Skip to content

យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហេតុនេះ បុគ្គលណាធ្វើទង្វើអ្វីមួយដោយស្ហ៊ីរិកមកចំពោះយើង(ដើម្បីយើងផង និងអ្នកផេ្សងផង) យើងនឹងបោះបង់គេ និងទង្វើស្ហ៊ីរិករបស់គេចោល(យើងមិនផ្ដល់ផលបុណ្យឲ្យឡើយ)

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហេតុនេះ បុគ្គលណាធ្វើទង្វើអ្វីមួយដោយស្ហ៊ីរិកមកចំពោះយើង(ដើម្បីយើងផង និងអ្នកផេ្សងផង) យើងនឹងបោះបង់គេ និងទង្វើស្ហ៊ីរិករបស់គេចោល(យើងមិនផ្ដល់ផលបុណ្យឲ្យឡើយ)”។

«قال الله تبارك وتعالى: أنا أغنى الشركاء عن الشرك، من عمل عملًا أشرك فيه معي غيري، تركتُهُ وشركَهُ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់យើងថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ជាការពិតណាស់ ទ្រង់មិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ ព្រោះទ្រង់មហាមានលើសលប់ មិនត្រូវការអ្វីទាំងអស់។ ហើយប្រសិនបើមនុស្សលោកសាងទង្វើកុសលណាមួយដើម្បីអល់ឡោះផង និងដើម្បីអ្នកផ្សេងក្រៅពីអល់ឡោះផង នោះទ្រង់នឹងបោះបង់រូបចោល និងមិនទទួលយកអំពើនោះពីគេឡើយ ព្រមទាំងបង្វិលទង្វើនោះទៅកាន់ម្ចាស់វាវិញ។ ដូចនេះ ចាំបាច់ត្រូវមានភាពជ្រះថ្លា(អៀខ្លើស)ក្នុងការសាងទង្វើកុសលចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ព្រោះទ្រង់មិនទទួលយកទង្វើណាមួយឡើយ លើកលែងតែធ្វើវាដោយចិត្តជ្រះថ្លាចំពោះទ្រង់ប៉ុណ្ណោះ។

ពន្យល់ពាក្យ

.....:

មេរៀនដែលទាញបានពីហាទីស្ហ

ព្រមានពីអំពើស្ហ៊ីរិកគ្រប់ទម្រង់របស់វា ហើយវាជាឧបសគ្គដែលរារាំងមិនឲ្យអល់ឡោះទទួលយកទង្វើកុសលរបស់គេ។

ការដឹងពីភាពធំធេងរបស់អល់ឡោះ និងដឹងថា ទ្រង់មហាមានលើសលប់មិនត្រូវការអ្វីទាំងអស់ គឺជាកត្តាមួយជួយឲ្យរូបគេមានភាពជ្រះថ្លាក្នុងទង្វើរបស់ខ្លួន។

ឯកសារយោង

សហេស មូស្លីម (4/ 2289) (2985).

បន្ថែមទៀត (5)

شرح النووي على مسلم (18/ 115).

الملخص في شرح كتاب التوحيد.

لصالح الفوزان (ص287).

الجديد في شرح كتاب التوحيد.

لمحمد القرعاوي (ص325).