“ជនមូស្លីមគ្រប់រូបដែលយកវូហ្ទុយ៉ាងល្អត្រឹមត្រូវ បន្ទាប់មក គេក្រោកឈរសឡាតពីររ៉ក្អាត់ ដោយផ្តោតចិត្ត និងតម្រង់កាយនោះ រូបគេនឹងត្រូវបានធានាចូលឋានសួគ៌”។
អំពី អ៊ុកហ្ពះ ពិន អាមៀរ رضي الله عنه បាននិយាយថា៖ ពួកយើងត្រូវដាក់វេនគ្នាមើលសត្វអូដ្ឋ ហើយនៅពេលដែលខ្ញុំត្រលប់ពីវេនខ្ញុំនៅពេលល្ងាចនោះ ខ្ញុំបានទៅទាន់រ៉ស៊ូលុលឡោះ ﷺ កំពុងឈរមានប្រសាសន៍ជាមួយមនុស្សម្នា ហើយខ្ញុំបានទាន់ស្តាប់នូវប្រសាសន៍របស់លោកថា៖
“ជនមូស្លីមគ្រប់រូបដែលយកវូហ្ទុយ៉ាងល្អត្រឹមត្រូវ បន្ទាប់មក គេក្រោកឈរសឡាតពីររ៉ក្អាត់ ដោយផ្តោតចិត្ត និងតម្រង់កាយនោះ រូបគេនឹងត្រូវបានធានាចូលឋានសួគ៌”។ ខ្ញុំបាននិយាយថា៖ អ្វីក៏ពិសេសយ៉ាងនេះ! ពេលនោះ មានមនុស្សម្នាក់នៅពីមុខខ្ញុំបាននិយាយថា៖ អ្វីដែលនៅមុននេះ គឺពិសេសជាងទៅទៀត។ ខ្ញុំបានមើលទៅឃើញថា គឺជាអ៊ូមើរ។ គាត់បាននិយាយថា៖ ខ្ញុំបានឃើញអ្នកទើបតែមកដល់មុននេះបន្តិច។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ម្នាក់ៗនៃពួកអ្នកដែលយកវូហ្ទុដោយល្អត្រឹមត្រូវ បន្ទាប់មក គេសូត្រថា៖ " أشهَدُ أنْ لا إلهَ إِلا اللهُ وَحْدَهُ لا شَرِيكَ لَهُ ، وَأشْهَدُ أنَّ مُحَمَّداً عَبْدُهُ وَرَسُولُهُ " (ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់ គ្មានទេស្ហ៊ីរិកចំពោះទ្រង់ ហើយខ្ញុំធ្វើសាក្សីដែរថា មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់) គេនឹងបើកទ្វារឋានសួគ៌ទាំង៨ឲ្យជននោះចូលតាមទ្វារណាមួយតាមក្ដីប្រាថ្នា”។
«مَا مِنْ مُسْلِمٍ يَتَوَضَّأُ فَيُحْسِنُ وُضُوءَهُ، ثُمَّ يَقُومُ فَيُصَلِّي رَكْعَتَيْنِ، مُقْبِلٌ عَلَيْهِمَا بِقَلْبِهِ وَوَجْهِهِ، إِلَّا وَجَبَتْ لَهُ الْجَنَّةُ» قَالَ فَقُلْتُ: مَا أَجْوَدَ هَذِهِ، فَإِذَا قَائِلٌ بَيْنَ يَدَيَّ يَقُولُ: الَّتِي قَبْلَهَا أَجْوَدُ، فَنَظَرْتُ فَإِذَا عُمَرُ قَالَ: إِنِّي قَدْ رَأَيْتُكَ جِئْتَ آنِفًا، قَالَ: «مَا مِنْكُمْ مِنْ أَحَدٍ يَتَوَضَّأُ فَيُبْلِغُ - أَوْ فَيُسْبِغُ - الْوَضُوءَ ثُمَّ يَقُولُ: أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَأَنَّ مُحَمَّدًا عَبْدُ اللهِ وَرَسُولُهُ إِلَّا فُتِحَتْ لَهُ أَبْوَابُ الْجَنَّةِ الثَّمَانِيَةُ يَدْخُلُ مِنْ أَيِّهَا شَاءَ».
