Skip to content

ខ្ញុំធ្លាប់បានឃើញរ៉ស៊ូលុលឡោះ ﷺ លោកឲ្យសាឡាមទៅខាងស្តាំ និងទៅខាងឆ្វេង រហូតដល់ខ្ញុំឃើញថ្ពាល់សរបស់លោក។

អំពី សាអាត់ رضي الله عنه បាននិយាយថា៖

ខ្ញុំធ្លាប់បានឃើញរ៉ស៊ូលុលឡោះ ﷺ លោកឲ្យសាឡាមទៅខាងស្តាំ និងទៅខាងឆ្វេង រហូតដល់ខ្ញុំឃើញថ្ពាល់សរបស់លោក។

كُنْتُ أَرَى رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يُسَلِّمُ عَنْ يَمِينِهِ، وَعَنْ يَسَارِهِ، حَتَّى أَرَى بَيَاضَ خَدِّهِ.

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

សាអាត់ ពិន អាពីវឹក្ក័ស رضي الله عنه បានប្រាប់ថា ជាការពិតណាស់ គាត់ធ្លាប់បានឃើញណាពី ﷺ លោកឲ្យសាឡាមដោយងាកមុខទៅខាងស្តាំពេលឲ្យសាឡាមលើកទីមួយ និងងាកទៅខាងឆ្វេងពេលឲ្យសាឡាមលើកទីពីរដោយលោកងាកមុខយ៉ាងខ្លាំង រហូតដល់គាត់បានឃើញថ្ពាល់ដ៏សរបស់លោក។

មេរៀនដែលទាញបានពីហាទីស្ហ

បង្គាប់ប្រើឲ្យងាកមុខឲ្យបានខ្លាំងពេលឲ្យសាឡាមទៅខាងស្តាំ និងខាងឆ្វេង។

បង្គាប់ប្រើឲ្យធ្វើការឲ្យសាឡាមចំនួនពីរដងដោយងាកទៅខាងស្តាំ និងងាកទៅខាងឆ្វេង។

អាន់ណាវ៉ាវី បាននិយាយថា៖ ប្រសិនបើគេឲ្យសាឡាមទាំងពីរដងដោយបែរទៅខាងស្តាំ ឬបែរទៅខាងឆ្វេង ឬមិនបែរស្តាំឆ្វេងតែម្តង ឬលើកទីមួយបែរទៅខាងឆ្វេង ហើយលើកទីពីរបែរទៅខាងស្តាំ សឡាតរបស់គេ គឺត្រឹមត្រូវ ហើយចាត់ទុកថាបានឲ្យសាឡាមពីរដង ក៏ប៉ុន្តែគេបាត់បង់ផលបុណ្យចំពោះរបៀបនៃការឲ្យសាឡាម។

ឯកសារយោង

សហេស មូស្លីម (1/ 409) (582).

បន្ថែមទៀត (2)

البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (13/ 99).

مرقاة المصابيح شرح مشكاة المصابيح (4 /30).