“ជនណាបង្កើតអ្វីថ្មីក្នុងកិច្ចការ(សាសនា)របស់យើងនូវអ្វីដែលមិនមាននៅក្នុងវាទេនោះ វាគឺនឹងត្រូវគេបដិសេធចោល”។
អំពី អ៊ុមមុលមុមីនីន អ៊ុមមូអាប់ទុលឡោះ អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ជនណាបង្កើតអ្វីថ្មីក្នុងកិច្ចការ(សាសនា)របស់យើងនូវអ្វីដែលមិនមាននៅក្នុងវាទេនោះ វាគឺនឹងត្រូវគេបដិសេធចោល”។ ចំណែកឯនៅក្នុងសេចក្ដីរាយការណ៍របស់មូស្លីមវិញ៖ “ជនណាធ្វើទង្វើអ្វីមួយដែលមិនមែនជាកិច្ចការ(សាសនា)របស់យើងទេនោះ វានឹងត្រូវគេបដិសេធចោល”។
«مَنْ أَحْدَثَ فِي أَمْرِنَا هَذَا مَا لَيْسَ مِنْهُ فَهُوَ رَدٌّ». وَفِي رِوَايَةٍ لِمُسْلِمٍ: «مَنْ عَمِلَ عَمَلًا لَيْسَ عَلَيْهِ أَمْرُنَا فَهُوَ رَدٌّ».
ណាពី ﷺ បញ្ជាក់ថា ជនណាដែលឆ្នៃប្រឌិតបង្កើតអ្វីថ្មីក្នុងសាសនាឥស្លាម ឬធ្វើអំពើកុសលណាមួយដែលគ្មានភស្តុតាងបញ្ជាក់ពីគម្ពីរគួរអាន និងស៊ុណ្ណះ អំពើនោះនឹងត្រូវគេបដិសេធ មិនទទួលយកនៅឯអល់ឡោះជាម្ចាស់នោះឡើយ។
ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ត្រូវផ្អែកលើអ្វីដែលមានចែងនៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះ។ ដូចនេះ យើងមិនត្រូវគោរពសក្ការៈចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានចែងជាច្បាប់បញ្ញត្តិ ឬទៅតាមការបង្កើតថ្មីនោះឡើយ។
សាសនាអ៊ីស្លាមពុំមែនផ្អែកលើការយល់ឃើញ និងការពេញចិត្តទេ។ តាមពិត គឺផ្អែកលើការប្រតិបត្តិតាមរ៉ស៊ូលុលឡោះ ﷺ ប៉ុណ្ណោះ។
ហាទីស្ហនេះជាភស្តុតាងបញ្ជាក់ពីភាពពេញលេញនៃសាសនាអ៊ីស្លាម។
ការបង្កើតថ្មីក្នុងកិច្ចការសាសនា(អំពើពិតអះ) គឺជាអំពើទាំងឡាយដែលគេបង្កើតឡើងថ្មីក្នុងសាសនាឥស្លាមដែលមិនមាននៅសម័យកាលណាពី ﷺ និងបណ្តាសហាហ្ពាត់របស់លោក មិនថាគោលជំនឿ ពាក្យពេចន៍ ឬទង្វើ។
ហាទីស្ហនេះជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងឡាយនៃសាសនាអ៊ីស្លាម ហើយវាប្រៀបដូចជាជញ្ជីងនៃទង្វើ។ ដូចដែលរាល់ទង្វើកុសលទាំងឡាយដែលគេធ្វើវាពុំមែនក្នុងបំណងចង់បានការពេញចិត្តពីអល់ឡោះ គឺមិនទទួលបានផលបុណ្យនោះ ក៏ដូចគ្នាដែរ រាល់ទង្វើទាំងឡាយដែលមិនស្របតាមអ្វីដែលរ៉ស៊ូលុលឡោះ ﷺ បាននាំមក គឺវាក៏នឹងត្រូវគេបដិសេធ មិនទទួលយកដូចគ្នា។
ហាទីស្ហនេះជាមូលដ្ឋានមួយក្នុងការតបទៅកាន់អំពើពិទអះ(ទង្វើបង្កើតថ្មីក្នុងសាសនា) និងប្រការអាក្រក់ផ្សេងៗដែលកើតឡើង។
ការបង្កើតថ្មីដែលគេហាមឃាត់ គឺសំដៅលើរាល់អ្វីដែលទាក់ទងនឹងកិច្ចការសាសនា ពុំមែនអ្វីដែលទាក់ទងនឹងកិច្ចការលោកិយនោះទេ។
សហេស អាល់ពូខរី (3/ 184) (2697).
សហេស មូស្លីម (3/ 1343) (1718).
បន្ថែមទៀត (5)
التحفة الربانية في شرح الأربعين حديثًا النووية (ص16).
شرح الأربعين النووية.
لابن عثيمين (ص96).
فتح القوي المتين في شرح الأربعين وتتمة الخمسين.
للعباد (ص38).