ក្នុងពេលដែលណាពី ﷺ កំពុងមានប្រសាសន៍ជាមួយនឹងមនុស្សម្នាទាំងឡាយ លោកបានបញ្ជាក់ពីឧត្តមភាពដ៏ធំធេងចំនួនពីរ៖ ទីមួយ៖ ជនណាដែលយកវូហ្ទុឲ្យបានពេញលេញ និងល្អត្រឹមត្រូវទៅតាមស៊ុណ្ណះ ព្រមទាំងលាងគ្រប់អវយវៈវូហ្ទុទាំងអស់បានយ៉ាងសព្វល្អ បន្ទាប់មក គេសូត្រថា៖ أشهَدُ أنْ لا إلهَ إِلا اللهُ وَحْدَهُ لا شَرِيكَ لَهُ ، وَأشْهَدُ أنَّ مُحَمَّداً عَبْدُهُ وَرَسُولُهُ (ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់ គ្មានទេស្ហ៊ីរិកចំពោះទ្រង់ ហើយខ្ញុំធ្វើសាក្សីដែរថា មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់) នោះគេនឹងបើកទ្វារទាំង៨នៃឋានសួគ៌ឲ្យជននោះដោយគេអាចចូលតាមទ្វារមួយណាក៏បានតាមក្តីប្រាថ្នា។ ទីពីរ៖ ជនណាដែលយកវូហ្ទុបានយ៉ាងពេញលេញ ក្រោយមក គេក្រោកឈរសឡាតពីររ៉ក្អាត់បន្ទាប់ពីយកវូហ្ទុនេះរួចដោយផ្តោតចិត្ត ស្មោះស ឱនលំទោន និងគ្រប់ផ្នែកនៃអវយវៈរបស់គេក្រាបតម្រង់ថ្វាយអល់ឡោះនោះ រូបគេនឹងបានធានាថាចូលឋានសួគ៌។
បង្ហាញពីភាពធំធេងនៃក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ដោយទ្រង់ផ្តល់នូវផលបុណ្យយ៉ាងធំធេងចំពោះទង្វើតូចតាច។
បង្គាប់ប្រើឲ្យវូហ្ទុឲ្យបានត្រឹមត្រូវ និងពេញលេញ ហើយសឡាតពីររ៉ក្អាត់បន្ទាប់ពីយកវូហ្ទុរួចដោយភាពស្មឹងស្មាធ(ឃូស្ហុ) ព្រមទាំងបញ្ជាក់ពីផលបុណ្យដ៏ធំធេងដែលទទួលបានពីទង្វើទាំងនេះ។
ការយកវូហ្ទុឲ្យបានត្រឹមត្រូវ ពេញលេញ និងការសូត្រហ្ស៊ីកៀរនេះក្រោយពេលយកវូហ្ទុរួច គឺជាមូលហេតុដែលនាំឲ្យបានចូលឋានសួគ៌។
ស៊ូណិតឲ្យសូត្រហ្ស៊ីកៀរនេះចំពោះអ្នកដែលងូតទឹករួចផងដែរ។
បង្ហាញពីការយកចិត្តទុកដាក់របស់សហាហ្ពាត់លើប្រការល្អ ដូចជាការរៀនសូត្រ និងផ្សព្វផ្សាយចំណេះដឹង ហើយនិងការចេះជួយគ្នាទៅវិញទៅមកក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ការសូត្រហ្ស៊ីកៀរក្រោយពេលយកវូហ្ទុជួយសម្អាតចិត្ត និងធ្វើឲ្យចិត្តបរិសុទ្ធ ជ្រះស្អាតពីប្រការស្ហ៊ីរិក ដូចដែលវូហ្ទុជួយសម្អាតរាងកាយពីភាពកខ្វក់ដែរ។
សហេស មូស្លីម (1/ 209) (234).
បន្ថែមទៀត (4)
توضيح الأحكام.
للبسام (1/ 251).
المنهاج شرح صحيح مسلم بن الحجاج.
للنووي (3/ 120).
បានដកស្រង់ក្នុងសៀវភៅ
11 សៀវភៅបន្ថែមទៀត (11)
- الأربعون في تعظيم قدر الصلاةالأربعون في تعظيم قدر الصلاة «مَا مِنْ مُسْلِمٍ يَتَوَضَّأُ فَيُحْسِنُ وُضُوءَهُ، ثُمَّ يَقُومُ فَيُصَلِّي رَكْـــــــعَتَيْنِ، مُقْبِلٌ عَلَيْهِمَا بِقَلْبِهِ وَوَجْــــهِهِ، إِلَّا وَجَبَتْ لَهُ الْجَنَّةُ».
- الخطب المنبرية موسوعة الخطب المنبرية (القسم الثاني)«مَا مِنْ مُسْلِمٍ يَتَوَضَّأُ فَيُحْسِنُ وُضُوءَهُ، ثُمَّ يَقُومُ فَيُصَلِّي رَكْعَتَيْنِ، مُقْبِلًا عَلَيْهِمَا بِقَلْبِهِ وَوَجْهِهِ، إِلَّا وَجَبَتْ لَهُ الجَنَّةُ»
- الذكر والدعاء والعلاج بالرقي من الكتاب والسنة"ما منكم من أحد يتوضأ فيسبغ الوضوء ثم يقول: "أشهد أن لا إله إلا الله وحده لا شريك له، وأشهد أن محمدًا عبده ورسوله: إلا فتحت له أبواب الجنة الثمانية يدخل من أيها شاء" .
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالح“ما منكم مِن أحد يتوضأ فيبلغ أو فيسبغ الوضوء ثم يقول: (أشهد أن لا إله إلا الله، وأن محمدا عبد الله ورسوله) إلا فتحت له أبواب الجنة الثمانية يدخل من أيها شاء”.
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالح“ما من مسلم يتوضأ فيحسن وضوءه، ثم يقوم فيصلي ركعتين، مقبل عليهما بقلبه ووجهه، إلا وجبت له الجنة”.
- خطب تعظيم قدر الصلاة"مَا مِنْ مُسْلِمٍ يَتَوَضَّأُ فَيُحْسِنُ وُضُوءَهُ، ثُمَّ يَقُومُ فَيُصَلِّي رَكْعَتَيْنِ، مُقْبِلٌ عَلَيْهِمَا بِقَلْبِهِ وَوَجْهِهِ، إِلَّا وَجَبَتْ لَهُ الْجَنَّةُ"
- مجموعة زاد التربية الإسلامية (1)، والسيرة النبوبة (1)، والعقيدة (1)، والفقه (1)مجموعة زاد الفقه (1)«مَا مِنْكُمْ مِنْ أَحَدٍ يَتَوَضَّأُ فَيُسْبِغُ الْوَضُوءَ ثُمَّ يَقُولُ: أَشْهَدُ أَنْ لَا إِلَهَ إِلَّا اﷲُ وَأَنَّ مُحَمَّداً عَبْدُ اﷲِ وَرَسُولُهُ إِلَّا فُتِحَتْ لَهُ أَبْوَابُ الْجَنَّةِ الثَّمَانِيَةُ يَدْخُلُ مِنْ أَيِّهَا شَاءَ»
- مشروع منهاج زادكزادك 1 طالب«مَا مِنْكُمْ مِنْ أَحَدٍ يَتَوَضَّأُ فَيُبْلِغُ أَوْ فَيُسْبِغُ الْوَضُوءَ، ثُمَّ يَقُولُ: أَشْهَدُ أَن لَا إِلَهَ إِلاَ اللهُ وأَنَّ مُحَمَّدًا عَبْدُ اللهِ ورَسُولُهُ، إِلَّا فُتِحَتْ لَهُ أَبْوَابُ الْجَنَّةِ الثَّمَانِيَةُ يَدْخُلُ مِن
- من الأحكام الفقهية في الطهارة والصلاة والجنائز«مَا مِنْكُمْ مِنْ أَحَدٍ يَتَوَضَّأُ فَيُسْبِغُ الْوَضُوءَ، ثُمَّ يَقُولُ: أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَأَنَّ مُحَمَّدًا عَبْدُ اللهِ وَرَسُولُهُ إِلَّا فُتِحَتْ لَهُ أَبْوَابُ الْجَنَّةِ الثَّمَانِيَةُ يَدْخُلُ مِنْ أَيِّهَ
- نبراس طالب (1)1(أَشْهَدُ أَنْ لَا إِلَهَ إِلَّا الله وأَنَّ مُحَمَّدًا عَبْدُ اللهِ وَرَسُولُهُ).
- نبراس طالب (1)1«مَا مِنْكُمْ مِنْ أَحَدٍ يَتَوَضَّأُ فَيُبْلِغُ أَوْ فَيُسْبِغُ الْوَضُوءَ، ثُمَّ يَقُولُ: أَشْهَدُ أَلَّا إِلَهَ إِلاَ اللهُ وأَنَّ مُحَمَّدًا عَبْدُ اللهِ ورَسُولُهُ، إِلَّا فُتِحَتْ لَهُ أَبْوَابُ الْجَنَّةِ الثَّمَانِيَةُ يَدْخُلُ مِنْ