំណែកទទួលផលបុណ្យជាមួយនឹងអ្នកដែលបរិច្ចាគនោះដែរ ព្រោះគាត់ជាអ្នកណែនាំអ្នកដែលមានតម្រូវការទៅកាន់បុរសនោះ។
...:
ជំរុញឲ្យចង្អុលបង្ហាញអ្នកដទៃលើប្រការល្អ។
ការជំរុញគ្នាឲ្យធ្វើអំពើល្អ គឺជាមូលហេតុមួយដែលបង្កើតឲ្យមានសាមគ្គីភាពនិងភាពល្អឥតខ្ចោះនៅក្នុងសង្គមឥស្លាម។
ភាពទូលំទូលាយនៃក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់។
ហាទីស្ហខាងលើនេះ គឺជាគោលការណ៍ទូទៅមួយដោយរាប់បញ្ចូលទៅក្នុងវាគ្រប់អំពើល្អទាំងអស់។
ប្រសិនបើគេមិនអាចសម្រេចសេចក្តីត្រូវការរបស់អ្នកស្នើសុំបានទេ គឺគេត្រូវចង្អុលបង្ហាញជននោះទៅកាន់អ្នកផ្សេងទៀត(ដែលអាចមានលទ្ធភាពជួយអ្នកនោះបាន)។
សហេស មូស្លីម (3/ 1506) (1893).
បន្ថែមទៀត (5)
شرح النووي على مسلم (11/ 166).
توضيح الأحكام من بلوغ المرام.
للبسام (7/ 349).
فتح ذي الجلال والاكرام بشرح بلوغ المرام.
لابن عثيمين (6/ 298).
បានដកស្រង់ក្នុងសៀវភៅ
6 សៀវភៅបន្ថែមទៀត (5)
- الدعوة إلى الله وأخلاق الدعاة«مَنْ دَلَّ عَلَى خَيْرٍ فَلَهُ مِثْلُ أَجْرِ فَاعِلِهِ »
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالح“من دل على خير فله مثل أجر فاعله”.
- تحفة الأخيار تحفة الأخيار (ببيان جملة نافعة مما ورد في الكتاب والسنة من الأدعية والأذكار)«مَنْ دَلَّ عَلَى خَيْرٍ فَلَهُ مِثْلُ أَجْرِ فَاعِلِهِ» [102]
- رياض الصالحينرياض الصالحين مع فوائد وهدايات - 1 «مَنْ دَلَّ عَلَىٰ خَيْرٍ فَلَهُ مِثْلُ أَجْرِ فَاعِلِهِ»،
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2«مَنْ دَلَّ عَلَىٰ خَيْر فَلَهُ مِثْلُ أَجْرِ فَاعِلِهِ».