Skip to content

ខ្ញុំបានសច្ចាប្រណិធាននឹងរ៉ស៊ូលុលឡោះ ﷺ លើការធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ហើយត្រូវបញ្ឈរសឡាត បរិច្ចាគហ្សាកាត់ ស្តាប់បង្គាប់និងគោរពតាម ព្រមទាំងផ្តល់ដំបូន្មានដល់ជនមូស្លីមគ្រប់រូប។

អំពី ជើរៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖

ខ្ញុំបានសច្ចាប្រណិធាននឹងរ៉ស៊ូលុលឡោះ ﷺ លើការធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ហើយត្រូវបញ្ឈរសឡាត បរិច្ចាគហ្សាកាត់ ស្តាប់បង្គាប់និងគោរពតាម ព្រមទាំងផ្តល់ដំបូន្មានដល់ជនមូស្លីមគ្រប់រូប។

بَايَعْتُ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَلَى شَهَادَةِ أَنْ لاَ إِلَهَ إِلَّا اللَّهُ، وَأَنَّ مُحَمَّدًا رَسُولُ اللَّهِ، وَإِقَامِ الصَّلاَةِ، وَإِيتَاءِ الزَّكَاةِ، وَالسَّمْعِ وَالطَّاعَةِ، وَالنُّصْحِ لِكُلِّ مُسْلِمٍ.

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

សហាហ្ពាត់ម្នាក់របស់ណាពី ﷺ គឺជើរៀរ ពិន អាប់ទុលឡោះ رضي الله عنه បានរាយការណ៍ថា គាត់បានប្តេជ្ញា និងធ្វើកិច្ចសន្យាជាមួយណាពី ﷺ លើការមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់ ប្រតិបត្តិសឡាតដែលជាកាតព្វកិច្ចទាំងប្រាំពេលក្នុងមួយថ្ងៃមួយយប់ដោយគោរពតាមលក្ខខណ្ឌ គោលគ្រឹះ(រូកុន) ប្រការចាំបាច់(វ៉ាជិប) និងប្រការគួរគប្បី(ស៊ូណិត)របស់វា ហើយត្រូវបរិច្ចាគហ្សាកាត់ដែលជាកាតព្វកិច្ច ដែលវាជាការគោរពសក្ការៈផ្នែកទ្រព្យសម្បត្តិដោយយកពីអ្នកមាន ហើយផ្តល់ទៅឱ្យអ្នកក្រីក្រ និងអ្នកទាំងឡាយដែលមានសិទ្ធិទទួលហ្សាកាត់ ព្រមទាំងត្រូវគោរពតាមថ្នាក់ដឹកនាំ ហើយនិងផ្តល់ដំបូន្មានល្អដល់មូស្លីមគ្រប់រូបតាមរយៈការព្យាយាមធ្វើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ ផ្តល់នូវសេចក្តីល្អដល់ពួកគេ និងការពារប្រការអាក្រក់ពីពួកគេ ទាំងតាមរយៈពាក្យសម្តី និងកាយវិការ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

សារៈសំខាន់នៃការប្រតិបត្តិសឡាត និងការបរិច្ចាគហ្សាកាត់ ហើយវាទាំងពីរ គឺជាគោលគ្រឹះនៃសាសនាអ៊ីស្លាម។

សារៈសំខាន់នៃការផ្តល់ដំបូន្មាន និងណែនាំគ្នាទៅវិញទៅមករវាងអ្នកមូស្លីម រហូតដល់រ៉ស៊ូលុលឡោះ ﷺ បានឱ្យសហាហ្ពាត់ رضي الله عنهم ធ្វើសច្ចាប្រណិធាននឹងប្រការនេះ។

ឯកសារយោង

សហេស អាល់ពូខរី (1/ 111) (524).

(3/ 72) (2157).

សហេស មូស្លីម (1/ 75) (56).

បន្ថែមទៀត (8)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 272).

تطريز رياض الصالحين.

لفيصل آل مبارك (ص145).

شرح رياض الصالحين.

لابن عثيمين (2/ 398).

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (1/ 206).