“អ្នកមូស្លីម គឺអ្នកដែលផ្តល់សុវត្ថិភាពដល់អ្នកមូស្លីមដទៃទៀតពីអណ្តាតនិងដៃរបស់ខ្លួន។ ចំណែកអ្នកហ៊ិជ្ជរ៉ោះ(ចំណាកស្រុក) គឺអ្នកដែលចាកចោលអ្វីដែលអល់ឡោះទ្រង់បានហាមឃាត់”។
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“អ្នកមូស្លីម គឺអ្នកដែលផ្តល់សុវត្ថិភាពដល់អ្នកមូស្លីមដទៃទៀតពីអណ្តាតនិងដៃរបស់ខ្លួន។ ចំណែកអ្នកហ៊ិជ្ជរ៉ោះ(ចំណាកស្រុក) គឺអ្នកដែលចាកចោលអ្វីដែលអល់ឡោះទ្រង់បានហាមឃាត់”។
«المُسْلِمُ مَنْ سَلِمَ المُسْلِمُونَ مِنْ لِسَانِهِ وَيَدِهِ، وَالمُهَاجِرُ مَنْ هَجَرَ مَا نَهَى اللَّهُ عَنْهُ».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនមូស្លីមពិតប្រាកដ គឺអ្នកដែលធ្វើឲ្យជនមូស្លីមដទៃមានសុវត្ថិភាពពីអណ្តាតរបស់ខ្លួន ដោយគេមិនជេរប្រមាថ មិនដាក់បណ្តាសា មិននិយាយដើម និងមិនបង្កការឈឺចាប់ដល់អ្នកដទៃតាមរយៈពាក្យសម្តីរបស់ខ្លួននោះឡើយ និងធ្វើឲ្យអ្នកមូស្លីមដទៃទៀតមានសុវត្ថិភាពពីដៃរបស់ខ្លួនដោយគេមិនប្រើហិង្សាលើអ្នកដទៃ មិនយកទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់ ក៏ដូចជាប្រការផ្សេងៗទៀត។ ចំណែកអ្នកហ៊ិជ្ជរ៉ោះ(ចំណាកស្រុក) គឺអ្នកដែលបោះបង់នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់។
...:
ភាពពេញលេញនៃសាសនាឥស្លាមនឹងមិនអាចសម្រេចបានឡើយ លុះត្រាតែគេមិនបង្កបញ្ហាដល់អ្នកដទៃ ទាំងផ្លូវកាយ និងផ្លូវចិត្ត។
ការលើកឡើងជាពិសេសអំពីអណ្តាតនិងដៃ គឺដោយសារតែកំហុស និងការបង្កគ្រោះថ្នាក់ភាគច្រើនកើតចេញពីសរីរាង្គទាំងពីរនេះ។
ជំរុញឱ្យបោះបង់អំពើល្មើស ហើយប្រកាន់ខ្ជាប់នូវបទបញ្ជាទាំងឡាយរបស់អល់ឡោះជាម្ចាស់។
ជនមូស្លីមដែលល្អជាងគេបំផុត គឺអ្នកដែលបំពេញនូវសិទ្ធិទាំងឡាយអល់ឡោះ និងសិទ្ធិទាំងឡាយរបស់ជនមូស្លីមទូទៅ។
ការរំលោភបំពានអាចកើតឡើងតាមរយៈពាក្យសម្តី និងទង្វើ។
ការហ៊ិជ្ជរ៉ោះ(ចំណាកស្រុក)ពិតប្រាកដ គឺការចាកចេញពីអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់។
សហេស អាល់ពូខរី (1/ 11) (10).
សហេស មូស្លីម (1/ 65) (40).
បន្ថែមទៀត (6)
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 236).
شرح رياض الصالحين.
لابن عثيمين (2/ 511).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 306).
បានដកស្រង់ក្នុងសៀវភៅ
16 សៀវភៅបន្ថែមទៀត (16)
- الله -جل جلاله- أنيس المحبين وملاذ القاصدين«المُسْلِمُ: مَنْ سَلِمَ المُسْلِمُوْنَ مِنْ لِسَانِهِ وَيَدِهِ، وَالمُهَاجِرُ مَنْ هَجَرَ مَا نَهَى اللهُ عَنْهُ»
- المناهج التعليمية - الصف الخامسالمناهج التعليمية - الصف الخامس - التوحيد«المُهَاجِرُ مَنْ هَجَرَ مَا نَهَى اللَّهُ عَنْهُ»[30].
- رياض الصالحينرياض الصالحين مع فوائد وهدايات - 1 «المهاجر من هجر ما نهىٰ الله عَنْهُ»
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2«الْمُسْلِمُ مَنْ سَلِمَ الْمُسْلِمُونَ مِنْ لِسَانِهِ وَيَدِهِ، وَالْمُهَاجِرُ مَنْ هَجَرَ مَا نَهَىٰ اللهُ عَنْهُ».
- رياض الصالحينرياض الصالحين مع فوائد وهدايات - 7«مَنْ سَلمَ المُسْلمُون من لسَانهِ وَيَدهِ».
- رياض الصالحينرياض الصالحين مع فوائد وهدايات - 7«المُسْلمُ مَنْ سلمَ المُسْلمُون منْ لسَانِهِ وَيَدِهِ، والمُهَاجرُ مَنْ هَجَرَ ما نَهَىٰ اللهُ عَنْهُ».
- فضل الإسلام{ المسلم من سلم المسلمون من لسانه ويده } [9].
- ما لا يسع أطفال المسلمين جهله«المُسْلِمُ مَنْ سَلِمَ المُسْلِمُونَ مِنْ لِسَانِهِ وَيَدِهِ»[93].
- مجموعة زاد التربية الإسلامية (3)، والسيرة النبوية (3)التربية الإٍسلامية -3- «المُسْلِمُ مَنْ سَلِمَ المُسْلِمُونَ مِنْ لِسَانِهِ وَيَدِهِ».
- مشروع المنهج التعليميمادة الحديث مستوى 1«مَنْ سَلِمَ المسلمونَ مِنْ لِسانِهِ ويَدِهِ»
- مشروع المنهج التعليميمادة الحديث مستوى 1«مَنْ سَلِمَ المسلمونَ مِنْ لِسانِهِ ويَدِهِ».
- مشروع المنهج التعليميمادة الحديث مستوى 1«مَنْ سَلِمَ المسلمونَ مِنْ لِسانِهِ ويَدِهِ»
- مشروع المنهج التعليميمادة الدعوة«مَنْ سَلِمَ المسلمونَ مِنْ لِسانِهِ ويَدِهِ»
- نبراس طالب (1)1«الْمُسْلِمُ مَنْ سَلِمَ الْمُسْلِمُونَ مِنْ لِسَانِهِ وَيَدِهِ»
- نبراس طالب (1)1«الْمُسْلِمُ مَنْ سَلِمَ الْمُسْلِمُونَ مِنْ لِسَانِهِ وَيَدِهِ»
- نبراس طالب (3)نبراس طالب 3«الْمُسْلِمُ مَنْ سَلِمَ الْمُسْلِمُونَ مِنْ لِسَانِهِ وَيَدِهِ»