បានដកស្រង់ក្នុងសៀវភៅ
23 សៀវភៅ- ការស្រាវជ្រាវបញ្ជាក់ និងការពន្យល់លម្អិតអំពីបញ្ហាជាច្រើននៃហាជ្ជី អំុរ៉ោះ និងហ្ស៊ីយ៉ារ៉ោះ(ការទស្សនកិច្ច) យោងតាមគម្ពីរគួរអាន និងសុណ្ណះالتحقيق والإيضاح لكثير من مسائل الحج والعمرة والزيارة - النسخة المعتمدةបុគ្គលណាដែលបង្កើតថ្មីក្នុងកិច្ចការសាសនាដែលពុំមានមូលដ្ឋានគ្រឹះ ឬការណែនាំពីច្បាប់ដើម គឺត្រូវបានចាត់ទុកជាមោឃៈ និងមិនត្រូវបានទទួលយកជាផលបុណ្យក្នុងកិច្ចការសក្ការៈឡើយ។[30]
- ការស្រាវជ្រាវបញ្ជាក់ និងការពន្យល់លម្អិតអំពីបញ្ហាជាច្រើននៃហាជ្ជី អំុរ៉ោះ និងហ្ស៊ីយ៉ារ៉ោះ(ការទស្សនកិច្ច) យោងតាមគម្ពីរគួរអាន និងសុណ្ណះالتحقيق والإيضاح لكثير من مسائل الحج والعمرة والزيارة - النسخة المعتمدة“បុគ្គលណាបង្កើតអ្វីមួយថ្មីនៅក្នុងកិច្ចការសាសនារបស់យើង ហើយប្រការនោះពុំមែនជាកិច្ចការសាសនាពីយើងទេនោះ វានឹងត្រូវគេបដិសេធចោល”[124]។
បន្ថែមទៀត (21)
- حراسة التوحيدإقامة البراهين على حكم من استغاث بغير الله«مَنْ أَحْدَثَ فِي أَمْرِنَا هَذَا مَا لَيْسَ مِنْهُ فَهُوَ رَدٌّ».
- حراسة التوحيدالتحذير من البدع«مَنْ أَحْدَثَ فِي أَمْرِنَا هَذَا مَا لَيْسَ مِنهُ فَهُوَ رَدٌّ».
- حراسة التوحيدالتحذير من البدع«مَنْ أَحْدَثَ فِي أَمْرِنَا هَذَا مَا لَيْسَ مِنْهُ فَهُوَ رَدٌّ».
- خذ عقيدتك من الكتاب والسنة الصحيحة«من أحدث في أمرنا هذا ما ليس منه فهو رَدٌّ»
- رياض الصالحينرياض الصالحين مع فوائد وهدايات - 1 «مَنْ أَحْدَثَ في أَمْرِنا هَذَا مَا لَيْسَ مِنْهُ فَهُوَ رَدّ».
- شرح الأربعين النووية«مَنْ أَحْدَثَ فِي أَمْرِنَا هَذَا مَا لَيْسَ مِنْهُ فَهُوَ رَدٌّ».
- شرح الأصول الثلاثة«مَنْ أَحْدَثَ فِي أَمْرِنَا هَذَا مَا لَيْسَ مِنْهُ فَهُوَ رَدٌّ» [35]
- عقيدة الأئمة الأربعة«مَنْ أَحْدَثَ فِي أَمْرِنَا هَذَا مَا لَيْسَ مِنْهُ فَهُوَ رَدٌّ»
- عقيدة التوحيد(من أحدث في أمرنا هذا ما ليس منه فهو رد)
- عقيدة التوحيد(من أحدث في أمرنا هذا ما ليس منه فهو رد)
- عقيدة التوحيد(من أحدث في أمرنا هذا ما ليس منه فهو رد)
- فضل الإسلام{ من أحدث في أمرنا هذا ما ليس منه فهو رد } [3] ،
- فهم السلف الصالح للنصوص الشرعية والرد على الشبهات حوله"من أحدث في أمرنا ما ليس منه فهو رد"[2].
- قاموس الكبائر موسوعة الكبائر - المجموعة الأولى«مَنْ أَحْدَثَ فِي أَمْرِنَا هَذَا مَا لَيْسَ مِنْهُ فَهُوَ رَدٌّ» [41].
- قاموس الكبائر«مَنْ أَحْدَثَ فِي أَمْرِنَا هَذَا مَا لَيْسَ مِنْهُ فَهُوَ رَدٌّ» [41].
- كامل الصورة (1و2) لتعزيز اليقين وتثبيت الثوابتكامل الصورة (1,2) لتعزيز اليقين وتثبيت الثوابتمنْ أَحْدَثَ فِي أَمْرِنَا هَذَا مَا لَيْسَ مِنْهُ فَهُوَ رَدٌّ»
- مادة العقيدة الإسلامية(من أحدث في أمرنا هذا ما ليس منه فهو رد)[12].
- مجموعة زاد الفقه (2)الفقه للمستوى الثاني ( مجموعة زاد )«من أحدث في أمرنا هذا ما ليس منه فهو رد».
- مجموعة زاد العقيده (4)العقيدة 4«مَنْ أَحْدَثَ في أَمْرِنا هَذا ما لَيْسَ منْهُ فَهُوَ رَدٌّ».
- مطوية الرقيةالرقية الشرعية - 1" مَن أحدث في أمرنا هذا ما ليس منه فهو رد".
- وثيقة منهج نبراس لمدارس نهاية الأسبوع1"من أحدث في أمرنا هذا ما ليس منه فهو رد"