Skip to content
បញ្ជីស៊ូរ៉ោះ /

الجُمعَة

الجُمعَة is chapter 62 of the Quran and has 11 verses. This page presents it in full in the Uthmani script, with a verse-by-verse translation of its meaning.

11 ចំនួនអាយ៉ាត់ ស៊ូរ៉ោះលេខ 62
ទៅកាន់អាយ៉ាត់
ភាសាខ្មែរ · Cambodia
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

يُسَبِّحُ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ ٱلۡمَلِكِ ٱلۡقُدُّوسِ ٱلۡعَزِيزِ ٱلۡحَكِيمِ

អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើ ផែនដីលើកតម្កើងអល់ឡោះ ដែលជាសេ្ដចដ៏មហាជ្រះស្អាត មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

هُوَ ٱلَّذِي بَعَثَ فِي ٱلۡأُمِّيِّـۧنَ رَسُولٗا مِّنۡهُمۡ يَتۡلُواْ عَلَيۡهِمۡ ءَايَٰتِهِۦ وَيُزَكِّيهِمۡ وَيُعَلِّمُهُمُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَإِن كَانُواْ مِن قَبۡلُ لَفِي ضَلَٰلٖ مُّبِينٖ

ទ្រង់គឺជាអ្នកដែលបានចាត់តាំងអ្នកនាំសារម្នាក់អំពីពួកគេ ក្នុងចំណោមពួកអវិជ្ជា ដោយគាត់សូត្រអាយ៉ាត់ៗរបស់ទ្រង់ឱ្យពួក គេស្ដាប់និងសំអាតពួកគេ(អំពីប្រការស្ហ៊ីរិក) ព្រមទាំងបង្រៀន គម្ពីរគួរអាន និងស៊ុណ្ណះដល់ពួកគេ ខណៈដែលពួកគេកាលពីមុន ស្ថិតនៅក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់នោះ។

وَءَاخَرِينَ مِنۡهُمۡ لَمَّا يَلۡحَقُواْ بِهِمۡۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

ហើយ(ទ្រង់ក៏បានបញ្ជូនអ្នកនាំសារទៅកាន់)ក្រុមផេ្សង ទៀតក្នុងចំណោមពួកគេ ដែលពួកទាំងនោះមិនទាន់បានជួបពួកគេ (ពួកមូស្លីម)ឡើយ។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ذَٰلِكَ فَضۡلُ ٱللَّهِ يُؤۡتِيهِ مَن يَشَآءُۚ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ

នោះគឺជាការប្រោសប្រទានរបស់អល់ឡោះ ដែលទ្រង់ ប្រទានឱ្យអ្នកណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមាន ការប្រោសប្រទានដ៏ធំធេង។

مَثَلُ ٱلَّذِينَ حُمِّلُواْ ٱلتَّوۡرَىٰةَ ثُمَّ لَمۡ يَحۡمِلُوهَا كَمَثَلِ ٱلۡحِمَارِ يَحۡمِلُ أَسۡفَارَۢاۚ بِئۡسَ مَثَلُ ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِ ٱللَّهِۚ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ

ការប្រៀបធៀបពួកដែលត្រូវបានគេដាក់បញ្ជា ឱ្យអនុវត្ដ តាមគម្ពីរតាវរ៉ត បន្ទាប់មកពួកគេមិនអនុវត្ដតាមវាគឺប្រៀបដូច ជាសត្វលាដែលដឹកគម្ពីរទាំងឡាយ(តែមិនបានដឹងពីអត្ថន័យរបស់ វា)។ ការប្រៀបធៀបក្រុមដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់ អល់ឡោះនោះ គឺអាក្រក់បំផុត។ ហើយអល់ឡោះមិនចង្អុលបង្ហាញ ចំពោះក្រុមដែលបំពានឡើយ។