عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Fon Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Türkmen - Turkmen Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ត្រងលទ្ធផល
កាត 839
التصنيف الشرعي
កម្រិតហាទីស
រាយការណ៍ក្នុង
បង្ហាញប្រភពដែលនៅសល់
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (234)
ពួកយើងបានត្រឡប់មកពីក្រុងម៉ាក្កះទៅកាន់ក្រុងម៉ាទីណះជាមួយរ៉ស៊ូលុលឡោះ ﷺ ។ លុះនៅពេលពួកយើងមកដល់កន្លែងមួយដែលមានទឹកនៅតាមផ្លូវ មនុស្សមួយចំនួនបានប្រញាប់ប្រញាល់នៅពេលដល់ពេលសឡាតអាសើរ។ ដូចនេះ ពួកគេក៏បានយកវូហ្ទុយ៉ាងប្រញាប់ប្រញាល់។ នៅពេលពួកយើងទៅដល់ពួកគេ ពួកយើងឃើញកែងជើងរបស់ពួកគេនៅស្ងួត មិនមានត្រូវទឹកឡើយ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “វិនាយអន្តរាយដោយភ្លើងនរកសម្រាប់កែងជើងទាំងឡាយដែលលាងមិនបានសព្វ។ ចូរពួកអ្នកយកវូហ្ទុឲ្យបានល្អត្រឹមត្រូវ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
التصنيف الشرعيصفة الوضوء
“សូមអល់ឡោះផ្តល់ពន្លឺដល់អ្នកដែលបានឮអ្វីមួយពីយើង ហើយផ្សព្វផ្សាយវាដូចដែលខ្លួនបានឮ។ ជួនកាលអ្នកដែលត្រូវគេផ្សព្វផ្សាយអាចយល់ជាងអ្នកដែលបានឮផ្ទាល់ទៅទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
التصنيف الشرعيفضل العلم، آداب العالم والمتعلم
វ៉ាហ៊ីដែលបានមកដល់រ៉ស៊ូលុលឡោះ ﷺ ដំបូងគេបង្អស់នោះគឺ ការយល់សុបិនល្អក្នុងដំណេក។ លោកពុំធ្លាប់សុបិនឃើញអ្វីឡើយ លើកលែងតែវាបានកើតឡើង(ពិតប្រាកដ)ប្រៀបបាននឹងអារុណ្ណោភាសបានរះឡើង។ បន្ទាប់មក លោកចូលចិត្តនៅស្ងាត់តែម្នាក់ឯង។ លោកធ្លាប់ស្ថិតនៅតែឯងក្នុងរូងភ្នំហ៊ីរ៉កដោយលោកធ្វើសក្ការៈ(ចំពោះអល់ឡោះ)នៅក្នុងរូងនោះជាច្រើនយប់មុននឹងលោកទៅកាន់គ្រួសាររបស់លោក ហើយលោកក៏បានត្រៀមស្បៀងអាហារសម្រាប់ស្នាក់នៅក្នុងរូងនោះផងដែរ។ ក្រោយមក លោកវិលត្រឡប់ទៅកាន់(ភរិយារបស់លោក)ខទីហ្ជះ រួចលោកបានត្រៀមស្បៀងដូច្នោះទៀត រហូតដល់សេចក្តីពិតបានមកដល់លោកក្នុងពេលដែលលោកកំពុងស្នាក់នៅក្នុងរូងភ្នំហ៊ីរ៉ក។ ពេលនោះ ម៉ាឡាអ៊ីកាត់(ជីព្រីល)បានមកកាន់លោក ហើយនិយាយថា៖ ចូរអ្នកអាន។ លោកបានតបថា៖ “ខ្ញុំមិនចេះអានទេ”។ លោកបានមានប្រសាសន៍ថា៖ “ពេលនោះ ម៉ាឡាអ៊ីកាត់ក៏បានស្ទុះមកអោបរឹតខ្ញុំ រហូតខ្ញុំប្រឹងរើបម្រាស់យ៉ាងខ្លាំង។ ក្រោយមក គេក៏ព្រលែងខ្ញុំវិញ ហើយនិយាយថា៖ ចូរអ្នកអានទៅ។ ខ្ញុំបានឆ្លើយថា៖ ខ្ញុំមិនចេះអានទេ។ ពេលនោះ គេក៏បានចាប់អោបរឹតខ្ញុំជាលើកទីពីរ រហូតខ្ញុំប្រឹងរើបម្រាស់យ៉ាងខ្លាំង។ បន្ទាប់មក គេក៏ព្រលែងខ្ញុំវិញ រួចនិយាយថា៖ ចូរអ្នកអាន។ ខ្ញុំបានឆ្លើយថា៖ ខ្ញុំមិនចេះអានទេ។ ពេលនោះ គេក៏ចាប់អោបរឹតខ្ញុំជាលើកទីបីទៀត បន្ទាប់មក គេក៏ព្រលែងខ្ញុំវិញ រួចពោលថា៖
