Skip to content

“ជាការពិតណាស់ អ្នកដែលតែងដាក់បណ្តាសាគេមិនអាចក្លាយជាសាក្សី ហើយក៏មិនអាចធ្វើជាអ្នកជួយអន្តរាគមន៍បានដែរនៅថ្ងៃបរលោក”។

អំពី អាពូទើរហ្ទាក رضي الله عنه ថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ជាការពិតណាស់ អ្នកដែលតែងដាក់បណ្តាសាគេមិនអាចក្លាយជាសាក្សី ហើយក៏មិនអាចធ្វើជាអ្នកជួយអន្តរាគមន៍បានដែរនៅថ្ងៃបរលោក”។

«إِنَّ اللَّعَّانِينَ لَا يَكُونُونَ شُهَدَاءَ وَلَا شُفَعَاءَ يَوْمَ الْقِيَامَةِ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អ្នកដែលចូលចិត្តដាក់បណ្តាសាទៅលើអ្នកដែលមិនសក្តិសមនឹងដាក់បណ្តាសានឹងទទួលនូវទណ្ឌកម្មពីរយ៉ាង៖ ទីមួយ៖ នៅថ្ងៃបរលោក ជននោះនឹងមិនអាចធ្វើជាសាក្សីលើប្រជាជាតិទាំងឡាយថា បណ្តាអ្នកនាំសាររបស់ពួកគេពិតជាបានផ្សព្វផ្សាយសារដល់ពួកគេនោះឡើយ ហើយគេក៏មិនទទួលយកការធ្វើសាក្សីរបស់ជននោះនោះដែរនៅក្នុងលោកិយ ព្រោះតែអំពើអាក្រក់របស់ជននោះ។ ម្យ៉ាងទៀត គេក៏នឹងមិនទទួលបានឋានៈនៃការពលីក្នុងមាគ៌ារបស់អល់ឡោះដែរ។ ទីពីរ៖ ជននោះនឹងមិនអាចធ្វើអន្តរាគមន៍ដល់អ្នកដទៃបានឡើយនៅថ្ងៃបរលោក ខណៈដែលអ្នកមានជំនឿទាំងឡាយអាចជួយអន្តរាគមន៍ដល់បងប្អូនរបស់ខ្លួនដែលសមនឹងទទួលទោសក្នុងឋាននរក។

មេរៀនដែលទាញបានពីហាទីស្ហ

ហាមឃាត់ការដាក់បណ្តាសា ហើយការចូលចិត្តដាក់បណ្តាសា គឺជាបាបកម្មធំមួយក្នុងចំណោមបាបកម្មធំទាំងឡាយ។

ទណ្ឌកម្មដែលបានលើកឡើងក្នុងហាទីស្ហនេះ គឺសម្រាប់តែអ្នកដែលចូលចិត្តដាក់បណ្តាសាអ្នកដទៃ មិនមែនចំពោះការដាក់បណ្តាសាម្តងម្កាលនោះទេ។ ហើយវាក៏មិនរាប់បញ្ចូលការដាក់បណ្តាសាដែលត្រូវបានអនុញ្ញាតដែរ ដូចជាការដាក់បណ្តាសាទៅលើក្រុមមនុស្សដែលមានលក្ខណៈអាក្រក់ដោយមិនចំពោះបុគ្គលណាម្នាក់ ឧទាហរណ៍ដូចជាការនិយាយថា៖ “សូមអល់ឡោះដាក់បណ្តាសាពួកយូដា និងពួកគ្រឹស្ទាន” “សូមអល់ឡោះដាក់បណ្តាសាពួកដែលបំពាន” “សូមអល់ឡោះដាក់បណ្តាសាអ្នកដែលគូររូប” “សូមអល់ឡោះដាក់បណ្តាសាអ្នកដែលប្រព្រឹត្តដូចក្រុមណាពីលូត” “សូមអល់ឡោះដាក់បណ្តាសាអ្នកដែលសំឡេះសត្វបូជាក្រៅពីអល់ឡោះ” “សូមអល់ឡោះដាក់បណ្តាសាបុរសដែលធ្វើខ្លួនដូចស្ត្រី និងស្ត្រីដែលធ្វើខ្លួនដូចបុរស” ។ល។

បញ្ជាក់ពីការធ្វើអន្តរាគមន៍របស់អ្នកមានជំនឿនៅថ្ងៃបរលោក។

ឯកសារយោង

សហេស មូស្លីម (4/ 2006) (2598).

បន្ថែមទៀត (6)

توضيح الأحكام من بلوغ المرام.

لعبد الله البسام (7/ 469).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 297).

فتح ذي الجلال والإكرام.

لابن عثيمين (6/ 412).