Skip to content

“ជនណាដែលចិញ្ចឹមឆ្កែក្រៅពីឆ្កែប្រមាញ់ ឬឆ្កែគង្វាលសត្វ នោះទង្វើកុសលរបស់ជននោះនឹងស្រកចុះចំនួនពីរគីរ៉តជារៀងរាល់ថ្ងៃ”។

អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ជនណាដែលចិញ្ចឹមឆ្កែក្រៅពីឆ្កែប្រមាញ់ ឬឆ្កែគង្វាលសត្វ នោះទង្វើកុសលរបស់ជននោះនឹងស្រកចុះចំនួនពីរគីរ៉តជារៀងរាល់ថ្ងៃ”។ សាលីម បាននិយាយថា៖ អាពូហ៊ូរ៉យរ៉ោះ បាននិយាយថា៖ ឬឆ្កែយាមចម្ការ។

«مَنِ اقْتَنَى كَلْبًا إِلَّا كَلْبَ ضَارٍ أَوْ مَاشِيَةٍ نَقَصَ مِنْ عَمَلِهِ كُلَّ يَوْمٍ قِيرَاطَانِ»، قَالَ سَالِمٌ: وَكَانَ أَبُو هُرَيْرَةَ يَقُولُ: «أَوْ كَلْبَ حَرْثٍ»، وَكَانَ صَاحِبَ حَرْثٍ.

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានព្រមានពីការចិញ្ចឹមឆ្កែ លើកលែងតែមានតម្រូវការសម្រាប់ការប្រមាញ់ ឬការពារសត្វចិញ្ចឹមនិងដំណាំ។ ជនណាដែលចិញ្ចឹមឆ្កែក្រៅពីហេតុផលទាំងនេះ ផលបុណ្យនៃទង្វើកុសលរបស់ជននោះនឹងស្រកចុះចំនួនពីរគីរ៉តជារៀងរាល់ថ្ងៃ។ គីរ៉ត ជាឈ្មោះខ្នាតដែលមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលដឹង។

មេរៀនដែលទាញបានពីហាទីស្ហ

អ្នកមូស្លីមមិនត្រូវបានអនុញ្ញាតឱ្យចិញ្ចឹមឆ្កែឡើយ លើកលែងក្នុងករណីដែលបានលើកលែង។

ការហាមឃាត់មិនឲ្យចិញ្ចឹមសត្វឆ្កែ គឺដោយសារតែវាមានទុក្ខទោសនិងគ្រោះថ្នាក់ជាច្រើន។ មានភស្តុតាងបញ្ជាក់ពីណាពី ﷺ ថា ជាការពិតណាស់ ម៉ាឡាអ៊ីកាត់មិនចូលផ្ទះដែលមានឆ្កែនៅក្នុងនោះឡើយ។ លើសពីនេះ ឆ្កែមានភាពកខ្វក់កម្រិតធ្ងន់ដែលអាចលាងសម្អាតបានតែតាមរយៈការលាងជាច្រើនដងដោយប្រើទឹកនិងដីប៉ុណ្ណោះ។

ឯកសារយោង

សហេស អាល់ពូខរី (7/ 87) (5480).

សហេស មូស្លីម (3/ 1202) (1574).

បន្ថែមទៀត (2)

تيسير العلام شرح عمدة الأحكام.

لعبد الله البسام (ص720).