Skip to content

“ឋាននរកត្រូវបានហ៊ុមព័ទ្ធដោយចំណង់តណ្ហា។ ចំណែកឯឋានសួគ៌វិញត្រូវបានហ៊ុមព័ទ្ធដោយប្រការដែលគេមិនចូលចិត្ត”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ឋាននរកត្រូវបានហ៊ុមព័ទ្ធដោយចំណង់តណ្ហា។ ចំណែកឯឋានសួគ៌វិញត្រូវបានហ៊ុមព័ទ្ធដោយប្រការដែលគេមិនចូលចិត្ត”។

«حُجِبَتِ النَّارُ بِالشَّهَوَاتِ، وَحُجِبَتِ الْجَنَّةُ بِالْمَكَارِهِ».

រាយការណ៍ដោយ អាល់ពូខរី
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ប្រាប់ថា ជាការពិតណាស់ ឋាននរកត្រូវបានហ៊ុមព័ទ្ធទៅដោយអ្វីៗដែលចំណង់តណ្ហាចូលចិត្តនៃការធ្វើនូវប្រការដែលគេហាមឃាត់ ឬធ្វេសប្រហែសចំពោះប្រការដែលដាក់កាតព្វកិច្ចឲ្យធ្វើ។ ដូច្នេះ ជនណាដែលដើរតាមចំណង់តណ្ហារបស់ខ្លួន គឺគេនឹងត្រូវចូលឋានរក។ ចំណែកឯឋានសួគ៌វិញត្រូវបានហ៊ុមព័ទ្ធដោយអ្វីៗដែលមនុស្សមិនចូលចិត្ត ដូចជាការអនុវត្តនូវប្រការទាំងឡាយដែលច្បាប់បង្គាប់ប្រើ បោះបង់នូវប្រការទាំងឡាយដែលច្បាប់ហាមឃាត់ និងមានភាពអត់ធ្មត់លើប្រការទាំងនោះជាដើម។ ដូច្នេះ ប្រសិនបើគេតស៊ូ និងព្យាយាមជម្នះនឹងកិលេសតណ្ហាខ្លួនឯងចំពោះប្រការទាំងអស់នោះ គឺគេនឹងបានចូលឋានសួគ៌។

ពន្យល់ពាក្យ

حُجبت: حُفت وأُحيطت.

មេរៀនដែលទាញបានពីហាទីស្ហ

ក្នុងចំណោមមូលហេតុនៃការធ្លាក់ចូលទៅក្នុងចំណង់តណ្ហា គឺការលម្អរបស់ស្ហៃតនចំពោះប្រការអាក្រក់ រហូតធ្វើឲ្យមនុស្សមើលឃើញថាវាជាប្រការល្អ ហើយក៏ទោរទន់ទៅកាន់វា។

បង្គាប់ប្រើឲ្យនៅឲ្យឆ្ងាយពីចំណង់តណ្ហាដែលត្រូវបានហាមឃាត់ ព្រោះវាជាផ្លូវនាំទៅកាន់ឋាននរក ហើយត្រូវមានភាពអត់ធ្មត់យកឈ្នះប្រការដែលខ្លួនមិនចូលចិត្ត ព្រោះវាជាផ្លូវនាំទៅកាន់ឋានសួគ៌។

ឧត្តមភាពនៃការតស៊ូព្យាយាមជម្នះនឹងកិលេសតណ្ហាខ្លួនឯងនៅក្នុងការគោរពសក្ការៈ និងការអត់ធ្មត់យកឈ្នះប្រការដែលខ្លួនមិនចូលចិត្ត និងការលំបាកនានាដែលហ៊ុមព័ទ្ធការគោរពប្រតិបត្តិ។

ឯកសារយោង

សហេស អាល់ពូខរី (8/ 102) (6487).

សហេស មូស្លីម (4/ 2174) (2822).

ស៊ូណាន់ អាពូទើវូទ (7/ 122) (4744).

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 274) (2560).

ស៊ូណាន់ អាន់ណាសាអ៊ី (7/ 3) (3763).

បន្ថែមទៀត (10)

كنوز رياض الصالحين.

لمجموعة من الباحثين (2/ 449).

شرح رياض الصالحين.

لابن عثيمين (2/ 87).

المنهاج شرح صحيح مسلم بن الحجاج.

للنووي (17/ 165).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 183).

نزهة المتقين شرح رياض الصالحين.

لمصطفى الخِن وغيره (1/ 134).