“ក្នុងចំណោមប្រការដែលបញ្ជាក់ថា ភាពជាអ៊ីស្លាមរបស់បុគ្គលម្នាក់បានល្អប្រសើរនោះ គឺគេបោះបង់ចោលនូវអ្វីដែលគ្មានប្រយោជន៍”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ក្នុងចំណោមប្រការដែលបញ្ជាក់ថា ភាពជាអ៊ីស្លាមរបស់បុគ្គលម្នាក់បានល្អប្រសើរនោះ គឺគេបោះបង់ចោលនូវអ្វីដែលគ្មានប្រយោជន៍”។
«مِنْ حُسْنِ إِسْلَامِ المَرْءِ تَرْكُهُ مَا لَا يَعْنِيهِ».
ណាពី ﷺ លោកបានបញ្ជាក់ថា ក្នុងចំណោមភាពពេញលេញនៃសោភ័ណភាពឥស្លាមរបស់បុគ្គលមូស្លីមម្នាក់ និងភាពពេញលេញនៃសេចក្តីជំនឿរបស់ជននោះ គឺការដែលជននោះចៀសឆ្ងាយពីអ្វីដែលមិនសំខាន់ និងគ្មានប្រយោជន៍ដល់ខ្លួន មិនថាជាពាក្យសម្តី ឬទង្វើ ឬអ្វីដែលគ្មានប្រយោជន៍ចំពោះសាសនា ឬលោកិយរបស់ខ្លួន ពីព្រោះការដែលមនុស្សរវល់នឹងរឿងដែលគ្មានប្រយោជន៍ វាអាចនឹងបង្វែររូបគេពីការធ្វើនូវរឿងដែលមានប្រយោជន៍ ឬនាំគេឲ្យទៅធ្វើនូវអ្វីដែលចាំបាច់ត្រូវចៀសវាង។ ជាការពិតណាស់ មនុស្សទាំងអស់នឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននៅថ្ងៃបរលោក។
មនុស្សម្នាក់ៗមានលក្ខណៈផ្សេងៗគ្នាចំពោះឥស្លាមរបស់ខ្លួន ហើយពិតណាស់ រូបគេអាចបន្ថែមនូវភាពល្អប្រសើររបស់ខ្លួនតាមរយៈទង្វើមួយចំនួន។
ការបោះបង់អ្វីដែលមិនសំខាន់ និងគ្មានប្រយោជន៍ មិនថាពាក្យសម្តី ឬទង្វើ គឺជាភស្តុតាងបញ្ជាក់ពីភាពពេញលេញនៃឥស្លាមរបស់បុគ្គលម្នាក់ៗ។
ជំរុញឲ្យធ្វើខ្លួនឲ្យរវល់នឹងកិច្ចការដែលមានប្រយោជន៍ដល់ខ្លួនទាក់ទងនឹងកិច្ចការសាសនា និងលោកិយ ព្រោះក្នុងចំណោមប្រការដែលបញ្ជាក់ថា អ៊ីស្លាមរបស់បុគ្គលម្នាក់បានល្អប្រសើរនោះ គឺការបោះបង់ចោលនូវអ្វីដែលគ្មានប្រយោជន៍ដល់ខ្លួន។ ដូចនេះ ក្នុងចំណោមប្រការដែលបញ្ជាក់ថា អ៊ីស្លាមរបស់បុគ្គលម្នាក់បានល្អប្រសើរដែរនោះ គឺការធ្វើខ្លួនឲ្យរវល់នឹងដែលកិច្ចការដែលមានប្រយោជន៍។
អ៊ិពនុលក័យយិម រ៉ហ៊ីម៉ាហ៊ុលឡោះ បាននិយាយថា៖ ណាពី ﷺ លោកបានសរុបអត្ថន័យនៃពាក្យថា វ៉ារ៉ក នៅក្នុងឃ្លាតែមួយ ដោយលោកមានប្រសាសន៍ថា៖ “ក្នុងចំណោមប្រការដែលបញ្ជាក់ថា ភាពជាអ៊ីស្លាមរបស់បុគ្គលម្នាក់បានល្អប្រសើរនោះ គឺគេបោះបង់ចោលនូវអ្វីដែលគ្មានប្រយោជន៍”។ ដូចនេះ វាគឺទូទៅចំពោះការបោះបង់ប្រការដែលគ្មានប្រយោជន៍ទាំងអស់ មិនថាការនិយាយស្តី ការមើល ការស្តាប់ ការវាយ ការដើរ ការគិត ក៏ដូចជាគ្រប់ចលនាទាំងអស់ ទាំងខាងក្រៅ ទាំងខាងក្នុង។ នេះ ជាឃ្លាដែលមានអត្ថន័យទូលំទូលាយមួយនៃពាក្យថា វ៉ារ៉ក។
អ៊ិពនូរ៉ហ្ជប់ បាននិយាយថា៖ ហាទីស្ហនេះ ជាមូលដ្ឋានគ្រឹះមួយក្នុងចំណោមមូលដ្ឋានគ្រឹះនៃសុជីវធម៌។
ជំរុញឲ្យស្វែងរកចំណេះដឹង ព្រោះតាមរយៈចំណេះដឹងធ្វើឲ្យមនុស្សអាចដឹងថា ប្រការណាជាប្រការដែលមានប្រយោជន៍ ប្រការណាជាប្រការដែលគ្មានប្រយោជន៍។
ការប្រើគ្នាឲ្យធ្វើអំពើល្អ ហាមឃាត់គ្នាពីអំពើអាក្រក់ និងការផ្តល់ដំបូន្មាន ក៏ជាប្រការដែលមានប្រយោជន៍ដល់មនុស្សផងដែរ ព្រោះវាជាប្រការដែលគេបង្គាប់ប្រើ។
