“បុគ្គលណាហើយក្នុងចំណោមពួកអ្នកបានឃើញប្រការអាក្រក់ ចូរឲ្យគេកែប្រែវាដោយដៃរបស់ខ្លួន។ តែបើគ្មានលទ្ធភាពទេ ចូរឲ្យគេកែប្រែវាដោយអណ្តាតរបស់ខ្លួន។ បើនៅតែគ្មានលទ្ធភាពទៀត ត្រូវកែប្រែវាដោយចិត្តរបស់ខ្លួន តែការធ្វើដូចេ្នះ វាជាកម្រិតខ្សោយបំផុតនៃជំនឿ”។
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“បុគ្គលណាហើយក្នុងចំណោមពួកអ្នកបានឃើញប្រការអាក្រក់ ចូរឲ្យគេកែប្រែវាដោយដៃរបស់ខ្លួន។ តែបើគ្មានលទ្ធភាពទេ ចូរឲ្យគេកែប្រែវាដោយអណ្តាតរបស់ខ្លួន។ បើនៅតែគ្មានលទ្ធភាពទៀត ត្រូវកែប្រែវាដោយចិត្តរបស់ខ្លួន តែការធ្វើដូចេ្នះ វាជាកម្រិតខ្សោយបំផុតនៃជំនឿ”។
«مَنْ رَأَى مِنْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ، وَذَلِكَ أَضْعَفُ الْإِيمَانِ».
ណាពី ﷺ លោកបានបង្គាប់ប្រើឲ្យកែប្រែប្រការអាក្រក់(គឺរាល់ប្រការទាំងឡាយដែលអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ហាមឃាត់)អាស្រ័យទៅតាមលទ្ធភាព។ កាលណាគេបានឃើញប្រការអាក្រក់ ចាំបាច់លើគេត្រូវកែប្រែវាដោយដៃប្រសិនបើគេមានលទ្ធភាព។ ប្រសិនបើគេគ្មានលទ្ធភាពកែប្រែវាដោយដៃរបស់គេទេនោះ ចូរឲ្យគេកែប្រែប្រការអាក្រក់នោះដោយអណ្តាតរបស់គេ ដោយត្រូវហាមឃាត់ពីប្រការនោះ និងបញ្ជាក់ពីគ្រោះថ្នាក់របស់វាដល់អ្នកដែលប្រព្រឹត្ត ហើយត្រូវណែនាំជននោះទៅកាន់ប្រការល្អជំនួសឲ្យប្រការអាក្រក់នោះ។ ហើយប្រសិនបើគេគ្មានលទ្ធភាពទៀត ចូរឲ្យគេកែប្រែប្រការអាក្រក់នោះដោយចិត្តរបស់គេ ដោយត្រូវស្អប់ប្រការអាក្រក់នោះ ហើយតាំងចិត្តថា ប្រសិនបើខ្លួនមានលទ្ធភាពកែប្រែវា គឺគេប្រាកដជានឹងធ្វើជាមិនខាន។ តែការកែប្រែប្រការអាក្រក់ដោយចិត្តនោះ គឺជាកម្រិតទាបបំផុតនៃជំនឿ(អ៊ីម៉ាន់)។
...:
ហាទីស្ហខាងលើ គឺជាមូលដ្ឋានក្នុងការបញ្ជាក់ពីលំដាប់នៃការកែប្រែប្រការអាក្រក់។
បង្គាប់ប្រើឲ្យធ្វើការហាមឃាត់ចំពោះប្រការអាក្រក់ជាជំហានៗអាស្រ័យទៅតាមលទ្ធភាពដែលគេមាន។
ការហាមឃាត់ចំពោះប្រការអាក្រក់ គឺជាកិច្ចការដ៏ចម្បងមួយនៅក្នុងសាសនាឥស្លាម ហើយបុគ្គលម្នាក់ៗមិនអាចរួចផុតពីកាតព្វកិច្ចនេះបានឡើយ។ ប៉ុន្តែ គេដាក់កាតព្វកិច្ចលើជនមូស្លីមឲ្យធ្វើការហាមឃាត់ពីប្រការអាក្រក់នេះអាស្រ័យទៅតាមលទ្ធភាពដែលគេមាន។
ការប្រើគ្នាឲ្យធ្វើល្អ ហាមឃាត់គ្នាពីអំពើអាក្រក់ គឺជាផ្នែកមួយនៃជំនឿ ហើយជំនឿអាចមានការកើនឡើង និងថយចុះ។
លក្ខខណ្ឌក្នុងការហាមឃាត់ពីអំពើអាក្រក់ គឺត្រូវដឹងថា អំពើនោះ ជាអំពើអាក្រក់។
លក្ខខណ្ឌក្នុងការកែប្រែអំពើអាក្រក់ គឺមិនត្រូវឲ្យការកែប្រែអំពើអាក្រក់នោះ បណ្តាលឲ្យមាន ឬនាំមកនូវប្រការដែលអាក្រក់ជាងនោះ។
ក្នុងការហាមឃាត់ប្រការអាក្រក់ គឺមានសុជីវធម៌ និងលក្ខខណ្ឌជាច្រើនដែលគប្បីលើអ្នកមូស្លីមត្រូវសិក្សាស្វែងយល់។
ការហាមឃាត់ប្រការអាក្រក់ គឺតម្រូវឱ្យមានយុទ្ធសាស្ត្រដែលស្របតាមច្បាប់អ៊ីស្លាម ព្រមទាំងចំណេះដឹង និងគតិបណ្ឌិត ។
ការគ្មានចិត្តបដិសេធចំពោះអំពើអាក្រក់ គឺបង្ហាញពីភាពទន់ខ្សោយនៃជំនឿ។
សហេស មូស្លីម (1/ 69).
