Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

5 នៃ 839 កាត

លុបតម្រង
“អ្នកណាដែលមករកអ្នក ខណៈពេលដែលអ្នកបានធ្វើកិច្ចព្រមព្រៀងជាមួយមេដឹកនាំ ហើយគេចង់បំបែកកិច្ចព្រមព្រៀងរបស់អ្នក ឬក៏បំបែកបំបាក់ក្រុមរបស់ពួកអ្នក ចូរពួកអ្នកសម្លាប់គេចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ នឹងមានភាពវឹកវរជាច្រើនកើតមានឡើង។ ចូរដឹងថា បន្ទាប់មក នឹងមានភាពវឹកវរមួយដែលអ្នកដែលអង្គុយស្ងៀមនៅក្នុងនោះ គឺប្រសើរជាងអ្នកដែលដើរនៅក្នុងនោះ។ ហើយអ្នកដែលដើរនៅក្នុងនោះ គឺប្រសើរជាងអ្នកដែលរត់ទៅរកវា។ ដូច្នេះត្រូវដឹងថា នៅពេលដែលវាចុះមក ឬកើតឡើង ជនណាដែលមានសត្វអូដ្ឋ ចូរឲ្យគេទៅរកសត្វអូដ្ឋរបស់ខ្លួន។ ជនណាដែលមានសត្វពពែ ចូរឲ្យគេទៅរកពពែរបស់ខ្លួន ហើយជនណាដែលមានដី ចូរឲ្យគេទៅរកដីរបស់ខ្លួន”។ គាត់បាននិយាយថា៖ ពេលនោះ មានបុរសម្នាក់សួរថា៖ ឱ រ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណាដែរចំពោះអ្នកដែលគ្មានសត្វអូដ្ឋ គ្មានសត្វពពែ ហើយក៏គ្មានដីដែរនោះ? លោកបានឆ្លើយថា៖ “គឺគេត្រូវយកដាវរបស់ខ្លួន ទៅត្រដុសមុខដ៏មុតរបស់វាជាមួយនឹងថ្ម(ឱ្យរឹល)។ បន្ទាប់មក ចូរឲ្យគេគេចខ្លួន ប្រសិនបើអាចគេចបាន។ ឱអល់ឡោះជាម្ចាស់! តើខ្ញុំបានផ្សព្វផ្សាយហើយឬនៅ? ឱអល់ឡោះជាម្ចាស់! តើខ្ញុំបានផ្សព្វផ្សាយហើយឬនៅ? ឱអល់ឡោះជាម្ចាស់! តើខ្ញុំបានផ្សព្វផ្សាយហើយឬនៅ”? គាត់បាននិយាយថា៖ ពេលនោះ មានបុរសម្នាក់សួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណា ប្រសិនបើខ្ញុំត្រូវបានគេបង្ខំឱ្យទៅកាន់ក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរ ហើយមានបុរសម្នាក់វាយខ្ញុំដោយដាវរបស់គេ ឬមានព្រួញមួយមកចំខ្ញុំ ហើយសម្លាប់ខ្ញុំនោះ? លោកបានឆ្លើយថា៖ “គេនឹងទទួលបាបកម្មរបស់គេខ្លួនឯង និងបាបកម្មរបស់អ្នក ហើយគេនឹងស្ថិតក្នុងចំណោមពួកឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“នឹងមានមេដឹកនាំជាច្រើនដែលទងើ្វរបស់ពួកគេខ្លះ ពួកអ្នកយល់ស្រប ហើយទង្វើរបស់ពួកគេខ្លះទៀត ពួកអ្នកមិនយល់ស្របឡើយ។ ដូចនេះ ជនណាមិនពេញចិត្ត(ចំពោះទង្វើអាក្រក់នោះ) គឺគេនឹងរួចផុតពីបាបកម្ម។ ហើយជនណាដែលហាមឃាត់(ចំពោះទង្វើអាក្រក់នោះ) គឺគេមានសុវត្ថិភាព។ ក៏ប៉ុន្តែ ជនណាហើយដែលពេញចិត្ត និងធ្វើតាម(នឹងមានបាបកម្ម)”។ ពួកគេបានសួរថា៖ តើយើងមិនត្រូវប្រយុទ្ធប្រឆាំងនឹងពួកទាំងនោះទេឬ? លោកបានឆ្លើយថា៖ “ទេ ដរាបណាពួកគេនៅតែប្រតិបត្តិសឡាត”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពួកយើងបានធ្វើសច្ចាប្រណិធាននឹងរ៉ស៊ូលុលឡោះ ﷺ លើការស្តាប់បង្គាប់និងគោរពតាម(មេដឹកនាំ)ទាំងក្នុងស្ថានភាពលំបាក និងងាយស្រួល ទាំងអ្វីដែលយើងពេញចិត្ត និងអ្វីដែលយើងមិនពេញចិត្ត ហើយស៊ូទ្រាំអត់ធ្មត់ប្រសិនបើមានការផ្តាច់ការមកលើយើង ហើយមិនប្រឆាំងនឹងអ្នកមេដឹកនាំឡើយ និងនិយាយការពិតគ្រប់ទីកន្លែង ដោយមិនត្រូវខ្លាចគេស្តីបន្ទោសក្នុងមាគ៌ាអល់ឡោះនោះឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលចាកចេញពីការគោរពតាម(មេដឹកនាំ) និងចាកចេញពីសហគមន៍មូស្លីម រួចមករូបគេបានស្លាប់ គឺរូបគេស្លាប់ដូចអ្នកដែលស្លាប់ក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)។ ហើយជនណាដែលប្រយុទ្ធក្រោមផ្ទាំងបដាខ្វាក់ ដែលកើតឡើងដោយសារក្រុមជ្រុលនិយម អំពាវនាវឱ្យប្រយុទ្ធ ឬដើម្បីគាំទ្រក្រុមជ្រុលនិយម រួចជននោះត្រូវបានគេសម្លាប់ គឺរូបគេស្លាប់ដូចអ្នកដែលស្លាប់ក្នុងសម័យកាលអវិជ្ជា។ ហើយជនណាដែលចេញបះបោរប្រឆាំងនឹងប្រជាជាតិរបស់ខ្ញុំដោយរូបគេសម្លាប់ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់ ហើយរូបគេមិនគេចពីអ្នកមានជំនឿក្នុងចំណោមពួកគេ និងមិនអនុវត្តតាមកិច្ចព្រមព្រៀងចំពោះអ្នកដែលមានកិច្ចព្រមព្រៀង គឺរូបគេមិនមែនជាក្រុមរបស់ខ្ញុំនោះទេ ហើយខ្ញុំក៏មិនមែនជាក្រុមរបស់គេដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម