“ចូរកុំឲ្យនរណាម្នាក់នៃពួកអ្នកយកអាវុធចង្អុលទៅបងប្អូនរបស់ខ្លួន ដ្បិតគេមិនដឹងឡើយ ជួនកាលស្ហៃតនអាចធ្វើឱ្យរូបគេជ្រុលដៃ ដែលជាហេតុធ្វើឲ្យរូបគេធ្លាក់ទៅក្នុងរណ្ដៅនៃឋាននរក”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរកុំឲ្យនរណាម្នាក់នៃពួកអ្នកយកអាវុធចង្អុលទៅបងប្អូនរបស់ខ្លួន ដ្បិតគេមិនដឹងឡើយ ជួនកាលស្ហៃតនអាចធ្វើឱ្យរូបគេជ្រុលដៃ ដែលជាហេតុធ្វើឲ្យរូបគេធ្លាក់ទៅក្នុងរណ្ដៅនៃឋាននរក”។
«لاَ يُشِيرُ أَحَدُكُمْ عَلَى أَخِيهِ بِالسِّلاَحِ، فَإِنَّهُ لاَ يَدْرِي، لَعَلَّ الشَّيْطَانَ يَنْزِعُ فِي يَدِهِ، فَيَقَعُ فِي حُفْرَةٍ مِنَ النَّارِ».
ណាពី ﷺ លោកបានព្រមានអ្នកមូស្លីមមិនឲ្យយកអាវុធចង្អុលទៅកាន់បងប្អូនមូស្លីមរបស់ខ្លួនឡើយ ទោះជាអាវុធប្រភេទណាក៏ដោយ ព្រោះគេមិនដឹងឡើយថា ជួនកាលស្ហៃតនអាចធ្វើឲ្យជ្រុលអាវុធនៅក្នុងដៃរបស់គេ ហើយសម្លាប់បងប្អូនរបស់ខ្លួន ឬធ្វើឲ្យពួកគេមានគ្រោះថ្នាក់ ដែលជាហេតុធ្វើឲ្យរូបគេធ្លាក់ទៅក្នុងអំពើបាបដែលនាំរូបគេឲ្យធ្លាក់ទៅក្នុងរណ្ដៅនៃឋាននរក។
បញ្ជាក់ពីការហាមឃាត់ចំពោះអាយុជីវិតអ្នកមូស្លីម។
ចាំបាច់ត្រូវមានការគោរពចំពោះអ្នកមូស្លីម និងព្រមានពីការបង្កនូវប្រការអាក្រក់ដល់ពួកគេ មិនថាតាមរយៈពាក្យសម្តី ឬទង្វើ ដូចជាការយកអាវុធ ឬដាវចង្អុលទៅពួកគេ សូម្បីតែជាការលេងសើចក៏ដោយ ព្រោះស្ហៃតនអាចធ្វើឱ្យដៃរបស់គេជ្រុល និងញុះញង់ឲ្យគេវាយបងប្អូនរបស់ខ្លួន ឬក៏ធ្វើឱ្យរបូតអាវុធចេញពីដៃរបស់គេដោយអចេតនា ហើយបង្កគ្រោះថ្នាក់ដល់បងប្អូនរបស់ខ្លូន។
ទប់ស្កាត់ហានិភ័យតាមរយៈការបិទផ្លូវទាំងឡាយដែលអាចនាំទៅរកប្រការដែលគេហាមឃាត់។
យកចិត្តទុកដាក់ចំពោះសុវត្ថិភាពសង្គម និងថែរក្សាទំនាក់ទំនងរវាងមនុស្ស ហើយមិនត្រូវធ្វើឲ្យពួកគេភ័យខ្លាច ឬតក់ស្លុតឡើយ សូម្បីតែដោយការចង្អុល ឬគំរាមក៏ដោយ។
សហេស អាល់ពូខរី (9/ 49) (7072).
សហេស មូស្លីម (4/ 2020) (2617).
បន្ថែមទៀត (1)
عمدة القاري شرح صحيح البخاري (24/ 187).