ចូលក្នុងអត្ថន័យទូទៅនៃហាទីស្ហនេះផងដែរ គឺការចៀសឆ្ងាយពីប្រការដែលគ្មានប្រយោជន៍ក្នុងចំណោមប្រការដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាម ហើយនិងអ្វីដែលណាពី ﷺ លោកមិនពេញចិត្ត។ ក៏ដូចគ្នាដែរ អ្វីដែលមនុស្សមិនមានតម្រូវការចំពោះវាទាក់ទងនឹងកិច្ចការបរលោក ដូចជាធាតុពិតនៃប្រការអាថ៌កំបាំងផ្សេងៗ បុព្វហេតុលម្អិតទាក់ទងនឹងការបង្កើត និងបទបញ្ជារបស់អល់ឡោះ រួមទាំងការសួរដេញដោល និងស្វែងរកនូវរឿងរ៉ាវ ឬប្រការដែលមិនអាចកើតឡើង ឬស្ទើរតែមិនអាចកើតឡើង ឬមិនអាចស្រមៃថា វានឹងកើតឡើង។
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 136) (2317).
ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (5/ 118) (3976).
បន្ថែមទៀត (4)
ហាទីស្ហសែសិបរបស់អ៊ីម៉ាំអាន់ណាវ៉ាវី (ص: 64) (ح12).
تحفة الأحوذي (6/ 500).
شرح الأربعين النووية للعثيمين (ص: 158).
الرياض الزكية شرح الأربعين النووية للخضير (ص 223).
បានដកស្រង់ក្នុងសៀវភៅ
15 សៀវភៅបន្ថែមទៀត (15)
- الحديث زاد 4الحديث 4«منْ حُسْنِ إِسْلامِ المَرْءِ تَرْكُهُ ما لا يَعْنِيهِ».
- الحديث زاد 4الحديث 4«منْ حُسْنِ إِسْلامِ المَرْءِ تَرْكُهُ ما لا يَعْنِيهِ».
- الخطب المنبرية موسوعة الخطب المنبرية (القسم الثاني)«مِنْ حُسْنِ إِسْلَامِ الْمَرْءِ تَرْكُهُ مَا لَا يَعْنِيهِ».
- رياض الصالحينرياض الصالحين مع فوائد وهدايات - 1 «مِنْ حُسْنِ إسْلامِ الْمَرءِ تَرْكُهُ مَا لا يَعْنِيهِ».
- شرح الأربعين النووية«مِنْ حُسْنِ إسْلَامِ الْمَرْءِ تَرْكُهُ مَا لَا يَعْنِيهِ».
- ما لا يسع أطفال المسلمين جهله«مِنْ حُسْنِ إِسْلَامِ المَرْءِ: تَرْكُهُ مَا لَا يَعْنِيهِ»[80].
- مجموعة زاد التربية الإسلامية (2)1«من حُسْنِ إسْلامِ المرءِ تركُهُ ما لا يُعنيهِ»
- مجموعة زاد التربية الإسلامية (2)1«من حُسنِ إسلامِ المرءِ تركُه ما لا يعنيه».
- مشروع المنهج التعليميمادة الحديث مستوى 2«مِنْ حُسْنِ إِسْلَامِ المَرْءِ تَرْكُهُ ما لا يعْنِيهِ»
- مشروع منهاج زادكزادك 1 طالب«مِنْ حُسْنِ إِسْلَامِ الْمَرْءِ تَرْكُهُ مَا لَا يَعْنِيهِ»
- مشروع منهاج زادكزادك 3 طالب نهائي«مِنْ حُسْنِ إِسْلَامِ الْمَرْءِ تَرْكُهُ مَا لَا يَعْنِيهِ»
- مشروع منهاج زادكزادك 3 طالب نهائي«مِنْ حُسْنِ إِسْلَامِ الْمَرْءِ تَرْكُهُ مَا لَا .........».
- مشروع منهاج زادكزادك 3 طالب نهائي«مِنْ حُسْنِ إِسْلَامِ الْمَرْءِ تَرْكُهُ مَا لَا يَعْنِيهِ».
- مشروع منهاج زادكزادك عرض 3«مِنْ حُسْنِ إِسْلَامِ المَرْءِ تَرْكُهُ مَا لَا يَعْنِيهِ ».
- نبراس طالب (2)نبراس طالب (2) عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صلى الله عليه وسلم: «مِنْ حُسْنِ إِسْلَامِ الْمَرْءِ تَرْكُهُ مَا لَا يَعْنِيهِ»