Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

6 នៃ 839 កាត

លុបតម្រង
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់នូវកាព្វកិច្ចជាច្រើន។ ហេតុនេះ ចូរពួកអ្នកកុំបោះបង់ចោលវា។ ហើយទ្រង់បានកំណត់នូវព្រំដែនជាច្រើន។ ហេតុនេះ ចូរពួកអ្នកកុំបំពានវា។ ទ្រង់ក៏បានដាក់បម្រាមនូវប្រការជាច្រើន។ ហេតុនេះ ចូរពួកអ្នកកុំល្មើសនឹងវា។ ហើយទ្រង់ក៏នៅស្ងៀមចំពោះប្រការជាច្រើនផងដែរ ជាការក្តីមេត្តាករុណាដល់ពួកអ្នក ពុំមែនដោយសារភេ្លចនោះឡើយ។ ហេតុនេះ ចូរពួកអ្នកកុំស្រាវជ្រាវដេញដោលអំពីវា”។
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់ទើរូគុតនី នៅក្នុងសៀវភៅស៊ូណាន់របស់គាត់ ហើយនិងអ្នកផ្សេងទៀត។
التصنيف الشرعيالحدود، الأربعون النووية
អំពីស៊ុណ្ណះ នៅពេលដែលអ្នកអាហ្សានបានសូត្រក្នុងពេលអាហ្សានស៊ូពុសថា៖ “حَيَّ عَلَى الْفَلَاحِ” រួច គឺត្រូវសូត្រថា៖ “الصَّلَاةُ خَيْرٌ مِنَ النَّوْمِ”។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ិពនូឃូហ្សៃម៉ះ អាត់ទើរូគុតនី និងអាល់ពៃហាគី
التصنيف الشرعيالأذان والإقامة
ពិតណាស់ណាពី ﷺ លោកបានហាមឃាត់ការសម្អាតក្រោយបន្ទោបង់រួចដោយប្រើលាមកស្ងួត និងឆ្អឹង ហើយលោកបានមានប្រសាសន៍ថា៖ “តាមពិត វាទាំងពីរនេះមិនធ្វើឲ្យជ្រះស្អាតឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់ទើរូគុតនី
التصنيف الشرعيالاستنجاء وقضاء الحاجة
“ចូរកុំបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងកុំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ និងអាត់ទើរូគុតនី និងអ្នកផ្សេងទៀត ជាលក្ខណៈមុសណាត់(មានបណ្តាញអ្នករាយការណ៍ជាប់ៗគ្នាដោយមិនដាច់)
التصنيف الشرعيالقواعد الفقهية والأصولية، الأربعون النووية
“ចូរកុំបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងកុំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ជនណាដែលបង្កគ្រោះថ្នាក់(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ ហើយជនណាដែលបង្កការលំបាក(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងបង្កការលំបាកដល់គេវិញដូចគ្នា”។
ហាទីស្ហសហេសដោយផ្អែកលើសេចក្តីរាយការណ៍ផ្សេងបញ្ជាក់ រាយការណ៍ដោយ អាត់ទើរូគុតនី
التصنيف الشرعيالقواعد الفقهية والأصوليةموضوعات الحديثالظلم، الإحسان إلى الخلقمحاور التعريف بالإسلاممحاسن الأخلاق، عدل الإسلام
“នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ហើយគេបានពាក់ស្បែកជើងឃ្លុប ចូរឲ្យគេសឡាតដោយពាក់ស្បែកជើងនោះ និងជូតពីលើវា។ ក្រោយមក គេមិនចាំបាច់ដោះវាចេញទេ ប្រសិនបើគេចង់ លើកលែងតែមានជូនុប”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់ទើរូគុតនី
التصنيف الشرعيالمسح على الخفين ونحوهما