﴿إِقْرَاءْ بِاسْمِ رَبِّكَ الَّذِيْ خَلَقَ، خَلَقَ اْلإِنْسَانَ مِنْ عَلَقٍ، إِقْرَاءْ وَرَبُّكَ اْلأَكْرَامُ﴾
មានន័យថា៖ “ចូរអ្នកសូត្រក្នុងនាមម្ចាស់របស់អ្នកដែលបានបង្កើត(អ្វីៗទាំងអស់)ចុះ។ ទ្រង់បានបង្កើតមនុស្សលោកពីកំណកឈាមមួយដុំ។ ចូរអ្នកសូត្រចុះ ហើយម្ចាស់របស់អ្នកមហាសប្បុរស”។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ បាននាំពាក្យសម្ដីទាំងនេះវិលត្រឡប់មក(គេហដ្ឋាន)វិញទាំងបេះដូងរបស់លោកភ័យញាប់ញ័រ រួចលោកបានចូលទៅជួបនឹងខទីហ្ជះ ពិនទី ឃូវៃឡិត رضي الله عنها ហើយបានមានប្រសាសន៍ថា៖ “សូមអ្នកដណ្តប់ភួយឲ្យខ្ញុំ។ សូមអ្នកដណ្តប់ភួយឲ្យខ្ញុំ”។ ពេលនោះ ខទីហ្ជះក៏បានយកភួយដណ្តប់ឲ្យលោក រហូតដល់លោកបាត់ភ័យខ្លាច។ លោកបាននិយាយប្រាប់ខទីហ្ជះនូវរឿងរ៉ាវ(ដែលលោកបានជួប)នោះថា៖ “ខ្ញុំពិតជាមានការព្រួយបារម្ភចំពោះខ្លួនខ្ញុំណាស់”។ ខទីហ្ជបានតបទៅវិញថា៖ ទេ! សូមស្បថនឹងអល់ឡោះ! អល់ឡោះជាម្ចាស់ទ្រង់មិនធ្វើបាបអ្នកជាដាច់ខាត។ ជាការពិតណាស់ អ្នកជាអ្នកដែលភ្ជាប់ទំនាក់ទំនងសាច់ញាតិ ជាអ្នករ៉ាប់រងបន្ទុក ជួយដល់ទុគ៌តជន ជាអ្នកដែលទទួលភ្ញៀវ និងជាអ្នកដែលជួយដល់អ្នកដែលរងគ្រោះ។ ក្រោយមក ខទីហ្ជះក៏បាននាំលោកទៅជួបនឹងជីដូនមួយរបស់ខ្លួនដែលមានឈ្មោះថា វ៉ារ៉កោះ ពិន ណាវហ្វាល់ ពិន អាសាត់ ពិន អាប់ទុលអ៊ុសហ្សា ដែលជាបុគ្គលកាន់សាសនាគ្រឹស្ទាននៅក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) ហើយគាត់បានសរសេរសៀវភៅជាភាសាហេព្រើ ដោយគាត់សរសេរដកស្រង់ចេញពីគម្ពីរអិញជីលតាមភាសាហេព្រើនូវអ្វីដែលអល់ឡោះមានចេតនាឲ្យគាត់សរសេរ។ គាត់ជាព្រឹទ្ធាចារ្យធំម្នាក់ តែជាមនុស្សពិការភ្នែក។ ពេលនោះ ខទីហ្ជះបាននិយាយទៅកាន់គាត់ថា៖ ឱជីដូនមួយ! សូមអ្នកស្តាប់ក្មួយរបស់អ្នក។ វ៉ារ៉កោះបាននិយាយទៅកាន់ណាពី ﷺ ថា៖ ឱក្មួយប្រុសរបស់ខ្ញុំ! តើអ្នកបានឃើញអ្វីខ្លះ? ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានប្រាប់វ៉ារ៉កោះនូវអ្វីដែលលោកបានឃើញ។ វ៉ារ៉កោះក៏បាននិយាយទៅកាន់លោកថា៖ នេះជាម៉ាឡាអ៊ីកាត់ជីព្រីលដែលអល់ឡោះបានឱ្យគេចុះមកជួបនឹងណាពីមូសា។ ឱអនិច្ចាខ្លួនខ្ញុំ! ខ្ញុំប្រាថ្នាថាខ្ញុំនៅក្មេង ហើយអាចរស់បានរហូតដល់ពេលដែលក្រុមរបស់អ្នកនឹងបណ្តេញអ្នកចេញ។ រ៉ស៊ូលុលឡោះ ﷺ បានសួរថា៖ “តើពួកគេជាអ្នកដែលបណ្តេញខ្ញុំចេញឬ”? គាត់បានឆ្លើយថា៖ បាទ (ពិតមែនហើយ)។ គ្មានបុរសណាម្នាក់ដែលបានពាំនាំរឿងរាវដូចដែលអ្នកបាននាំមកនេះឡើយ លើកលែងតែរូបគេត្រូវបានគេប្រឆាំង។ ប្រសិនបើខ្ញុំ(នៅមានជីវិត)ទាន់ថ្ងៃរបស់អ្នក ប្រាកដជាខ្ញុំនឹងជួយពង្រឹងអ្នកជាមិនខាន។ ក្រោយមក មិនយូរប៉ុន្មាន វ៉ារ៉កោះក៏បានទទួលមរណភាព ហើយវ៉ាហ៊ីក៏បានដាច់មួយរយៈ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