បន្ថែមទៀត (5)
جامع العلوم والحكم (2/245).
المعين على تفهم الأربعين (ص 393).
شرح الأربعين النووية للعثيمين (ص: 336).
البحر المحيط الثجاج (2/204).
فتح القوي المتين للعباد (ص 116).
បានដកស្រង់ក្នុងសៀវភៅ
20 សៀវភៅបន្ថែមទៀត (20)
- إعلام المسافرين1«من رأى منكم منكرًا فليغيّره بيده، فإن لم يستطع فبلسانه، فإن لم يستطع فبقلبه، وذلك أضعف الإيمان».
- الحديث زاد 4الحديث 4«مَنْ رَأَى منْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ، وَذَلِكَ أَضْعَفُ الإِيمانِ».
- العلم الواجب بدون فقه وبدون زيادات1عَنْ أَبِي سَعِيدٍ الْخُدْرِيِّ -رَضِي اللَّهُ عَنْهُ- قَالَ: سَمِعْتُ رَسُولَ اللَّهِ -صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ- يَقُولُ: (مَن رَّأَى مِنكُم مُّنكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِن لَّمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِن لَّمْ يَس
- المعلوم من واجب العلاقة بين الحاكم والمحكوم المعلوم من واجب العلاقة بين الحاكم والمحكوم«مَنْ رَأَى مِنْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ، وَذَلِكَ أَضْعَفُ الإِيمَانِ» [42].
- النفحات المكية في تفسير كتاب رب البرية الجزء الرابع«مَنْ رَأَى مِنْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ؛ وَذَلِكَ أَضْعَفُ الإِيمَانِ»([1]).
- خذ عقيدتك من الكتاب والسنة الصحيحة"مَن رأى منكم منكراً فلْيُغيِّره بيده، فإن لم يستطع فبلسانه، فإن لم يستطع فبقلبه، وذلك أضعف الإيمان"
- زيارة غار حراء«مَنْ رَأَى مِنكُم مُنْكَرًا فَلْيُغَيِّرْهُ بيَدِهِ، فَإنْ لَمْ يَسْتَطِعْ فَبِلِسانِهِ، فإنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ، وذلكَ أضْعَفُ الإيمانِ».
- شرح الأربعين النووية«مَنْ رَأَى مِنْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ، وَذَلِكَ أَضْعَفُ الْإِيمَانِ».
- قاموس الكبائر موسوعة الكبائر - المجموعة الأولى«مَنْ رَأَى مِنْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ، وَذَلِكَ أَضْعَفُ الإِيمَانِ» [21].
- قاموس الكبائر«مَنْ رَأَى مِنْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ، وَذَلِكَ أَضْعَفُ الإِيمَانِ» [21].
- قاموس الكبائرموسوعة الكبائر - المجموعة الثالثة«مَنْ رَأَى مِنْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ، وَذَلِكَ أَضْعَفُ الْإِيمَانِ» [54].
- مشروع المنهج التعليميمادة الدعوة«مَنْ رَأَى مِنْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ، وَذَلِكَ أَضْعَفُ الْإِيمَانِ»
- مشروع منهاج زادكزادك 3 طالب نهائي«مَنْ رَأَى مِنْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ، وَذَلِكَ أَضْعَفُ الْإِيمَانِ»
- مشروع منهاج زادكزادك 3 طالب نهائي«مَنْ رَأَى مِنْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ»
- مشروع منهاج زادكزادك 3 طالب نهائي«مَنْ رَأَى مِنْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ، وَذَلِكَ أَضْعَفُ الْإِيمَانِ»
- موسوعة الإيمان«مَنْ رَأَى مِنْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ، وَذَلِكَ أَضْعَفُ الْإِيمَانِ»،
- موسوعة الإيمان«مَنْ رَأَى مِنْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ، وَذَلِكَ أَضْعَفُ الْإِيمَانِ»،
- نبراس طالب (3)نبراس طالب 3«مَنْ رَأَى مِنْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ، وَذَلِكَ أَضْعَفُ الْإِيمَانِ»
- نبراس طالب (3)نبراس طالب 3«مَنْ رَأَى مِنْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ»
- نبراس طالب (3)نبراس طالب 3«مَنْ رَأَى مِنْكُمْ مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ، وَذَلِكَ أَضْعَفُ الْإِيمَانِ»