Skip to content

“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពិតជាពេញចិត្តចំពោះខ្ញុំបម្រើ(របស់ទ្រង់)ដែលទទួលទានចំណីអាហារ ហើយគេថ្លែងសរសើរចំពោះទ្រង់ចំពោះអាហារនោះ ឬទទួលទានទឹក ហើយគេថ្លែងសរសើរចំពោះទ្រង់ចំពោះទឹកនោះ”។

អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពិតជាពេញចិត្តចំពោះខ្ញុំបម្រើ(របស់ទ្រង់)ដែលទទួលទានចំណីអាហារ ហើយគេថ្លែងសរសើរចំពោះទ្រង់ចំពោះអាហារនោះ ឬទទួលទានទឹក ហើយគេថ្លែងសរសើរចំពោះទ្រង់ចំពោះទឹកនោះ”។

«إِنَّ اللهَ لَيَرْضَى عَنِ الْعَبْدِ أَنْ يَأْكُلَ الْأَكْلَةَ فَيَحْمَدَهُ عَلَيْهَا، أَوْ يَشْرَبَ الشَّرْبَةَ فَيَحْمَدَهُ عَلَيْهَا».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ការថ្លែងសរសើររបស់ខ្ញុំបម្រើអល់ឡោះចំពោះទ្រង់ទៅលើការប្រោសប្រទាន និងឧបការគុណទាំងឡាយ គឺស្ថិតក្នុងចំណោមប្រការដែលនាំឲ្យរូបគេទទួលបាននូវការពេញចិត្តពីអល់ឡោះ ដោយនៅពេលគេទទួលទានអាហារួច គេសូត្រថា៖ “الحمد لله” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ)។ ហើយនៅពេលណាដែលគេទទួលទានទឹករួច គេសូត្រថា៖ “الحمد لله”។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ដោយទ្រង់ប្រទាននូវលាភសក្ការៈ ហើយពេញចិត្តចំពោះរូបគេនៅពេលណាដែលរូបគេថ្លែងសរសើរទ្រង់។

ការពេញចិត្តពីអល់ឡោះអាចទទួលបានតាមរយៈមូលហេតុងាយៗ ដូចជាការថ្លែងសរសើរអល់ឡោះ(សូត្រថា៖ “الحمد لله”) បន្ទាប់ពីទទួលទានអាហារ និងទឹករួច។

ក្នុងចំណោមសុជីវធម៌នៃការទទួលទានអាហារ គឺការថ្លែងសរសើរអល់ឡោះ(សូត្រ “الحمد لله”) បន្ទាប់ពីទទួលទានអាហារ និងពិសារទឹករួច។

ឯកសារយោង

សហេស មូស្លីម (4/ 2095) (2734).

បន្ថែមទៀត (10)

نزهة المتقين شرح رياض الصالحين.

لمصطفى الخن وغيره (1/ 164).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 215).

شرح رياض الصالحين من كلام سيد المرسلين.

لابن عثيمين (2/ 203).

كنوز رياض الصالحين.

لمجموعة من الباحثين.

تطرز رياض الصالحين.

لفيصل آل مبارك (ص764).