المقداد بن عمرو
الإسم
អាល់មិកទើរ កូន អាល់អាស់វ៉ាត់
اسم الشهرة
អាល់មិកទើរ កូន អាល់អាស់វ៉ាត់ (សូមអល់ឡោះប្រទានការពេញចិត្តដល់លោក)
نبذة مختصرة
អាល់មិកទើរ កូន អាល់អាស់វ៉ាត់ អាល់កិនទី ឈ្មោះពេញរបស់លោកគឺ មិកទើរ កូន អាំរ៉ូ កូន សាក់ឡើហ្ពះ កូន ម៉ាលីក កូន រ៉ពីអះ កូន អាមៀរ កូន ម៉ាត់រ៉ូត អាល់ហ្ពាស់រ៉នី ហើយខ្លះថាជា អាល់ហាតរ៉មី។ លោកត្រូវបានចិញ្ចឹមដោយ អាសវ៉ាត់ កូន អាប់ទូ យ៉ាហ្គូស ហើយត្រូវបានគេស្គាល់តាមឈ្មោះនេះ។ លោកជាសហាហ្ពាត់ដ៏ឧត្តុង្គឧត្តមម្នាក់ដែលបានចូលសាសនាអ៊ីស្លាមតាំងពីដំបូង និងបានរៀបការជាមួយ ទូហ្ពាអះ កូនស្រី អាល់ហ្សូពៃរ កូន អាប់ទុលមុត្តឡឹប។ នាងជាកូនជីដូនមួយរបស់ព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាព និងពរជ័យក់តមានដល់លោក)។ លោកបានធ្វើចំណាកស្រុកទាំងពីរលើក និងបានចូលរួមសមរភូមិហ្ពាទើរ និងសមរភូមិនានាបន្ទាប់ពីនោះ។ លោកជាអ្នកជិះសេះដ៏អង់អាចនៅថ្ងៃហ្ពាទើរ។ លោកបានទទួលមរណភាពនៅឆ្នាំ ៣៣ ម.ស។