Skip to content
បញ្ជីស៊ូរ៉ោះ /

الأنبيَاء

الأنبيَاء is chapter 21 of the Quran and has 112 verses. This page presents it in full in the Uthmani script, with a verse-by-verse translation of its meaning.

112 ចំនួនអាយ៉ាត់ ស៊ូរ៉ោះលេខ 21
ទៅកាន់អាយ៉ាត់
ភាសាខ្មែរ · Cambodia
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

ٱقۡتَرَبَ لِلنَّاسِ حِسَابُهُمۡ وَهُمۡ فِي غَفۡلَةٖ مُّعۡرِضُونَ

ចំពោះមនុស្សលោក ការជំនុំជំរះរបស់ពួកគេជិតបានមកដល់ ហើយ ខណៈដែលពួកគេស្ថិតនៅក្នុងភាពព្រងើយកន្ដើយងាកចេញ (ពីការដាស់តឿនព្រមាន)នោះ។

مَا يَأۡتِيهِم مِّن ذِكۡرٖ مِّن رَّبِّهِم مُّحۡدَثٍ إِلَّا ٱسۡتَمَعُوهُ وَهُمۡ يَلۡعَبُونَ

គ្មានការរំលឹក(អាយ៉ាត់នៃគម្ពីរគួរអាន)ដែលថ្មីណាមួយពី ម្ចាស់របស់ពួកគេមកដល់ពួកគេក្រៅពីពួកគេបានស្ដាប់វាដោយ លេងសើច

لَاهِيَةٗ قُلُوبُهُمۡۗ وَأَسَرُّواْ ٱلنَّجۡوَى ٱلَّذِينَ ظَلَمُواْ هَلۡ هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡۖ أَفَتَأۡتُونَ ٱلسِّحۡرَ وَأَنتُمۡ تُبۡصِرُونَ

ខណៈដែលចិត្ដរបស់ពួកគេព្រងើយកន្ដើយនោះឡើយ។ ហើយពួកដែលបានបំពានបានខ្សឹបខ្សៀវគ្នាជាសម្ងាត់ថាៈ (មូហាំ-ម៉ាត់)នេះគ្រាន់តែជាមនុស្សធម្មតាដូចពួកអ្នកប៉ុណ្ណោះ។ តើពួកអ្នក ព្រមទទួលយកមន្ដអាគម ខណៈដែលពួកអ្នកឃើញច្បាស់នោះឬ?

قَالَ رَبِّي يَعۡلَمُ ٱلۡقَوۡلَ فِي ٱلسَّمَآءِ وَٱلۡأَرۡضِۖ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ

គាត់(មូហាំម៉ាត់)បានពោល(ទៅកាន់ពួកគេ)ថាៈ ម្ចាស់ របស់ខ្ញុំដឹងនូវពាក្យសំដី(ខ្សឹបខ្សៀវអ្នកដែល)នៅលើមេឃ និង ផែនដី។ ហើយទ្រង់មហាឮ មហាដឹង។

بَلۡ قَالُوٓاْ أَضۡغَٰثُ أَحۡلَٰمِۭ بَلِ ٱفۡتَرَىٰهُ بَلۡ هُوَ شَاعِرٞ فَلۡيَأۡتِنَا بِـَٔايَةٖ كَمَآ أُرۡسِلَ ٱلۡأَوَّلُونَ

ផ្ទុយទៅវិញពួកគេបាននិយាយ(ដោយបដិសេធ)ថាៈ (គម្ពីរ គួរអាននេះ)គឺជាភាពច្របូកច្របល់នៃការយល់សប្ដិមិនពិត ឬគេ (មូហាំម៉ាត់)បានប្រឌិតវាឡើង ឬក៏គេគ្រាន់តែជាកវីនិពន្ធម្នាក់ ប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកនាំមកឱ្យយើងនូវមុជីហ្សាត់ណាមួយដូចអ្វី ដែលគេបានបញ្ជូនឱ្យពួកមុនៗ។