التصنيف الشرعيمبعثه صلى الله عليه وسلم
“ចូរពួកអ្នកស្លៀកសម្លៀកបំពាក់ពណ៌ស ព្រោះវាជាសម្លៀកបំពាក់ដ៏ល្អបំផុតរបស់ពួកអ្នក។ ហើយចូរយកវារុំសពអ្នកស្លាប់នៃពួកអ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
التصنيف الشرعيآداب اللباس
ខ្ញុំបានសួររ៉ស៊ូលុលឡោះ ﷺ ពីអំពើល្អ និងអំពើបាប។ ពេលនោះ លោកបានឆ្លើយថា៖ “អំពើល្អ គឺសីលធម៌ល្អ។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យចិត្ដរបស់អ្នកអល់អែក ហើយមិនចង់ឲ្យអ្នកដទៃដឹង”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
التصنيف الشرعيالأخلاق الحميدة، أعمال القلوب
មានគេនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្នកណាដែលរីករាយចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់លោកជាងគេបំផុតនៅថ្ងៃបរលោកនោះ? រ៉ស៊ូលុលឡោះ ﷺ លោកបានឆ្លើយថា៖ “ឱអាពូហ៊ូរ៉យរ៉ោះ! ខ្ញុំពិតជាគិតថា គ្មាននរណាម្នាក់សួរខ្ញុំអំពីរឿងនេះមុនអ្នកនោះឡើយ ព្រោះខ្ញុំបានឃើញពីការយកចិត្តទុកដាក់របស់អ្នកចំពោះ(ការរៀន)ហាទីស្ហ។ មនុស្សដែលរីករាយចំពោះការជួយអន្តរាគមន៍របស់ខ្ញុំជាងគេបំផុតនៅថ្ងៃបរលោក គឺអ្នកដែលពោលថា៖ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដោយស្មោះសចេញពីដួងចិត្តរបស់គេ ឬចេញពីខ្លួនរបស់គេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
التصنيف الشرعيالصحابة وفضلهم، فضل العلم، فضائل التوحيد، آداب العالم والمتعلم، توحيد الألوهيةموضوعات الحديثالحث على طلب العلم، الشفاعة، الإخلاصمحاور التعريف بالإسلامالنجاة بالدخول في الإسلام
ពិតណាស់ អាលី رضي الله عنه បានដុតមនុស្សមួយក្រុម។ ពេលអ៊ិពនូអាប់ហ្ពាសបានទទួលព័ត៌មាននេះ គាត់បាននិយាយថា៖ ប្រសិនបើជាខ្ញុំវិញ ខ្ញុំនឹងមិនដុតពួកគេឡើយ ព្រោះណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំដាក់ទណ្ឌកម្មគេដោយទណ្ឌកម្មរបស់អល់ឡោះ”។ ហើយខ្ញុំប្រាកដជានឹងសម្លាប់ពួកគេ ដូចដែលណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលផ្លាស់ប្តូរសាសនារបស់ខ្លួន ចូរពួកអ្នកសម្លាប់ជននោះចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
التصنيف الشرعيحد الردة
“រាល់ទង្វើល្អទាំងអស់ គឺជាការបរិច្ចាគទាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី អំពីហាទីស្ហជើពៀរ និងរាយការណ៍ដោយ មូស្លីម អំពីហាទីស្ហហ៊ូហ្សៃហ្វះ។
التصنيف الشرعيفضائل الأعمال الصالحة، صدقة التطوعموضوعات الحديثحسن الخلق، الإحسان إلى الخلق، صدقة التطوعمحاور التعريف بالإسلاممحاسن الأخلاق