“សឡាតទាំងប្រាំពេល ពីជុមអាត់(ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ និងពីខែរ៉ម៉ាហ្ទនមួយទៅខែរ៉ម៉ាហ្ទនមួយទៀត វាជម្រុះចោលនូវបាបកម្មដែលនៅចន្លោះនោះ ដរាបណាគេជៀសវាងពីបាបកម្មធំៗ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកធ្លាប់បានមានប្រសាសន៍ថា៖
“សឡាតទាំងប្រាំពេល ពីជុមអាត់(ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ និងពីខែរ៉ម៉ាហ្ទនមួយទៅខែរ៉ម៉ាហ្ទនមួយទៀត វាជម្រុះចោលនូវបាបកម្មដែលនៅចន្លោះនោះ ដរាបណាគេជៀសវាងពីបាបកម្មធំៗ”។
«الصَّلَوَاتُ الْخَمْسُ، وَالْجُمُعَةُ إِلَى الْجُمُعَةِ، وَرَمَضَانُ إِلَى رَمَضَانَ، مُكَفِّرَاتٌ مَا بَيْنَهُنَّ إِذَا اجْتَنَبَ الْكَبَائِرَ».
ណាពី ﷺ លោកបានប្រាប់យើងថា ជាការពិតណាស់ ការសឡាតដែលជាកាតព្វកិច្ចទាំងប្រាំពេលក្នុងមួយថ្ងៃនិងមួយយប់ ការសឡាតជុមអាត់រៀងរាល់សប្ដាហ៍ និងកាន់អំណត់បួសក្នុងខែរ៉ម៉ាហ្ទនជារៀងរាល់ឆ្នាំ គឺជម្រុះចោលនូវបាបកម្មតូចៗដែលនៅចន្លោះនោះ តែភ្ជាប់នឹងលក្ខខណ្ឌ គឺត្រូវជៀសវាងនូវបាបកម្មធំៗទាំងឡាយ។ រីឯបាបកម្មធំៗ ដូចជាអំពើហ្ស៊ីណា និងការផឹកស្រាជាដើម គឺមិនត្រូវបានជម្រុះចោលឡើយ លើកលែងតែដោយការសារភាពកំហុស(តាវហ្ពាត់)ប៉ុណ្ណោះ។
مكفرات: ماحيات.
បាបកម្មចែកជាពីរ គឺបាបកម្មតូចឬបាបកម្មកម្រិតស្រាល និងបាបកម្មធំឬបាបកម្មកម្រិតធ្ងន់។
ការជម្រុះចោលនូវបាបកម្មតូចមានភ្ជាប់ដោយលក្ខខណ្ឌ គឺត្រូវជៀសវាងនូវបាបកម្មធំៗទាំងឡាយ។
បាបកម្មធំ គឺជាបាបកម្មទាំងឡាយដែលមានភស្តុតាងបញ្ជាក់ពីការដាក់ទោសក្នុងលោកិយ ឬព្រមានពីការដាក់ទោសនាថ្ងៃបរលោកដោយការដាក់ទណ្ឌកម្ម ឬការខឹងសម្បាពីអល់ឡោះ ឬមានការគំរាមព្រមាន ឬដាក់បណ្តាសាដល់អ្នកដែលប្រព្រឹត្ត ដូចជាអំពើហ្ស៊ីណា និងការផឹកស្រាជាដើម។
សហេស មូស្លីម (1/ 209) (233).
បន្ថែមទៀត (8)
شرح رياض الصالحين.
لابن عثيمين (2/ 183).
نزهة المتقين بشرح رياض الصالحين.
لمصطفى سعيد الخن (1/ 158).
تطريز رياض الصالحين.
لفيصل آل مبارك (ص108).
بهجة الناظرين شرح رياض الصالحين.
لسليم بن عيد الهلالي (1/ 209).
បានដកស្រង់ក្នុងសៀវភៅ
10 សៀវភៅបន្ថែមទៀត (10)
- أسئلة وأجوبة عن شهر رمضان للصغار، ولا يستغني عنها الكبار«الصَّلَوَاتُ الْخَمْسُ، وَالْجُمْعَةُ إِلَى الْجُمْعَةِ، وَرَمَضَانُ إِلَى رَمَضَانَ، مُكَفِّرَاتٌ مَا بَيْنَهُنَّ إِذَا اجْتَنَبَ الْكَبَائِرَ»
- المختصر المفيد للمؤذن والإمام والخطيب وأحكام المساجد«الصَّلَوَاتُ الخَمْسُ، وَالجُمُعَةُ إِلَى الجُمُعَةِ، وَرَمَضَانُ إِلَى رَمَضَانَ، مُكَفِّرَاتٌ مَا بَيْنَهُنَّ إِذَا اجْتُنِبَتِ الكَبَائِرُ»
- قاموس الكبائر موسوعة الكبائر - المجموعة الأولى«الصَّلَواتُ الخَمْسُ، وَالجُمُعَةُ إِلى الجُمُعَةِ، وَرَمَضَانُ إِلى رَمَضَانَ، مُكَفِّرَاتٌ مَا بَيْنَهُنَّ إِذَا اجْتُنِبَ الكَبَائِرُ» [3].
- قاموس الكبائر«الصَّلَواتُ الخَمْسُ، وَالجُمُعَةُ إِلى الجُمُعَةِ، وَرَمَضَانُ إِلى رَمَضَانَ، مُكَفِّرَاتٌ مَا بَيْنَهُنَّ إِذَا اجْتُنِبَ الكَبَائِرُ» [3].
- مجموعة زاد التربية الإسلامية (1)، والسيرة النبوبة (1)، والعقيدة (1)، والفقه (1)مجموعة زاد الفقه (1)«الصَّلَوَاتُ الْخَمْسُ، وَالْجُمْعَةُ إِلَى الْجُمْعَةِ، وَرَمَضَانُ إِلَى رَمَضَانَ، مُكَفِّرَاتٌ مَا بَيْنَهُنَّ إِذَا اجْتَنَبَ الْكَبَائِرَ»
- مجموعة زاد الحديث(2)1«الصَّلَوَاتُ الْخَمْسُ، وَالْجُمْعَةُ إِلَى الْجُمْعَةِ، وَرَمَضَانُ إِلَى رَمَضَانَ مُكَفِّرَاتٌ مَا بَيْنَهُنَّ إِذَا اجْتَنَبَ الْكَبَائِرَ».
- مجموعة زاد الحديث(2)1الْجُمْعَةُ إِلَى الْجُمْعَةِ، وَرَمَضَانُ إِلَى رَمَضَانَ)
- مجموعة زاد الحديث(2)1(الصَّلَوَاتُ الْخَمْسُ، وَالْجُمْعَةُ إِلَى الْجُمْعَةِ...)
- مشروع منهاج زادكزادك 1 طالب«الصَّلَوَاتُ الْخَمْسُ، وَالْجُمُعَةُ إِلَى الْجُمُعَةِ، وَرَمَضَانُ إِلَى رَمَضَانَ مُكَفِّرَاتٌ مَا بَيْنَهُنَّ إِذَا اجْتَنَبَ الْكَبَائِرَ»
- مشروع منهاج زادكزادك عرض 1«الصَّلَوَاتٌ الْخَمْس، وَالْجمْعَة إِلَى الْجمْعَةِ، وَرَمَضَانٌ إِلَى رَمضَانَ، مُكَفِرَات مَا بَيْنَهنَ إِذَا اجْتَنب الْكَبَائِر».