Skip to content

“ចូរពួកអ្នកកុំដាក់ទណ្ឌកម្មគេដោយទណ្ឌកម្មរបស់អល់ឡោះ”។

អំពី អ៊ិករីម៉ះ

ពិតណាស់ អាលី رضي الله عنه បានដុតមនុស្សមួយក្រុម។ ពេលអ៊ិពនូអាប់ហ្ពាសបានទទួលព័ត៌មាននេះ គាត់បាននិយាយថា៖ ប្រសិនបើជាខ្ញុំវិញ ខ្ញុំនឹងមិនដុតពួកគេឡើយ ព្រោះណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំដាក់ទណ្ឌកម្មគេដោយទណ្ឌកម្មរបស់អល់ឡោះ”។ ហើយខ្ញុំប្រាកដជានឹងសម្លាប់ពួកគេ ដូចដែលណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលផ្លាស់ប្តូរសាសនារបស់ខ្លួន ចូរពួកអ្នកសម្លាប់ជននោះចុះ”។

أَنَّ عَلِيًّا رَضِيَ اللَّهُ عَنْهُ حَرَّقَ قَوْمًا، فَبَلَغَ ابْنَ عَبَّاسٍ فَقَالَ: لَوْ كُنْتُ أَنَا لَمْ أُحَرِّقْهُمْ لِأَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ: «لاَ تُعَذِّبُوا بِعَذَابِ اللَّهِ»، وَلَقَتَلْتُهُمْ كَمَا قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «مَنْ بَدَّلَ دِينَهُ فَاقْتُلُوهُ».

រាយការណ៍ដោយ អាល់ពូខរី
ហាទីស្ហសហេស
ពន្យល់

អាលី ពិន អាពីត៏ឡិប رضي الله عنه បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដោយគាត់បានដុតមនុស្សមួយក្រុមដែលជាជនក្បត់សាសនាដែលចាកចេញពីសាសនាឥស្លាម។ ពេលអាប់ទុលឡោះ ពិន អាប់ហ្ពាស رضي الله عنهما ទទួលបានព័ត៌មាននេះ គាត់បានគាំទ្រឲ្យសម្លាប់ពួកទាំងនោះ តែគាត់បានបដិសេធចំពោះការសម្លាប់ពួកគេដោយដុតនឹងភ្លើង។ គាត់បាននិយាយថា៖ ប្រសិនបើជាខ្ញុំវិញ ខ្ញុំច្បាស់ជានឹងមិនដុតពួកគេឡើយ ព្រោះណាពី ﷺ លោកបានបញ្ជាក់ថា គ្មាននរណាមានសិទ្ធិដាក់ទណ្ឌកម្មដោយប្រើភ្លើងឡើយ លើកលែងតែអល់ឡោះដែលជាព្រះជាម្ចាស់របស់ភ្លើងប៉ុណ្ណោះ។ ក៏ប៉ុន្តែខ្ញុំប្រាកដជានឹងសម្លាប់ពួកគេ ព្រោះណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ជនណាដែលរបូតចេញពីសាសនាឥស្លាម(មួរតាត់) ហើយផ្លាស់ប្តូរសាសនារបស់ខ្លួនទៅកាន់សាសនាផ្សេងនោះ ចូរពួកអ្នកសម្លាប់ជននោះចុះ។

មេរៀនដែលទាញបានពីហាទីស្ហ

ចាំបាច់ត្រូវសម្លាប់អ្នកដែលរបូតចេញពីសាសនាឥស្លាម ដោយការឯកភាពគ្នារបស់សាសនវិទូឥស្លាម។ ការអនុវត្តនេះត្រូវភ្ជាប់នឹងលក្ខខណ្ឌរបស់វា ហើយគេមិនអាចអនុវត្តទោសនេះបានឡើយ លើកលែងតែអ្នកដឹកនាំ និងអ្នកកាត់ក្ដី(ចៅក្រម)។

ចំពោះប្រសាសន៍របស់លោក៖ “ជនណាដែលផ្លាស់ប្តូរសាសនារបស់ខ្លួន ចូរពួកអ្នកសម្លាប់គេចុះ” ពោលគឺជនណាដែលរបូតចេញពីសាសនាឥស្លាម ហើយច្បាប់របស់វា គឺអនុវត្តទូទៅ ទាំងចំពោះបុរស ទាំងចំពោះស្រ្តី។

អ្នកដែលចេញពីឥស្លាម(មួរតាត់) គឺគេមិនអនុវត្តច្បាប់អ្នកដែលចេញពីឥស្លាមភ្លាមតែម្តងនោះឡើយ។ ផ្ទុយទៅវិញ គេត្រូវអំពាវនាវជននោះមកកាន់ឥស្លាម។ ប្រសិនបើជននោះមិនទទួលយកទេ ចាំបាច់ត្រូវតែសម្លាប់។

ហាទីស្ហនេះហាមឃាត់ពីការដាក់ទណ្ឌកម្មដោយប្រើភ្លើង ហើយការអនុវត្តច្បាប់ព្រហ្មទណ្ឌ(ហ៊ូទូត)ក៏មិនអាចយកភ្លើងមកដាក់ទោសនោះដែរ។

បញ្ជាក់ពីឧត្តមភាពរបស់អ៊ិពនូអាប់ហ្ពាស رضي الله عنهما និងភាពទូលំទូលាយនៃចំណេះដឹងរបស់គាត់ ហើយនិងការយល់ដឹងរបស់គាត់ចំពោះហាទីស្ហណាពី ﷺ។

ហាទីស្ហនេះបង្ហាញពីសីលធម៌នៃការហាមឃាត់អ្នកដែលប្រព្រឹត្តខុស។

ឯកសារយោង

សហេស អាល់ពូខរី (4/ 61) (3017).

បន្ថែមទៀត (14)

عمدة القاري شرح صحيح البخاري.

لبدر الدين العيني (14/ 264).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (8/ 364).

توضيح الأحكام شرح بلوغ المرام.

لعبد الله البسام (6/ 204).

فتح ذي الجلال والإكرام بشرح بلوغ المرام.

لابن عثيمين (5/ 218).

الإفصاح عن معاني الصحاح.

لابن هبيرة (3/ 190).

التوضيح لشرح الجامع الصحيح.

لابن الملقن (18/ 58).

نيل الأوطار.

للشوكاني (7/ 225).