“តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋានសួគ៌ដែរឬទេ? គឺមនុស្សទន់ខ្សោយគ្រប់រូបដែលត្រូវបានគេមើលងាយ។ ប្រសិនបើគេស្បថចំពោះអល់ឡោះ នោះទ្រង់ប្រាកដជានឹងទទួលយក។ តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋាននរកដែរឬទេ? ពួកគេគឺជាមនុស្សដែលឃោរឃៅ លោភលន់ និងក្រអឺតក្រទម”។
អំពី ហារីសះ ពិន វះប៍ អាល់ឃូហ្សាអ៊ី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋានសួគ៌ដែរឬទេ? គឺមនុស្សទន់ខ្សោយគ្រប់រូបដែលត្រូវបានគេមើលងាយ។ ប្រសិនបើគេស្បថចំពោះអល់ឡោះ នោះទ្រង់ប្រាកដជានឹងទទួលយក។ តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋាននរកដែរឬទេ? ពួកគេគឺជាមនុស្សដែលឃោរឃៅ លោភលន់ និងក្រអឺតក្រទម”។
«أَلاَ أُخْبِرُكُمْ بِأَهْلِ الجَنَّةِ؟ كُلُّ ضَعِيفٍ مُتَضَعِّفٍ، لَوْ أَقْسَمَ عَلَى اللَّهِ لَأَبَرَّهُ، أَلاَ أُخْبِرُكُمْ بِأَهْلِ النَّارِ: كُلُّ عُتُلٍّ جَوَّاظٍ مُسْتَكْبِرٍ».
ណាពី ﷺ បានប្រាប់អំពីលក្ខណៈសម្បត្តិមួយចំនួនរបស់អ្នកឋានសួគ៌និងអ្នកឋាននរក។ ភាគច្រើននៃអ្នកឋានសួគ៌គឺ ជាមនុស្សដែលទន់ខ្សោយដែលត្រូវគេមើលងាយ មានន័យថា៖ រាបសា ឧនលំទោនចំពោះអល់ឡោះ បន្ទាបខ្លួនចំពោះទ្រង់ រហូតដល់មនុស្សមួយចំនួនមើលងាយនិងប្រមាថដល់រូបគេថាជាមនុស្សទន់ខ្សោយ។ បុគ្គលដែលបន្ទាបខ្លួនចំពោះអល់ឡោះនេះ ប្រសិនបើរូបគេស្បថនឹងអល់ឡោះ ដោយសង្ឃឹមលើព្រះពររបស់អល់ឡោះ នោះអល់ឡោះនឹងបំពេញសម្បថរបស់ជននោះ សម្រេចឱ្យនូវអ្វីដែលរូបគេបានស្បថ និងឆ្លើយតបចំពោះសំណើរ និងការសុំបួងសួងរបស់គេ។ ហើយភាគច្រើននៃអ្នកឋាននរកគឺជាមនុស្សដែលឃោរឃៅ ឆេវឆាវ ចូលចិត្តជម្លោះ និងប្រព្រឹត្តទង្វើអាក្រក់, ជាមនុស្សលោភលន់ ចូលចិត្តប្រមូលទ្រព្យសម្បត្តិ មានរាងកាយធំ មានចរិតអាក្រក់, ជាមនុស្សក្រអឺតក្រទម បដិសេធការពិត និងមើលងាយអ្នកដទៃ។
ជំរុញឲ្យប្រកាន់ខ្ជាប់នូវលក្ខណៈសម្បត្តិរបស់អ្នកឋានសួគ៌ និងព្រមានពីលក្ខណៈសម្បត្តិរបស់អ្នកឋាននរក។
ភាពថ្លៃថ្នូរជាមួយអល់ឡោះ គឺការបន្ទាបខ្លួនចំពោះអល់ឡោះ ដោយការគោរពតាមបទបញ្ជា និងការហាមឃាត់របស់ទ្រង់ ក៏និងដោយការប្រតិបត្តិតាម។ ហើយភាពថ្លៃថ្នូរជាមួយមនុស្ស គឺដោយការមិនប្រព្រឹត្តចំពោះពួកគេដោយភាពក្រអឺតក្រទម។
អ៊ិពនូហាជើរ បាននិយាយថា៖ អត្ថន័យរបស់វា គឺមានន័យថា ភាគច្រើននៃអ្នកឋានសួគ៌ គឺជាមនុស្សដែលមានលក្ខណៈបែបនេះ។ ក៏ដូចគ្នាដែរ ភាគច្រើននៃអ្នកឋាននរក គឺជាមនុស្សដែលមានលក្ខណៈបែបនោះ។ នេះមិនមែនមានន័យថា គ្រប់អ្នកនៅក្នុងឋានសួគ៌ និងឋាននរក គឺសុទ្ធតែមានលក្ខណៈបែបនោះឡើយ។
សហេស អាល់ពូខរី (6/ 159) (4918).
សហេស មូស្លីម (4/ 2190) (2853).
បន្ថែមទៀត (8)
كنوز رياض الصالحين.
لمجموعة من الباحثين (5/ 5).
شرح رياض الصالحين.
لابن عثيمين (3/ 47).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 340).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 264).